ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​មាស​ទាំង ៣ ជៀស​ផុត​គ្រោះ ជួប​លាភ​ពេញ​ផ្ទះ

Ghgh
ការផ្សាយពាណិជ្ជកម្ម

រាប់​ពី​ថ្ងៃ​ទី ០៥ ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស ប្រចាំ​ខែ​កញ្ញា ដែល​ចំ​ថ្ងៃ​ទី ១០ ក៏​ជា​ថ្ងៃ​សែន​ព្រះ​ខែ​ដែរ​នោះ ចិន​សែ​បាន​ទាយ​ឃើញ​ជោគវាសនា​មហា​ឆ្នាំ​ទាំង ៣ ដែល​មាន​រាសី​ឡើង​ខ្ពស់ ក៏​ជៀស​ផុត​គ្រោះ​ទាំង​ឡាយ ហើយ​ប្រទះ​មក​វិញ​តែ​លាភ​សំណាង​ចូល​ពេញ​ក្នុង​ផ្ទះ៖

អ្នក​កើត​ឆ្នាំវក – ស្វា

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​ដែល​កើត​ឆ្នាំវក ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។

យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងពេលនេះ ដល់ថ្ងៃចន្ទពេញវង្សប្រចាំខែ ​គឺ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំ​ស្វា។ ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង រួមទាំងសមាជិកក្រុមគ្រួសារ តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំកុរ – ជ្រូក

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។

ការផ្សាយពាណិជ្ជកម្ម

នា​ពេល​ដ៏​ខ្លី​ខាង​មុខ ជាពិសេសចំថ្ងៃសែនលោកខែ ឱកាស​កើប​ទ្រព្យ​របស់​អ្នក​កើត​ឆ្នាំកុរនឹង​មាន​ច្រើន ហើយ​បើ​អ្នក​រកស៊ី​ជំនួញ​ធំ​វិញ ក៏​នឹង​ទទួល​បាន​កិច្ច​សន្យា​ដែល​អាច​បង្កើត​ផល​ចំណេញ​រាប់​មុឺន​ដុល្លារ​សម្រាប់​ពួក​គេ ល្មមអាចសល់លុយទិញផ្ទះ ទិញឡានប្តូរសេរ៊ីថ្មីផ្អើលបងប្អូន។

អ្នក​កើត​ឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ស្មោះត្រង់ ចិត្ត​ល្អ ហើយ​រួសរាយ​រាក់ទាក់​ខ្លាំង​ណាស់។ លក្ខណៈ​ពិសេស​នៃ​បុគ្គល​កើត​ឆ្នាំ​ឆ្លូវ គឺ​រមែង​មាន​ចិត្ត​ល្អ ធ្វើ​អំពើ​ល្អ​ជាមួយ​គេ​រាល់​គ្នា។ ប្រសិន​បើ​ឃើញ​នរណា​ជួប​បញ្ហា​នៅ​នឹង​ភ្នែក បើ​ពួក​គេ​មាន​លទ្ធភាព​អាច​ជួយ​បាន គឺ​ពួក​គេ​មិន​រុញរា​នឹង​ជួយ​ឡើយ។

មកដល់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ចំថ្ងៃចន្ទពេញវង្ស នៃខែកញ្ញា ក៏​ដល់​ពេលវេលា​សម្រាប់​អ្នក​កើត​ឆ្នាំឆ្លូវ​ផង​ដែរ ក្នុង​ការ​កើប​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ រាល់​កិច្ច​ការងារ ឬ​ដាក់​ផែនការណ៍​ធ្វើ​អ្វី​ថ្មី​ក្នុង​ជីវិត ក៏​នឹង​រមែង​ទទួល​បាន​ជោគជ័យ​ជានិច្ច។ ដូច្នេះបើក្នុងផ្ទះអ្នកមានសមាជិកកើតឆ្នាំទាំង ៣ ដូចរៀបរាប់ពីខាងលើ នោះយើងសូមចូលរួមអបអរសាទរផង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម