លុយ​ចូល​ដូច​ទឹក លាភ​ញឹក​ដូច​សម្បុក​ឃ្មុំ ប្រោះព្រំ​មហា​ឆ្នាំ​ទាំង ៣ នៅ​ខែ​តុលា-វិច្ឆិកា-ធ្នូ

Fgfg
ការផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​ខិតខំ ឆ្លង​ភាព​នឿយហត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ ទី​បំផុត​ម្ចាស់​ឆ្នាំ ៣ ក៏​ដល់​ពេលវេលា​កើប​លាភ កើប​សំណាង​ត្រលប់​មក​ប៉ះប៉ូវ​ជីវិត​វិញ​ហើយ ពោល​ចំ ៣ ខែ​ចុង​ឆ្នាំ ពី​ខែ​តុលា វិច្ឆិកា និង​ធ្នូ។ តុះ​ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
02
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត សេរី​និយម ឯករាជ្យ​នឹង​ខ្លួន​ឯង មិន​ចូលចិត្ត​ពឹងពាក់​នរណា​ឡើយ បើ​មិន​ចាំ​បាច់​ខ្លាំង។ រយៈកាល​ជា​ច្រើន​ខែ​មក​នេះ ជួប​រឿង​អ្វី បញ្ហា​អ្វី ក៏​សម្ងំ​ដោះ​វា​តែ​ម្នាក់​ឯង ដល់​ឥឡូវ ពេលវេលា​ប៉ះប៉ូវ​លាភ​មក​ក្នុង​ជីវិត ក៏​ចូល​មក​ដល់។

ចាប់​ពី ៣ ខែ​ខាង​មុខ​នេះ ឆ្នាំ​ខាល​នឹង​សម្លឹង​ឃើញ​គ្រប់​យ៉ាង​ក្នុង​ពន្លឺ​ភ្លឺ​ចិញ្ចាច ជា​ក្តីសង្ឃឹម​អាច​ឲ្យ​អ្នក​មាន​ដង្ហើម​ដក​ជា​ថ្មី ដោយ​ការ​លំបាក​ទាំង​ឡាយ នឹង​ត្រូវ​បាន​បញ្ចប់ រី​ឯ​ការ​ស្អប់ ទង្វើ​មាន​ចិត្ត​កល់​ល្បិច​ពី​ជន​ដទៃ ក៏​នឹង​ជៀស​ឆ្ងាយ សាយ​មក​វិញ តែ​ចំណូល​ចូល​ដូច​ទឹក រី​ឯ​លាភ​ក៏​ចូល​ញឹក​ដូច​សម្បុក​ឃ្មុំ នេះ​ជា​សារ​ទេវតា​ប្រោះព្រំ​ពី​ខាង​លើ​មក។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​វក – ស្វា

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ធ្វើ​អ្វី​ដោយ​ប្រថុយប្រថាន តែ​របៀប​ធ្វើ​ការ​របស់​ពួក​គេ​ក៏​ឆាប់​នឹង​ទទួល​បាន​ផល​លឿន​ជាង​មនុស្ស​មួយ​ចំនួន​ផង​ដែរ ក្នុង​កាលៈទេសៈ​ខ្លះ។ ធ្វើ​រហ័ស ឃើញ​ផល​រហ័ស សម្លឹង​ចង់​ធ្វើ​អ្វី គិត​ភ្លាម ដាក់​ផែនការណ៍​រៀបចំ​ធ្វើ​វា​ភ្លែត បូក​ផ្សំ​មហា​សំណាង​ចូល​មក​ផង​នោះ ក៏​នាំ​ឲ្យ​លទ្ធផល​ទាំង​អស់​កើត​ដូច​បំណង​ប្រាថ្នា។

ការផ្សាយពាណិជ្ជកម្ម

គ្រប់​យ៉ាង​ដំណើរការ​រលូន ផ្លាស់​ពី​ចំណុច ០ មក​ក្បែរ​ចំណុច ១០០ ទ្រព្យសម្បត្តិ​កើន​មួយ​ពព្រិច​ភ្នែក​សឹង​ដល់​ចំណុច​កំពូល។ ជា​ពិសេស​ដល់​កំឡុង​ខែ​ក្រោយ តុលា និង​វិច្ឆិកា​ផង នាំ​ឲ្យ​កើត​ជា​មាស​ជា​ពេជ្រ​ហែហម ចូល​ផ្ទះ​អ្នក​ជា​រឿយៗ។

អ្នក​កើត​ឆ្នាំ​រកា – មាន់

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​កំឡុង​ត្រីមាស​ចុង​ឆ្នាំ ២០២៣ ចំ​ខែ​តុលា វិច្ឆិកា និង​ធ្នូ អ្នក​នឹង​ទទួល​បាន​លុយ​កាក់​ហូរ​ចូល​មិន​ដាច់ ទាំង​សាច់​ជិត​សាច់​ឆ្ងាយ នាំ​តែ​ការ​សម្បូរសប្បាយ​មក​ក្នុង​ជីវិត​អ្នក ហើយ​នេះ​ល្អ​ទាំង​ខ្លួន​ឯង​ រួម​ទាំង​ក្រុម​គ្រួសារ​ថែម​ទៀត​ផង។

ក៏​អរគុណ​នូវ​ទង្វើ​សប្បុរស​មួយ​ចំនួន ដែល​ម្ចាស់​ឆ្នាំ​រកា បាន​ធ្វើ​កាល​ពី​ពេល​មុន ជា​ហេតុ​នាំ​ឲ្យ​កើត​លាភ កើត​សំណាង ក្លាយ​ជា​ឱកាស​មាស​ប្រាក់ ចូល​មក​ក្នុង​ជីវិត​របស់​ពួក​គេ នៅ​ពេល​ខាង​មុខ។ រី​ឯ​ជីវិត​គូ​ស្នេហា ក៏​ប្រទះ​សញ្ញា​វិជ្ជមាន កើត​តែ​ភាព​ផ្អែមល្ហែម ថែម​នឹង​ក្តីសុខ សុភមង្គល​រក្សា​ចំណង​នេះ ឲ្យ​កាន់​តែ​រឹងមាំ​ជាង​មុន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​

ការផ្សាយពាណិជ្ជកម្ម