ម្ចាស់​ឆ្នាំ ៤ បោះ​ជំហាន​ឆ្វេង​ឃើញ​មាស ងាក​ទៅ​ស្តាំ​ឃើញ​ប្រាក់ លែង​ខ្វះ​ចាយ​នៅ​ចុង​ឆ្នាំ ២០២២

Ttrtr
ការផ្សាយពាណិជ្ជកម្ម

ចន្លោះ​ពី​ខែ​សីហា ទៅ​ដល់​ចុង​ខែ​ឆ្នាំ ២០២២ សម្រាប់​ជោគវាសនា​អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​មាន​ដួង​រាសី​រំលេច​ឡើង​នៅ​កំពូល​ភ្នំ​មាស​ភ្នំ​ប្រាក់ នាំ​ឲ្យ​លុយកាក់​ហូរ​ចូល​ឥត​ខ្វះ។ តោះ​ទៅ​មើល​នៅ​ខាង​ក្រោម តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ការ​ប្រុងប្រយ័ត្ន ឈ្លាសវៃ ចេះ​ដឹង​ពី​របៀប​ទាញ​ប្រយោជន៍​នៅ​រាល់​ឱកាស​ដែល​បាន​ជួប។ បុគ្គល​នេះ ដាក់​គោលដៅ​ជីវិត​ច្បាស់​ណាស់ ហើយ​ពួក​គេ​ក៏​មិន​ចូលចិត្ត​ចំណាយ​ពេល​ឥត​ប្រយោជន៍​ដែរ ពោល​សូម្បី​តែ​ពេលវេលា​ក៏​ចាយ​យ៉ាង​ត្រឹមត្រូវ។

ផ្លូវ​ឆ្ពោះ​ទៅ​វិថី​រីក​ចម្រើន ហាក់​ដូច​គេ​ដឹក​ដៃ​នាំ​ដើរ​ទៅ​មុខ ឥត​ជួប​ឧបសគ្គ គ្រោះ​មក​ពី​ឆ្វេង​ក៏​ផុត ទុក្ខ​មក​ពី​ស្តាំ​ក៏​រលត់ ហើយ​បំពេញ​មក​វិញ ដោយ​សំណាង​ប្រោះព្រំ​ពី​ព្រះ នាំ​ឲ្យ​ជីវិត​ពួក​គេ​ជួប​តែ​រឿង​ល្អ ចាប់​ពី​ខែ​សីហា ដល់​ដំណាច់​ឆ្នាំ ២០២២។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

Gettyimages 1205206699 170667a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់​ការ​ខិតខំ​សាង​អាជីព សង់​កេរ្តិ៍ឈ្មោះ​អស់​រយៈ​ពេល​ជា​ច្រើន ក៏​ដល់​ពេលវេលា​ហើយ​សម្រាប់​ម្ចាស់​ឆ្នាំ​ថោះ ក្នុង​ការ​កើប​ប្រាក់​ចំណេញ ចូល​ហួស​ឥត​ឧបមា លើស​ទាំង​បំណង​ប្រាថ្នា​ដែល​រំពឹង​ទុក។

ការផ្សាយពាណិជ្ជកម្ម

ភាព​ចាស់ទុំ​ក៏​ចាប់ផ្តើម​កើត​មាន ភាព​ក្លាហាន​ក៏​ហាក់​ចូល​មក​បញ្ឆេះ​ក្នុង​ចិត្ត ដូច​មាន​វិញ្ញាណ​ល្អ​ទាញ​ឲ្យ​ធ្វើ​រឿង​ត្រូវ រឿង​នាំ​ប្រយោជន៍​ធំ​មក​ក្នុង​ជីវិត។ ចន្លោះ​ខែ​សីហា ត​ទៅ​មុខ ដល់​បញ្ចប់​ខែ​ធ្នូ ឆ្នាំ ២០២២ រាសី​ម្ចាស់​ឆ្នាំ​ថោះ ឡើង​ខ្ពស់​ត្រដែត សល់​លុយ​ទាំង​ដៃ មិន​ខ្វះ​ចាយ​ឡើយ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រី​ឯ​អ្នក​កើត​ឆ្នាំ​ឆ្លូវ នៅ​ល្បាក់​ចុង​ឆ្នាំ ២០២២ និង​ដើម​ឆ្នាំ ២០២៣ ជា​ពេលវេលា​មាន​ការ​ប្រែប្រួល​វិជ្ជមាន​ខ្លាំង​ក្នុង​ជីវិត​របស់​ពួក​គេ។ អំពើ​ល្អ ទាំង​ឡាយ​ដែល​បាន​សាង ក៏​ដល់​ពេល​សំណាង​តប​ស្នង​មក​វិញ​ហើយ។

ទ្រព្យ​ពី​មុន​រក​បាន​ត្រឹម​ដូច​ទឹក​សន្សើម​ស្រក់ លុះ​ដល់​ចន្លោះ​ខែ​សីហា ដល់​ចុង​ឆ្នាំ ក៏​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់ ​ជួន​ខ្លះ​រក​តែ​មួយ​យប់ ស្មើ​គេ​រក​មួយ​ខែ។ ពេលវេលា​នាំ​លាភ​ចូល​ផ្ទះ គឺ​ផ្ទុះ​ធំ នៅ​ល្បាក់​ចុង​ឆ្នាំ ២០២២ ដែល​ជា​ថ្ងៃ​ល្អ ខែ​ល្អ ជាង​ថ្ងៃ​ខែ​ធម្មតា​ដល់​ទៅ ៣ ដង។ មនុស្ស​កាន់​តែ​ចំណាស់ លុយ​ចូល​កាន់​តែ​ក្រាស់​ទៅ​តាម​នោះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​វក – ស្វា

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាក​មក​ឆ្នាំ​ចុង​ក្រោយ គឺ​ឆ្នាំ​វក រមែង​ជា​មនុស្ស​មាន​អត្តចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម ហ៊ាន​ថា ហ៊ាន​ទទួល​ខុស​ត្រូវ សក្តិសម​ជា​អ្នក​ដឹកនាំ​យ៉ាង​ពិត​ប្រាកដ មិន​ថា​តែ​ក្នុង​គ្រួសារ​និង​ស្ថាប័ន​ការងារ​នានា។

ការផ្សាយពាណិជ្ជកម្ម

ពេលវេលា​លើក​ហិរញ្ញវត្ថុ ដល់​ម្ចាស់​ឆ្នាំ​វក នឹង​បត់​មក​ភាព​វិជ្ជមាន​ខ្លាំង នៅ​ចន្លោះ​ខែ​សីហា ដល់​ចុង​ឆ្នាំ ២០២២ ដោយ​ដូច​មាន​មនុស្ស​ល្អ​មក​ជួយ​ជ្រោមជ្រែង ជួយ​បើក​ផ្លូវ ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជា​ទី​គាប់​ចិត្ត។

សំណាង​ត្រៀម​មក​ដល់​ហើយ ដូច្នេះ​ម្ចាស់​ឆ្នាំ​វក ក៏​ត្រៀម​ទទួល​យក​ឲ្យ​បាន​ល្អ​ផង។ តែ​កុំ​ភ្លេច​នូវ​ភាព​អំណត់ ការ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ព្រោះ​ក៏​មាន​លាយ​ឧបសគ្គ​តេស្ត​ចិត្ត​អ្នក​ខ្លះៗ​ដែរ មុន​ទម្លាក់​លាភ​ធំ​មក​ក្នុង​ជីវិត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម