ក្នុងចំណោមឆ្នាំទាំង ១២ មានឆ្នាំ ៣ ដែលតាំងពីកំណើតមក រមែងមានចិត្តមិនចេះបៀតបៀនអ្នកដទៃ មិនចេះប្រមាថមើលងាយមនុស្សជុំវិញខ្លួន ផ្ទុយទៅវិញ រក្សាតែចំណងល្អ មានទឹកចិត្តប្រសើរ ចាំជួយចាំជ្រោមជ្រែងគេទៅវិញ។ ផលបុណ្យនៃអំពើដែលបានសាង ទីបំផុតក៏នាំឲ្យម្ចាស់ឆ្នាំ ៣ បានជួបសុខ ប្រទះជង្រុកលាភ កើតទ្រព្យ កើតសំណាងហូរចូលក្នុងជីវិត៖
អ្នកកើតឆ្នាំខាល – ខ្លា

បើទោះបីខ្លួនជាមនុស្សដែលមានចរិតរឹងមាំ តែជាមួយមនុស្សដែលលំបាកពិតប្រាកដ មនុស្សតូចទាបជាងខ្លួន គឺចិត្តមនុស្សកើតឆ្នាំខាល ឆាប់ទន់ ឆាប់អាណិត មានមនោសញ្ចេតនាចង់ជួយគេខ្លាំងណាស់។
ឃើញនរណាម្នាក់លំបាក ឃើញនរណាម្នាក់អត់ អ្នកកើតឆ្នាំខាល មិនបានទៅមើលងាយ មើលស្រាល ឬនិយាយបង្អាប់អ្វីទេ ផ្ទុយទៅវិញ មានតែណែនាំពាក្យល្អៗ ចែករំលែកនូវអ្វីដែលខ្លួនមាន ព្រោះចង់ឃើញអ្នកនោះ បានសុខ មានបានដូចជាខ្លួនអ៊ីចឹងដែរ។ ទម្លាប់ឥរិយាបថ និងអត្តចរិតដ៏ល្អនេះ ក៏នាំឲ្យអ្នកកើតឆ្នាំខាល រមែងជួបតែសេចក្តីរីករាយក្នុងជីវិត ហើយមិនមាននរណាមកផ្ចាញ់បានឡើយ បើចង់ចូលក៏ចូលមិនចុះ ព្រោះដូចមានវិញ្ញាណល្អតាមការពារឆ្វេងស្តាំ។
អ្នកកើតឆ្នាំរោង – នាគ

អត្តចរិតអាចខុសពីមនុស្សទូទៅបន្តិច មនុស្សនេះ រាងមានភាពច្នៃប្រឌិត គិតអ្វីដែលប្លែកជាងអ្នកដទៃ តែចិត្តមួយដែលមិនខុសពីមនុស្សភាគច្រើន គឺការមានទឹកចិត្តល្អ ចេះជួយចេះយឹតយោងមនុស្សក្បែរខ្លួន។
ឃើញគេខ្វះខាត ឃើញគេមិនចេះត្រង់ចំណុចណា គឺមិនបានប្រមាថ មិនបានមាក់ងាយមើលស្រាលឡើយ ផ្ទុយទៅវិញ មានតែណែនាំឲ្យដើរផ្លូវល្អ ផ្លូវត្រូវ ចង់ឃើញម្នាក់នោះរីកចម្រើន ដោយមិនប្រាថ្នាចង់បានផលតបស្នងអ្វីទាំងអស់ត្រលប់មកវិញ។ អំពើល្អទាំងនេះហើយ ក៏នាំឲ្យជីវិតម្ចាស់ឆ្នាំរោង ជួបតែភាពចម្រុងចម្រើន រុងរឿងតកូនតចៅ និងរមែងទទួលបានការកោតសរសើរតជំនាន់។
អ្នកកើតឆ្នាំវក – ស្វា

រីឯម្ចាស់ឆ្នាំវក ក៏មិនខុសពីឆ្នាំខាងលើនោះដែរ ដោយតែងតែមានការគិតវិជ្ជមាន ពោលជាមនុស្សសុទិដ្ឋិនិយម ឃើញរឿងល្អច្រើនជាងរឿងអាក្រក់របស់អ្នកដទៃ។ មនុស្សនេះ មិនប្រមាថ ឬលើកចំណុចអន់នរណាមកនិយាយទេ ពោលព្យាយាមលើកចំណុចល្អ មកបង្ហាញចំនឹងមុខច្រើនជាង។
ម្ចាស់ឆ្នាំវក ដាក់ខ្លួនបន្ទាបកាយណាស់ មិនសូវចេះលើកខ្លួនឯងទេ តែបើអ្នកដឹង ទើបដឹងច្បាស់ ថាសមត្ថភាព ឬទេពកោសល្យបុគ្គលនេះល្អដល់កម្រិតណា។ របៀបនៃការទំនាក់ទំនង និងការដែលមិនចេះប្រមាថមើលស្រាលនេះហើយ ក៏ធ្វើឲ្យមនុស្សឯទៀត ចូលចិត្តរាប់អានម្ចាស់ឆ្នាំវក ហើយក៏បាននាំប្រយោជន៍ នាំផែនការណ៍ល្អៗ មកចាប់ដៃសហការ បង្កើតជាផលរួមគ្នាទៅថ្ងៃមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

