ដកជើងធូប ២០២៣ ម្ចាស់​ឆ្នាំ​ ៣ ជួប​មហា​សំណាង មហា​សម្បត្តិ បាត់​អស់​ទុក្ខ​ព្រួយ

Erer
ការផ្សាយពាណិជ្ជកម្ម

រាប់​ពី​ពាក់កណ្តាលខែមករា ចំថ្ងៃសែនដកជើងធូបតទៅនេះ ក៏​រំលេច​នូវ​ជោគជតា​រាសី​ខ្ពស់​ត្រដែត ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣ ពោល​នឹង​ទទួល​បាន​តែ​សំណាង តែ​លាភ មហា​សម្បត្តិ​ព័ទ្ធ​ជុំ ៨ ទិស បាត់​អស់​ទុក្ខ​ព្រួយ៖

អ្នក​កើត​ឆ្នាំ​វក – ស្វា

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220902 165205
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នា​ឱកាស​ពេលវេលាដកជើងធូប នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ម្ចាស់​ឆ្នាំ​វក ស្ថិត​ក្នុង​ចំណោម​ឆ្នាំ​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​ទេវតា​ទ្រព្យ។ រឿងរ៉ាវ​អភ័ព្វ​ទាំង​ឡាយ នឹង​រសាត់​អស់ សល់​មក​វិញ​តែ​មហា​សម្បត្តិ មហា​សំណាង រុំ​ព័ទ្ធ​ខ្លួន​ប្រាណ​ទាំង ៨ ទិស។

នេះ​ជា​ពេលវេលា​ដែល​អាច​ឲ្យ​អ្នក​រីករាយ​បំផុត​ផង​ដែរ សម្រាប់​អ្នក​កើត​ឆ្នាំ​វក តែ​យ៉ាង​ណា​ចូរ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខភាព​រាងកាយ​បន្តិច។ បើ​អ្នក​ស្ថិត​នៅ​វ័យ​ចំណាស់ ចូល​ឆ្លៀត​ពេលវេលា​ហាត់ប្រាណ និង​លំហែ​កាយ​ឲ្យ​បាន​ច្រើន​ផង ដើម្បី​ទទួល​បាន​ក្តីសុខ​ទាំង​ទ្រព្យ​ដែល​ហូរ​ចូល និង​សុខភាព​ផ្លូវកាយ​ក៏​ល្អ​គុណ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

FEATURE03666
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រាប់​ពី​ថ្ងៃស្អែកទី ១៥ មករា មហា​ឆ្នាំ​សំណាង​ទាំង ៣ ក៏​មាន​រំលេច​រាសី​ម្ចាស់​ឆ្នាំ​ថោះ​ក្នុង​នោះ​ផង​ដែរ ដោយ​បាន​ទាំង​សុភមង្គល​ទ្រព្យ​សម្បត្តិ និង​ជោគជ័យ​លើ​សេចក្តី​ស្នេហា។ លើស​ពី​នេះ អ្នក​មិន​ទាន់​ដល់​គូ ក៏​រៀប​នឹង​ទទួល​បាន​ដំណឹង​ល្អ​ក្នុង​ជីវិត។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ដីធ្លី ឬ​ការ​រកស៊ី​តូច​ធំ នឹង​ទទួល​បាន​ផល​មាស​ផល​ប្រាក់ ដូច​រង្វាន់​ប្រទាន​ពី​ខាង​លើ បូក​ផ្សំ​នឹង​គំនិត​ខិតខំ​របស់​អ្នក​តាំង​ពី​ដើម​ផង ដូច្នេះ​ក៏​ទទួល​យក​ទៅ រីករាយ​នឹង​ពេលវេលា​ខាង​មុខ​ទៅ មិន​មាន​អ្វី​គួរ​ឲ្យ​ពិចារណា​ច្រើន​ទេ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220902 165210
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រី​ឯ​ម្ចាស់​ឆ្នាំ​ច ក៏​ដូច​មាន​ចៅហ្វាយ​នាំ​លាភ​នាំ​ជ័យ នាំ​លុយកាក់​មក​ជា​ហូហែរ​ដល់​ខាង​មុខ​ផ្ទះ នេះ​សញ្ញា​រាសី​ចក្រ​ហុច​ឡើង​ទៅ​លើ ពណ៌​បៃតង ស្មើ​នឹង​ចំណូល​ចូល​គុណ​ទ្វេ ខណៈ​ការ​ចំណាយ​មាន​លំហូរ​តិចតួច​បំផុត។

អ្នក​មាន​ឱកាស​ពង្រីក​អាជីវកម្ម អភិវឌ្ឍ​មុខរបរ ឬ​ការងារ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ធំ កាន់​តែ​មាន​មុខ​មាន​មាត់​ជាង​មុន​បន្ថែម។ ស្រប​ពេល​ខ្សែ​ចង្វាក់​ស្នេហា ក៏​ជោគវាសនា​រៀប​ឲ្យ​ទៅ​មុខ​យ៉ាង​រលូន មាន​ភាព​ពុះកញ្ជ្រោល​ឡើង ផ្អែមល្ហែម​ជាង​មុន​ថែម​ទៀត​ផង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម