បើកសន្លឹកបៀរមួយ វិញ្ញាណល្អ ផ្ញើសារដ៏មានឥទ្ធិពលមកកាន់អ្នក

T1re
ការផ្សាយពាណិជ្ជកម្ម

តាមរយៈសន្លឹកបៀរទាំង ៣ ខាងក្រោម តើអ្នកពេញចិត្តសន្លឹកណាមួយជាងគេ? ចម្លើយរបស់អ្នក អាចឲ្យយើងឆ្លើយតបទៅវិញ ផ្អែកតាមវិញ្ញាណល្អប្រចាំកាយមនុស្សម្នាក់ៗ ដែលចង់បង្ហាញសារឥទ្ធិពលដែលជីវិតគួរតែទទួលបាន៖

សន្លឹកបៀរទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកជាមនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​របស់ខ្លួនឯង។ អ្នក​ដែល​ជ្រើសសន្លឹកទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។

សន្លឹកបៀរទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកតែងតែ​ឆាប់មាន​អារម្មណ៍​ឡើងចុះលឿន​ណាស់ តែ​អ្នក​ដែល​ជ្រើសរើស​បក្សី​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យក​រឿង​ជា​អាទិភាព​មក​ធ្វើ​មុន រួច​ដើរ​តាម​ក្តី​ស្រមៃ ​របស់​អ្នក។

សន្លឹកបៀរទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​ជ្រើសរើស​សន្លឹកបៀរទី ៣ នេះ គឺ​ផ្លូវ​ដើរ​របស់​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​អនាគតកាល​រួច​ជា​ស្រេច​ហើយ។ រយៈ​ពេល​ចុង​ក្រោយ​នេះ ចូរ​ស្តាប់​លើ​អារម្មណ៍​ខាង​ក្នុង​ច្រើន​ជាង​សម្តី​របស់​អ្នក​ដទៃ​នៅ​ខាង​ក្រៅ ដោយ​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ប្រហែល​ជា​អាច​ផ្តល់​ដំបូន្មាន​ឲ្យ​អ្នក​បាន​ល្អ​ជាង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម