តើដំណើរជីវិតរបស់អ្នកនៅរយៈពេល ៧ ថ្ងៃ នៃសប្តាហ៍ថ្មីខាងមុខ នឹងអាចជួបរឿងរ៉ាវអ្វីខ្លះ។ តាមរយៈការជ្រើសរើសនូវខ្សែដៃមួយ ក្នុងចំណោមជម្រើសទាំង ៣ យើងនឹងបង្ហាញចម្លើយដូចខាងក្រោម៖
ខ្សែដៃទី ១

ការងារ ការរកស៊ី ឬអាជីវកម្មតូចធំរបស់អ្នកទាំងឡាយ នឹងមានភាពមមាញឹកខ្លាំងនៅសប្តាហ៍ថ្មីខាងមុខ ពោលខុសពីសប្តាហ៍មុន ដែលមិនសូវជាសកម្មខ្លាំង។ បើទោះបីត្រូវឆ្លងកាត់ភាពនឿយហត់បន្តិចមែន អាចធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់នឹងអ្វីដែលកំពុងធ្វើ ក៏ប៉ុន្តែកុំបោះបង់ ហើយខំតែបន្តិច នឹងមានដំណឹងល្អចូលមកដល់នៅពេលបន្ទាប់ពីនោះ។
ខ្សែដៃទី ២

សប្តាហ៍ថ្មីខាងមុខនេះ ទោះអ្នកមិនខំខ្លាំងក៏លុយចូលដែរ និយាយទៅដូចជាសំណាងខុសប្លែកពីពេលមុនៗ។ បើជាអ្នករកស៊ី មិនខំស្រែកហៅ មិនខំដើរផ្សព្វផ្សាយ ក៏មានអតិថិជនចូលមករកនេះ រកនោះបន្តកន្ទុយគ្នា រីឯអ្នកធ្វើការងារ សមិទ្ធផលសម្រេចជាយូរលង់ ក៏ត្រូវបានថ្នាក់លើ លើកមកសរសើរនៅពេលដ៏ខ្លីខាងមុខ។
ខ្សែដៃទី ៣

អ្នកប្រហែលនឹងរីករាយនូវដំណើរកម្សាន្តជិតឆ្ងាយណាមួយ ដែលពេលវេលាសម្រាកក៏ចូលមកដល់នៅសប្តាហ៍ខាងមុខ។ វាអាចនាំឲ្យអារម្មណ៍អ្នកស្រស់ស្រាយ មានការគិតប្រមូលផ្តុំឡើងវិញ ធ្វើឲ្យចិត្តគំនិតមូល ក្រោយឆ្លងកាត់ការនឿយហត់ តស៊ូអស់រយៈពេលជាច្រើនខែកន្លងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

