ម្ចាស់​ឆ្នាំ ៣ ពូកែ​ទុក​ដាក់​លុយ ចាយ​តិច​ចូល​ច្រើន បូក​ថែម​សំណាង​អាច​ក្លាយ​ជា​អ្នក​មាន​ឆាប់

Gfgf
ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ក្បួន​ហោរ​តែង​មើល​ឃើញ​ថា​ពួក​គេ​ពូកែ​ក្នុង​សន្សំសំចៃ ទុកដាក់​លុយ​កាក់​ល្អ​ជាង​ឆ្នាំ​ដទៃ​ណាៗ​ទាំង​អស់។ ហេតុផល​នេះ ក៏​នាំ​ឲ្យ​ពួក​គេ​ឆាប់​មាន​ឆាប់​បាន សល់​លុយ​ទាំង​ដុំ សល់​ផ្ទះ​សល់​ឡាន ទាំង​វ័យ​ក្មេង៖

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Nguoi Tuoi Ngo Thuong Thich Minh La Trung Tam De Noi Cau Nong Gian
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់​អ្នក​កើត​ឆ្នាំ​សេះ ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ កន្លែង​ណា​រក​បាន​លុយ គឺ​ត្បុរ​សំដៅ​ទៅ​កន្លែង​នោះ ដោយ​ច្បាស់​អំពី​វិធី​ធ្វើ​ជំនួញ រកស៊ី ប្រកប​កិច្ច​ការងារ ដោយ​កម្លាំង​ញើស​ឈាម​ខ្លួន​ឯង​តាំង​តែ​ពី​នៅ​ក្មេង​វ័យ។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំណូល​កើន​ជា​បន្តបន្ទាប់ ហើយ​កម្រ​មាន​ការ​ខាតបង់​ណាស់ លុះត្រា​តែ​ជួប​រឿង​ស៊យ ជៀស​មិន​ផុត។ ទៅ​មើល​ជីវិត​របស់​ម្ចាស់​ឆ្នាំ​មមី ជា​រឿយៗ​តែង​មាន​ភាព​រុងរឿង​ជាង​ឆ្នាំ​ដទៃ ហើយ​ចេះ​សន្សំ​ទិញ​បាន​ទ្រព្យ​ធំ​ដូច​ជា​ផ្ទះ ដូច​ជា​ឡាន ត្រឹម​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។ អនាគត​ពួក​គេ​បូក​ថែម​សំណាង​ផង នឹង​រីក​មាន​បាន សល់​ទ្រព្យ នៅ​ពេល​ចាស់​ទៅ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

Tranh Phong Thuy Treo Tuong Phong Khach Cho Nguoi Tuoi Mui
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ច្រើន​មាន​ភាព​ម៉ត់ចត់ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​កាន់​លុយ​កាក់ ហើយ​តែងតែ​គិត​ថា​គួរ​ទុក​លុយ​ដើម្បី​ធ្វើ​អ្វី ឲ្យ​កើត​ជា​ផល​ចំណេញ ពោល​មិន​ចង់​សន្សំ​លុយ​ដើម្បី​តែ​ទិញ​របស់របរ​អ្វី​មួយ​ឡើយ ទោះ​ដើម្បី​ខ្លួន​ឯង​ក៏​ដោយ។

ការផ្សាយពាណិជ្ជកម្ម

ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​មមែ ក៏​ចារ​ថា បើ​កាល​ណា​មនុស្ស​នេះ ពូកែ​រក្សា​លុយ​ហើយ នោះ​យូរ​ទៅ​ក៏​នឹង​ស្បើយ​អស់​ភាព​ក្រ​លំបាក ដោយសារ​លាភ​សំណាង​នា​ពាក់​កណ្តាល​វ័យ​ផង នាំ​ឲ្យ​ពួក​គេ​អាច​ក្លាយ​ជា​អ្នក​មាន​បាន ថា​មិន​ត្រូវ​មុន​អាយុ ៣០ ផង។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ការផ្សាយពាណិជ្ជកម្ម
Imager_2587
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​នេះ​ខិតខំ​ធ្វើ​ការ មាន​ទំនួល​ខុស​ត្រូវ និង​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ មិន​សូវ​ចេះ​ខ្វល់​ពី​ពាក្យ​សម្តី​អ្នក​ដទៃ​ឡើយ។ ជា​រឿយៗ​តែងតែ​ទទួល​បាន​ផល​ល្អ​នៅ​កន្លែង​ធ្វើ​ការ ជាង​ម្ចាស់​ឆ្នាំ​ដទៃ បើ​កន្លែង​រកស៊ី តែង​លេចធ្លោ​ជា​គូ​ប្រកួត​ក្បែរ​ខ្លួន។

ឈ្លាសវៃ ពូកែ​សង្កេត ពូកែ​រៀបចំ​ផែនការណ៍​ក្នុង​ការ​ចំណាយ នោះ​ទ្រព្យ​នឹង​គាប់​ប្រសើរ​ឡើង​ទៅ​តាម​ក្បួន​ដូច​បាន​កំណត់​ផង​ដែរ។ អម​ការ​តស៊ូ​ព្យាយាម បូក​ផ្សំ​នឹង​ជោគវាសនា​កំណត់​ឲ្យ​ម្ចាស់​ឆ្នាំ​ច ឆាប់​ឆ្លង​ផុត​ភាព​ក្រ​លំបាក​ផង ក៏​ភាគរយ​កើត​ជា​អ្នក​មាន នឹង​មាន​ខ្ពស់ រាសី​រមែង​ឡើង​ត្រដែត​ជា​បន្តបន្ទាប់៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម