ចូល​ដល់​ឆ្នាំ​ថោះ ២០២៣ ​ម្ចាស់​ឆ្នាំ ៣ ផ្លោះ​ផុត​ទុក្ខ សល់​តែ​សំណាង​ហែហម​អម​ផ្លូវ​ជីវិត

Dffd
ការផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​ថោះ ២០២៣ ខាង​មុខ តាម​ហោរាសាស្ត្រ​គឺ​មាន​ម្ចាស់​ឆ្នាំ​ ៣ ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ ដែល​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហែក​អស់​ទុក្ខ ផុត​អស់​ព្រួយ សល់​មក​វិញ​តែ​ជំនួយ​នៃ​វិញ្ញាណ​ល្អ នាំ​ឲ្យ​អ្នក​ជួប​លាភ ជួប​សំណាង​ហែហម​តាម​ផ្លូវ​ជីវិត៖

អ្នក​កើត​ឆ្នាំ​វក – ស្វា

ការផ្សាយពាណិជ្ជកម្ម
2016
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​វក នៅ​ឆ្នាំ ២០២៣ ខាង​មុខ នឹង​មាន​ការ​ប្រែប្រួល​ល្អ​ច្រើន ជា​ពិសេស​អ្នក​ទើប​តែ​ចាប់ផ្តើម​អាជីវកម្ម ឬ​ការងារ​ថ្មីថ្មោង។ ​ចំណូល​នឹង​ហូរ​ចូល​ច្រើន ហើយ​ការ​ចំណាយ​នានា នឹង​មាន​តិចតួច​បំផុត ព្រោះ​ហាក់​មាន​ជំនួយ​ទិព្វ​ចាំ​ជួយ​នេះ ជួយ​នោះ​ដល់​អ្នក​ត​រហូត។

តែ​យ៉ាង​ណា​សូម​ពិចារណា ឬ​សម្រេច​ចិត្ត​អ្វី​ឲ្យ​បាន​ហ្មត់ចត់ ជៀសវាង​គេ​ផ្លុំ​ត្រចៀក ខ្សឹប​ឲ្យ​ធ្វើ​រឿង​មិន​ល្អ​បាន ដែល​អាច​នាំ​ឲ្យ​ខាត​ប្រយោជន៍​ធំ។ គ្រប់​យ៉ាង​គួរ​ប្រើ​ទាំង​បេះដូង និង​ខួរក្បាល​ដើរ​ទន្ទឹម​គ្នា កុំ​ឆាប់​ប្រែប្រួល​អារម្មណ៍​រហ័ស​ពេក​អី។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

Tuoi Ty Nam Nay Bao Nhieu Tuoi Tuoi 4 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រី​ឯ​អ្នក​កើត​ឆ្នាំ​ជូត នៅ​ក្នុង​ឆ្នាំ​ថោះ ២០២៣ ពួក​គេ​មិន​មាន​អ្វី​ឆុង​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ទាញ​សំណាង រត់​រក​សំណាង ល្អ​ទាំង​លុយកាក់ សុខភាព និង​សេចក្តី​ស្នេហា​នៅ​ចំពោះ​មុខ​ដែល​កំពុង​មាន​ស្រាប់។

ការផ្សាយពាណិជ្ជកម្ម

​ម្ចាស់​ឆ្នាំ​ជូត ប្រឈម​ការ​លំបាក​តិច តែ​ការ​សប្បាយ​ច្រើន។ ក៏​ប៉ុន្តែ​ចំណូល​រក​បាន​ទាំង​ដុំ ក៏​ចាយ​ទៅ​វិញ​ទាំង​ដុំ​ដូច​គ្នា ព្រោះ​អី​ពួក​គេ​ចង់​ក្រសោប​យក​ទ្រព្យ​ជា​ច្រើន​មក​ចូល​ក្នុង​ជីវិត ទាំង​ផ្ទះ ទាំង​ឡាន អាច​ជា​ចាប់​មាន ចាប់​កើត​ឡើង​ហើយ​ដល់​បុគ្គល​កើត​ឆ្នាំ​ជូត នៅ​ប៉ុន្មាន​ខែ​បន្ទាប់។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
04 8 768x433
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែងតែ​មាន​ភាព​វៃឆ្លាត មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ហើយ​មិន​ថា​ក្នុង​អាជីព ឬ​របររកស៊ី​អ្វី​ មនុស្ស​នេះ ចេះ​បត់បែន ចេះ​សម្រប​ខ្លួន ងាយ​សម្រេច​បាន​ផល​បាន​ផ្លែ​ផ្កា រួច​មុខ​តំណែង​ក៏​ឆាប់​វិវត្ត​ឆ្ពោះ​ទៅ​លើ​ជាប់​ជានិច្ច​ផង​ដែរ។ ក៏​នាំ​ឲ្យ​ចំណូល​ហូរ​ចូល​ហោប៉ៅ​ដូច​ទឹក​ជ្រោះ​ធ្លាក់ រី​ឯ​ទេវតា​ក៏​ខ្ជាក់​លាភ​ខ្ជាក់​សំណាង​មក​នាំ​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​ខាល ជួប​សុភមង្គល​ពេញ​មួយ​ឆ្នាំ ២០២៣។

​ម្ចាស់​ឆ្នាំ​ខាល លែង​ព្រួយ​រឿង​ទ្រព្យ ទាំង​ប្រាក់​ខែ​ក៏​ឡើង ប្រាក់​ចំណូល​ពី​ការ​រកស៊ី​ក៏​គុណ​ខ្ពស់​ជាង​មុន ជា​រួម​អ្វីៗ​គ្រប់​យ៉ាង​នឹង​ដើរ​ទៅ​មុខ​យ៉ាង​រលូន។ អ្វី​ដែល​បារម្ភ គឺ​បញ្ហា​សុខភាព ព្រោះ​ម្ចាស់​ឆ្នាំ​ខាល អាច​ខំ​ខ្លាំង​ភ្លេច​មើលថែ​ខ្លួន​ឯង អ៊ីចឹង​ក៏​អាច​ឈឺថ្កាត់​ម្ដងម្កាល​ផង​ដែរ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម