តាមហោរចិនសែនទស្សន៍ទាយមកថា នៅកំឡុងពេល ១០ ថ្ងៃចុងក្រោយ នៃខែសីហា ពោលរាប់ពីថ្ងៃទី ២១ ដល់ ៣១ នាដំណាច់ទំព័រធំទីប្រាំបី នឹងមានឆ្នាំទេពទាំង ៣ អាចជួបសំណាងចូលផ្ទះផ្ទួនៗ រួចក៏អង្រួនយកឈ្នះអស់សត្រូវជុំទិស៖
អ្នកកើតឆ្នាំរកា – មាន់

តាំងពីក្មេងមក មនុស្សនេះខំមិនប់ គ្មានថ្ងៃគ្មានយប់ គ្មានសៅរ៍គ្មានអាទិត្យ ក៏ដោយសារចង់បានជីវិតរស់ស្រួលពេលចាស់ទៅ។ ទន្ទឹមនោះ ក៏មានពេលវេលានាំសំណាងចូលមកដល់ជីវិតម្ចាស់ឆ្នាំមាន់ផងដែរ នាចន្លោះ ១០ ថ្ងៃចុងក្រោយនៃខែសីហា។
គ្មានអ្វីមករាំងស្ទះដំណើរនៃសំណាងចូលមកក្នុងផ្លូវជីវិតម្ចាស់ឆ្នាំរកាបានឡើយ ពោលសុខៗអ្នកហាក់ដូចបានលាភធំ សម្ងំចាយជុំគ្រួសារ ទិញរបស់ទ្រព្យធំចូលផ្ទះ រីឯដំណឹងល្អក៏ហូរចូលជាបន្តបន្ទាប់។ បើអ្នកកាន់ជំនួញរកស៊ី ក៏នឹងមានកិច្ចព្រមព្រៀង ចរចាត្រូវរ៉ូវបង្កើតជាផលចំណេញរាប់សិបពាន់មុឺនដុល្លារ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

មនុស្សប្រកបដោយចរិតថ្លៃថ្នូរ រស់រាយរាក់ទាក់ដូចជាម្ចាស់ឆ្នាំទន្សាយ ទៅជិតឬឆ្ងាយក៏មានញាតិរាប់ ហើយមិនខ្វះទេកន្លែងចាំទទួលគេដោយដៃពីរ។ ក៏ដោយសារខ្លះ មើលឃើញទេពកោសល្យ ខ្លះគោរពចេញពីចិត្តមកលើម្ចាស់ឆ្នាំមួយនេះ។
នៅវេលា ១០ ថ្ងៃចុងខែ រាប់ពី ២១ ដល់ ៣១ សីហា អ្នកកើតឆ្នាំថោះ នឹងឆ្លងអស់ការលំបាក ហើយមានតែរឿងល្អជាច្រើនចូលមក តែយ៉ាងណាក្នុងកិច្ចការងារ និងការរកស៊ីត្រូវល្អិតល្អន់ជាក់ច្បាស់បន្តិច ព្រោះអាចនឹងការធ្វើខុសនាំឲ្យខាតបង់បន្តិចបន្តួច។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ជាមនុស្សម៉ឺងម៉ាត់ មានភ្នែកមុត សម្លឹងមើលអ្វីមិនងាយខុសឡើយ ហើយបើដាក់គោលដៅធ្វើអ្វីមួយ មនុស្សនេះធ្វើដល់ទីបញ្ចប់មិនងាយរុញរា ដកខ្លួនងាយៗឡើយ។ ទោះឆ្លងកាត់ការលំបាកជាច្រើនសប្តាហ៍កន្លងមក តែចូលដល់ ១០ ថ្ងៃចុងខែខាងមុខ ជីវិតនឹងបានផ្លាស់ប្តូរ កើតមានឱកាសល្អច្រើនមកក្នុងជីវិត។
បើអ្នកប្រកបអាជីវកម្ម ក៏នឹងកើតផលចំណេញ រីឯអ្នកបំពេញកិច្ចការងារ ក៏នឹងទទួលបានការកោតសរសើរពីថ្នាក់លើ អាចឡើងឋានៈបុណ្យសក្តិថែមទៀតផងដែរ។ និយាយអំពីចំណូល គឺគុណជា ៣ ជា ៤ ច្រើនជាងមុនក្រាស់ក្រែល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

