ព្រះចន្ទពេញវង្សប្រចាំខែសីហា នឹងរះឡើងនៅយប់ថ្ងៃទី ១១ សីហា ឬអាចហៀរចូលថ្ងៃទី ១២ សីហា ពោលចំថ្ងៃសែនក្បាលទឹកតែម្តងក៏ថាបាន។ ចន្លោះពេលនេះ រាប់ពីដើមខែថ្ងៃថ្មី ទី ០១ ដល់ថ្ងៃចន្ទពេញវង្សប្រចាំខែ ក្បួនចិនសែមើលឃើញ ជោគវាសនាអ្នកកើតឆ្នាំ ៣ ដូចប្រទះមហាសំណាង ហៅអ្វីបានហ្នឹង ដោយមិនទាមទារការខិតខំប្រឹងប្រែងហត់នឿយខ្លាំងដូចខែមុនៗឡើយ៖
អ្នកកើតឆ្នាំជូត – កណ្តុរ

អរគុណនូវការអត់ធ្មត់ ការមិនបោះបង់គោលដៅធំក្នុងជីវិត បើទោះបីជួបរឿងលំបាកម្តងហើយម្តងទៀតក៏ពិតមែន។ អ្នកកើតឆ្នាំជូត នៅខែសីហា ដែលទើបតែបើកទំព័រនេះ នឹងមានរឿងល្អច្រើនក្នុងជីវិត ពោលជួបសំណាងច្រើនជាងគ្រោះ សឹងតែលុបគ្រោះមើលមិនឃើញ។
ពីដើមសប្តាហ៍ដំបូង ថ្ងៃចន្ទតទៅ ដល់ថ្ងៃព្រះចន្ទពេញវង្ស ជោគវាសនាម្ចាស់ឆ្នាំជូត នឹងមានការប្រែប្រួលម្តងបន្តិច ផាត់អស់ការលំបាក សល់តែសុខ សល់តែភាពចម្រុងចម្រើន ហើយអាចទទួលបានការជួយជ្រោមជ្រែងពីទេវតាទ្រព្យ បាចខ្សាច់មួយដុំ បង្កប់ដោយមាសដោយប្រាក់ នាំឲ្យកើតជាចំណូល ច្រើនជាងការចំណាយ។ ពេលវេលានេះ បើអ្នកសន្សំសំចៃតែបន្តិច បន្តពេលទៅមុខ អ្នកនឹងសល់ទ្រព្យធំក្នុងជីវិតមិនខាន។
អ្នកកើតឆ្នាំច – ឆ្កែ

មនុស្សដែលកើតឆ្នាំច ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា មនុស្សនេះមិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។
យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងពេលជិតកន្លះខែពេញ គឺពេញទំហឹងតែម្តងសម្រាប់អ្នកកើតឆ្នាំច។ ជីវិតពួកគេនឹងល្អប្រសើរឡើង រួមទាំងសមាជិកក្រុមគ្រួសារ តែត្រូវចាំចេះគ្រប់គ្រងការចំណាយឲ្យបានច្បាស់លាស់ផង។
អ្នកកើតឆ្នាំវក – ស្វា

ឆ្លងកាត់ការអត់ធ្មត់ ការលះបង់កម្លាំងកាយចិត្ត ដោយមិនរអ៊ូរទាំជាច្រើនខែមកនេះ ចូលមកដល់ខែសីហា លាភធំ នឹងកើតតាំងពីសប្តាហ៍ដំបូង ០១/០៨/២២ តទៅ ដល់ឆ្នាំដែលមានពង្សយក្សប្រុស។ ខ្សែជីវិតគូ នឹងរលូនទៅមុខ ជួបតែសុភមង្គល លែងមានការទាស់ពាក្យ ខ្វែងគំនិតនឹងដៃគូដូចមុន។
រីឯអាជីពការងារ អាចថាមិនទាន់រីកចម្រើនខ្លាំងដូចចិត្ត តែក៏នឹងមិនស្មុគស្មាញដូចកាលពីប៉ុន្មានខែមុន។ សប្តាហ៍ថ្មីតទៅ ដល់ថ្ងៃ ១២ សីហា ក៏នឹងជួយឲ្យម្ចាស់ឆ្នាំវក អាចមានលុយចូលហោប៉ៅក្រែលជាងសប្តាហ៍មុន បើជាអ្នករកស៊ីវិញ អាចចាយវាយ សម្បូរសប្បាយ ជាការតបស្នងលួងចិត្តខ្លួនឯងដែលជួបរឿងលំបាកកាលពីពេលមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

