ជោគជតារាសីម្ចាស់ឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នៅរយៈពេល ៣ ថ្ងៃខាងមុខ រាប់ចាប់ពីថ្ងៃទី ១៨,១៩ និង ២០ សីហា គឺមានរាសីឡើងខ្ពស់ត្រដែត អាចឆ្លងផុតអស់ទុក្ខ ផុតអស់ព្រួយ ស្រាលខ្លួន សល់តែស្នាមញញឹម សុភមង្គលពេញក្រុមគ្រួសារ៖
អ្នកកើតឆ្នាំច – ឆ្កែ

ជីវិតម្ចាស់ឆ្នាំច នៅកំឡុងពេល ៣ ថ្ងៃបន្ទាប់នេះ មិនថាតែអ្នកប្រកបការងារ ឬរបររកស៊ីជួញដូរ នឹងពុំមានឧបសគ្គអ្វីកើតឡើងឡើយ ផ្ទុយទៅវិញ មានតែទទួលបានការកោតសរសើរ លើកមុខលើកមាត់ពីថ្នាក់លើ ក៏ដូចជាអតិថិជន ដែលផ្តល់ទាំងប្រាក់ចំណូល ទាំងកិត្តិយសមកអ្នក។
រឿងនឹកស្មានមិនដល់នឹងកើតមាន នៅចន្លោះពេល ៣ ថ្ងៃបន្ទាប់ ដោយសំណាងមួយក្នុងសំណាងធំទាំង ៥ ប្រចាំខែ នឹងរំលេចឡើង។ ចន្លោះពេលនេះ ជីវិតអ្នកគ្មានការធ្លាក់ចុះអ្វីឡើយ ពោលមានតែសញ្ញាឡើងបុកទៅលើជានិច្ច។
អ្នកកើតឆ្នាំឆ្លូវ – គោ

ម្ចាស់ឆ្នាំឆ្លូវ នឹងមានគេមកហុចដៃជួយ ក្រោយមើលឃើញពីការជួបបញ្ហា និងប្រទះឧបសគ្គមួយចំនួនកន្លងមក។ អ្នកនឹងលែងឯកោទៀតហើយ ពោលនឹងទទួលបានអារម្មណ៍កក់ក្តៅ ហើយក៏មានទ្រព្យហូរចូលយ៉ាងគគ្រឹកគគ្រេងថែមទៀតផងដែរ។
ចូរប្រើប្រាស់ជំនាញដែលអ្នកមាន នៅចន្លោះ ៣ ថ្ងៃនេះ អាចចាប់យកឱកាសដែលកម្រនឹងប្រទះ នាំឲ្យកើតលាភ កើតសំណាងទាំងសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ។ ប្រាក់ក្នុងកុងធនាគារនឹងកើនច្រើន រីឯការចំណាយគឺចេញតិចបំផុត។
អ្នកកើតឆ្នាំកុរ – ជ្រូក

មនុស្សនេះ មានចិត្តបត់បែនទៅតាមកាលៈទេសៈ ហើយមានសមត្ថភាព មានទេពកោសល្យពីកំណើតក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សម្នាជុំវិញខ្លួន។ ឆ្លងកាត់ការដុសខាត់អាជីពជាច្រើនឆ្នាំ មកទល់ឆ្នាំ ២០២២ ក៏ទទួលបានផ្លែផ្កាគួរសមហើយដែរ ខណៈសំណាងធំ ក៏កើតមាននៅចន្លោះ ៣ ថ្ងៃបន្ទាប់ មានមួយថ្ងៃ ដែលនឹងនាំឲ្យអ្នកជួបលាភធំ ល្បាក់ ១៨,១៩ ឬ ២០ សីហា។
ដោយសារប្រកាន់ខ្ជាប់សម្ដីសំដៅចាស់ទុំ ចិត្តគំនិតពោរពេញដោយការដឹងខុសត្រូវ ក៏នាំឲ្យម្ចាស់ឆ្នាំកុរ ទទួលបានឱកាសចាប់ដៃសហការរវាងដៃគូរកស៊ី ឬដៃគូការងារ អាចនាំប្រយោជន៍ពិតប្រាកដសម្រាប់អ្នក។ ដូចយើងបញ្ជាក់ពីខាងលើ លាភធំបម្រុងនឹងកើត គឺលាភជួបមនុស្សនាំប្រយោជន៍ពិតមកកាន់ជីវិតអ្នក។
អ្នកកើតឆ្នាំមមី – សេះ

វាសនាម្ចាស់ឆ្នាំមមី មុននេះប៉ុន្មានសប្តាហ៍ជួបតែការស្រុតចុះ ដាក់អ្វីក៏មិនត្រូវ ដាក់អ្វីក៏មិនចំណេញបានផលមកវិញ តែពេលខ្លីខាងមុខ រាប់ពីបីថ្ងៃ ឬផុតថ្ងៃទី ២០ សីហាតទៅ ជោគវាសនាអ្នកនឹងផ្លាស់ដូចគេបត់ ១៨០ ដឺក្រេ។
អ្នកនឹងប្រមូលផលបានយ៉ាងច្រើនសន្ធឹក ពោលសំណាងអណ្តែតឡើង ដូចខ្លែងត្រូវខ្យល់ បន្សល់តែទ្រព្យ តែកេរ្តិ៍ឈ្មោះត្រលប់មកវិញ ក្រោយឆ្លងកាត់ការខិតខំប្រឹងប្រែងអស់រយៈពេលជាយូរមកហើយនោះ។ ចូរព្យាយាមឆ្លៀតរក្សាឱកាសនេះឲ្យបានល្អ ហើយក្ដោបក្ដាប់វាជាទុនទុកពេលទៅមុខផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

