ទាំងបុរសនិងស្រ្តី ដែលចូលរួមក្នុងការផ្តល់កំណើតដល់កូនឲ្យបានឃើញភពផែនដីនាឆ្នាំក្រោយ ២០២៣ បើអ្នកជាឪពុកម្តាយមានឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នោះការចាប់កំណើតកូន ដូចមានសម្ពាយបុណ្យ សម្ពាយលាភសំណាងមកជាមួយ ហើយអាចលើកស្ទួយជីវិតក្រុមគ្រួសារឲ្យគាប់ប្រសើរឡើង៖
អ្នកកើតឆ្នាំកុរ – ជ្រូក

ឪពុកម្តាយកើតឆ្នាំកុរ មិនថាឆ្នាំ ១៩៧១, ១៩៨៣ និង ១៩៩៥ គឺអាចផ្តល់កំណើតឲ្យកូន ជាមួយនឹងលាភសំណាងនៅឆ្នាំ ២០២៣ នោះ។ ទារកដូចបាននាំពរជ័យដល់ក្រុមគ្រួសារ ជួយឲ្យសមាជិកទាំងអស់ ធ្លាប់ឈ្លោះប្រកែក ប្រែទៅជាចុះសម្រុង មានសន្តិភាពក្នុងគ្រួសារឡើងវិញ។
សមាជិកថ្មីនេះដែរ ក៏នឹងបើកចំហរាសីទ្រព្យ ឲ្យអណ្តែតហូរចូលដូចទឹក ហើយទទួលបានការជ្រោមជ្រែងពីអ្នកមានបុណ្យ អ្នកមានឋានៈខ្ពស់ជាងខ្លួន ជួយយឹតយោងឲ្យគ្រួសារកាន់តែរីកចម្រើនយ៉ាងរហ័ស។
អ្នកកើតឆ្នាំច – ឆ្កែ

បើជាឪពុកឬម្តាយ ដែលកើតឆ្នាំច នៅឆ្នាំ ១៩៨២ និង ១៩៩៤ ជាដើម នឹងដូចបង្កើតបានមាសពេជ្រមួយដុំធំ ក្រោយការចាប់កំណើតកូននៅឆ្នាំ ២០២៣ មិនថាជាកូនប្រុស ឬកូនស្រីក៏ដោយ ពោលនឹងនាំរឿងល្អ រឿងវិជ្ជមានច្រើនចូលមកក្នុងផ្ទះ។
ទារកដែលកើតមក នឹងទទួលបានការស្រលាញ់ ការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន មិនថាខ្លះជាញាតិក្រៅសាច់ក៏ដោយ។ ពេលធំធាត់ឡើង កូននេះ នឹងមានភាពឈ្លាសវៃ អាចរកចំណូលទាំងវ័យក្មេង ជួយត្រលប់មកក្រុមគ្រួសារវិញ ពោលដូចពន្លឺភ្លឺចិញ្ចាច ល្អទាំងគំនិត ទាំងចំណេះវិជ្ជា ស្គាល់ចាស់ទុំ គួរឲ្យស្ងើចសរសើរបំផុត។
អ្នកកើតឆ្នាំមមែ – ពពែ

មិនថាម្តាយ ឬឪពុកកើតឆ្នាំ ១៩៧៩ និង ១៩៩១ គឺជាពេលវេលាសមរម្យក្នុងការផ្តល់កំណើតឲ្យកូន ព្រោះពួកគេនឹងក្លាយជាកូននាំលាភសំណាង ជួយឲ្យឪពុកម្តាយថ្កុំថ្កើនចាប់ពីពេលកើតនោះរៀងមក។
ស្ថានភាពហិរញ្ញវត្ថុនៃឆ្នាំមមែ នៅឆ្នាំក្រោយ ២០២៣ នឹងដូចត្រូវរង្វាន់ធំ ពោលមានការកើនឡើងមិនគួរឲ្យជឿ។ កូនដែលចាប់កំណើតមក ក៏មិនរករឿងមិនធ្វើទុក្ខឲ្យឪពុកម្តាយហត់ ហើយប្រៀបដូចជាកូនមាសកូនពេជ្រ ទទួលការអភិវឌ្ឍ ឈ្លាសវៃឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បន្តទៅមុខ បើម្តាយឪពុកដុសខាត់អប់រំគេតែបន្តិច នោះពេលធំឡើងនឹងរស់នៅដោយភាពស្មោះត្រង់ ហើយចេះជួយអ្នកដទៃ។
អ្នកកើតឆ្នាំខាល – ខ្លា

ម្ចាស់ឆ្នាំខាល ដែលកើតនៅឆ្នាំ ១៩៨៦ និង ១៩៩៨ គឺសក្តិសមនឹងផ្តល់កំណើតឲ្យកូននៅឆ្នាំក្រោយ ២០២៣ ព្រោះអាចទទួលបានលាភសំណាងច្រើន ចូលដល់ក្រុមគ្រួសារ នាំឲ្យអាជីពរីកចម្រើន ថែមទាំងការគិតក្នុងការងារ ឃើញតែដំណោះស្រាយ ផែនការណ៍ល្អៗបន្តទៅមុខជានិច្ច។
ការស្វាគមន៍សមាជិកថ្មី ក៏នាំឲ្យទទួលបានការស្រលាញ់ចូលចិត្តបន្ថែមពីញាតិខាងក្រៅ ហើយក្មេងដែលកើតនឹងឆាប់រីកចម្រើនយ៉ាងរលូន អាចក្លាយជាមនុស្សជោគជ័យទាំងវ័យក្មេង ដោយគេហាក់ដូចមានផលបុណ្យពីកំណើត បន្ថែមនឹងការដុសខាត់ពីឪពុកម្តាយផង ឈ្លាសវៃទាំងគំនិត រីឯចិត្តក៏ចាស់ទុំផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

