នៅសេសសល់តែរយៈពេល ១២ ថ្ងៃទៀតប៉ុណ្ណោះ ទំព័រខែថ្មី លេខ ៩ នៅឆ្នាំ ២០២២ នឹងចូលមកដល់។ បើតាមក្បួនហោរាសាស្ត្រទស្សន៍ទាយឃើញថា នៅខែថ្មី ពេញមួយខែ មានឆ្នាំទាំង ៥ ដែលអាចទទួលបានរាសីឡើងខ្ពស់ត្រដែត ដូចទេវតាខ្ជាក់ប្រាក់ ខ្ជាក់មាសពេជ្រមកក្នុងជីវិត៖
អ្នកកើតឆ្នាំជូត – កណ្តុរ

ឆ្នាំជូត ជាបុគ្គលដែលមានចរិតរឹងបុឹង ហ៊ានគិត ហ៊ានធ្វើ ដោយពួកគេក៏ជាមនុស្សជឿនលឿនផងដែរ មិនខ្លាចការលំបាក មិនខ្លាចបរាជ័យ រួចមិនរុញរានឹងការបោះជំហានទៅមុខ។ មនុស្សនេះក៏មានការខិតខំប្រឹងប្រែង រួចមានផែនការណ៍ច្រើនក្នុងជីវិត។
ចូលដល់ទំព័រខែថ្មី ខែកញ្ញាខាងមុខ ត្រូវបានហោរាសាសាស្រ្តមើលឃើញថា ទាំងការងារ និងស្នេហាសម្រាប់ពួកគេ គឺនឹងសំណាងជុំ ជារួមគឺមានភាពរីកចម្រើនខ្លាំង ធៀបនឹងខែចាស់ ដែលបានជួបប្រទះបញ្ហាមួយចំនួន។ បើជាអ្នកជំនួញនោះនឹងកើនទ្រព្យធំ បានជួបដៃគូអាជីវកម្មល្អ មិនខុសពីផ្កាយនាំលាភធំប្រចាំខែ។
អ្នកកើតឆ្នាំខាល – ខ្លា

ខែថ្មី កញ្ញា រាប់ពីថ្ងៃទី ០១ តទៅ ជោគវាសនាអ្នកកើតឆ្នាំខាល នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។
បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។
អ្នកកើតឆ្នាំរកា – មាន់

រកាជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅខែថ្មីខាងមុខនេះ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីដើមខែចន្លោះសប្តាហ៍ដំបូង ពោលអ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។
ជីវិតអ្នកកើតឆ្នាំរកា នឹងមានការផ្លាស់ប្តូរច្រើន ហើយជាពិសេស ២ ថ្ងៃដើមខែថ្មី អ្នកនឹងទទួលបានលាភធំ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

រមែងជាមនុស្សមានទេពកោសល្យ និងឈ្លាសវៃ ហើយមនុស្សនេះ ធ្វើអ្វីមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ដូច្នេះបញ្ហានានាក្នុងជីវិត មិនងាយនឹងកើតឡើងឡើយ។
យ៉ាងណាងាកមកជោគវាសនារបស់ពួកគេនៅរយៈពេល ១ ខែថ្មីខាងមុខ គឺមើលឃើញថា នឹងឡើងខ្ពស់ត្រដែត ហើយការជួបប្រទះរឿងបាក់ទឹកចិត្តកន្លងមកទាំងឡាយ នឹងសាបអស់ ក្លាយទៅជាលាភ ក្លាយជាក្តីសង្ឃឹមថ្មី នាំឲ្យពួកគេក្រោកឈរ បោះជំហានទៅកាន់វិថីថ្មី ត្រៀមសម្រាប់ខែកញ្ញា ដែលបម្រុងនឹងចូលមកដល់។
អ្នកកើតឆ្នាំច – ឆ្កែ

ជាមនុស្សរហ័សរហួន ពូកែរកស៊ី ហើយក៏ជាមនុស្សមានមហិច្ឆតាធំ និងដាក់គោលដៅច្បាស់លាស់ដែរក្នុងជីវិត។ តាំងតែពីក្មេងមក មនុស្សនេះមានឆន្ទៈច្បាស់លាស់ណាស់ ហើយតែងតែពេញចិត្តនូវអ្វីដែលជារបស់ខ្លួន ពេញចិត្តភាពជាខ្លួនឯង ទើបនាំឲ្យពួកគេតែងកើតមានស្នាមញញឹមសឹងតែជារៀងរាល់ថ្ងៃ។
នៅដើមខែកញ្ញាខាងមុខតទៅ ពេញមួយខែ អ្នកកើតឆ្នាំច នឹងមានទ្រព្យចូលហូរហៀរ នាំឲ្យជីវិតកាន់តែល្អប្រសើរឡើង ហើយក៏មានអ្នកចិត្តបុណ្យ អ្នកខ្ពង់ខ្ពស់ជាងខ្លួន មកជួយស្រោច ជួយស្រង់ ទាញពួកគេចេញពីភាពលំបាក។ បំណុលទាំងឡាយ ទាំងបំណុលសម្តី បំណុលទ្រព្យ នឹងដោះអស់ត្រឹមចុងខែខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

