ប្រឹងហត់យូរហើយ អ្នកកើតឆ្នាំ ៤ ដល់ពេលកើបផលតបស្នង ផ្សងអ្វីបានហ្នឹង រសាត់អស់កំហឹងទាំងឡាយ

Dffd
ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​មើល​ឃើញ​ពី​ការ​លំបាក​ជា​ច្រើន​កន្លង​មក​របស់​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម ដែល​បុគ្គល​ខ្លះ ​ប្រឹង​ហើយ​ប្រឹង​អស់​ពី​លទ្ធភាព តែ​សំណាង​មិន​ផ្តល់​ឲ្យ​ ក៏​នាំ​ឲ្យ​ពួក​គេ​មិន​បាន​ផល​សមប្រកប​ដូច​ចិត្ត។ ងាក​មក​ពេលវេលា​ថ្មី​នេះ រាប់​ពី​ថ្ងៃ​ថ្មី ២៨/១២/២២ ពួក​គេ​នឹង​ទទួល​បាន​ផល​តបស្នង​មក​វិញ​ហើយ៖

អ្នកកើតឆ្នាំកុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជោគជតារាសី​មិន​ថា​បុរស ឬ​ស្រ្តី ដែល​កើត​ឆ្នាំ​កុរ ដល់​ពេលវេលា​សោយសុខ​នឹង​ប្រាក់កាក់​ហើយនៅថ្ងៃថ្មី ទី ២៨ ធ្នូតទៅមុខ។ កន្លង​មក​ជីវិត​បុគ្គល​ខ្លះ បាន​ឆ្លង​កាត់​ការ​បែកបាក់ ការ​លែងលះ ការ​ជំទាស់​ពី​ក្រុម​គ្រួសារ តែ​ពេល​ទៅ​មុខ​នេះ គ្រប់​យ៉ាង​នឹង​រក​ឃើញ​ដំណោះស្រាយ មេឃ​បាន​ស្រឡះ​ហើយ បញ្ហា​ទាំង​អស់​រក​ឃើញ​ផ្លូវ​ចេញ​ហើយ។

បើ​និយាយ​ពី​អាជីព​ការងារ ការ​រកស៊ី​ឯ​ណោះ​វិញ យីអ៊ុន​ម្ចាស់​ឆ្នាំ​កុរ នឹង​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ ២០២៣ ឯ​ណោះ ក៏​ប៉ុន្តែ​មាន​លាយឡំ​នៅ​ក្រឡ​មាស​ប្រាក់​ធ្លាក់​មក​ម្តងម្កាល​ដែរ នាល្បាក់ប៉ុន្មានថ្ងៃខាងមុខ។ សុខៗ​ក៏​ជួប​ប្រទះ គិត​ថើរៗ​ក៏​ចេញ​ចម្លើយ​ល្អ អាច​ជួយ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​ក្នុង​ជីវិត នៅ​ចន្លោះ​ពេលខាង​មុខ។ ខ្សែ​ជីវិត​ម្ចាស់​ឆ្នាំជ្រូក ល្មម​អាច​ឲ្យ​មនុស្ស​មួយ​ចំនួន​ច្រណែន​បាន ព្រោះ​ពី​លំបាក​ផ្លាស់​មក​ស្រណុក ដូច​គេ​បត់ ១៨០ ដឺក្រេ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំឆ្លូវ – គោ

Cartoon Zodiac Silhouette On The Red Background
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានការយោគយល់និងចេះអធ្យាស្រ័យដល់អ្នកដទៃ ហើយរមែងជួយគេដោយមិនចង់បានអ្វីត្រលប់មកវិញឡើយ។ យ៉ាងណាមួយរយៈមុនពួកគេហាក់ជួបបញ្ហាហិរញ្ញវត្ថុ និងភាពរកាំរកូសនាំឲ្យផ្លូវចិត្តមានការសោកសង្រេង។

ការផ្សាយពាណិជ្ជកម្ម

ដំណឹងល្អតាមក្បួនហោរាសាស្ត្រអ្នកកើតឆ្នាំឆ្លូវ នៅកំឡុងចុងខែធ្នូ នឹងទទួលបានពរជ័យត្រលប់មកវិញហើយ ពោលនាំឲ្យមានភាពរុងរឿង ជួបរឿងដែលលើសពីការរំពឹងទុក ដូចជាត្រូវបានថ្នាក់លើនៅកន្លែងការងារកោតសរសើរ ដំឡើងប្រាក់ខែឲ្យ រីឯក្នុងអាជីវកម្ម ឬការធ្វើជំនួញនឹងបានជួបអតិថិជនល្អដូចគ្រាប់ពេជ្រ ដែលជួយជំរុញឲ្យអាជីវកម្មអ្នកកាន់តែរលូនទៅមុខបន្ថែមទៀត។

អ្នកកើតឆ្នាំជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានការគិតបែបសុទិដ្ឋិនិយម ពោលគិតឃើញតែរឿងវិជ្ជមាន ច្រើនជាងអវិជ្ជមាន។ ផ្នត់គំនិតរបស់ពួកគេ គឺប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ក្បត់ខ្លួនឯងបាន តែមិនក្បត់អ្នកដទៃ។

ក្រោយឆ្លងកាត់ដំណឹងមិនល្អប៉ុន្មានសប្ដាហ៍មកនេះ ក៏ដល់ពេលដែលអ្នកជួបរឿងល្អត្រលប់មកវិញហើយ ទាំងនៅកន្លែងធ្វើការនិងក្នុងជីវិតប្រចាំថ្ងៃ។ អ្នកនឹងទទួលបានភាពរីកចម្រើនជាងមុន ហើយអាចឆ្លងផុតបញ្ហាដែលជួបប្រទះកន្លងមក ពោលគឺដំណោះស្រាយនៃរឿងទាំងនោះបានលេចចេញមកហើយចាប់ពីថ្ងៃទី ២៨ ធ្នូតទៅ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំច – ឆ្កែ

Mẹ Tuyệt Vời Nhất!
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានភាពរីករាយច្រើន ទោះខាងក្នុងលំបាកប៉ុណ្ណា ក៏ស្នាមញញឹមនៅតែលេចចេញមកដែរ។ ជាងនេះពួកគេចូលចិត្តជួយមិត្តភ័ក្ដិនិងមនុស្សជុំវិញខ្លួនណាស់ ដ្បិតបើជាមនុស្សដែលមិនសូវចេះនិយាយស្តីច្រើនក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

រាល់ការប្រឈមនឹងបញ្ហាឬការលំបាកនានា ពួកគេរមែងជឿជាក់លើដំណោះស្រាយខ្លួនឯងជាងយោបល់របស់អ្នកដទៃ។ ជាការពិតលាភសំណាងរបស់អ្នកកើតឆ្នាំច បានចូលមកដល់ដូចឡើងឋានសួគ៌នៅថ្ងៃទី ២៨ ធ្នូស្អែកនេះ ហើយអ្នកក៏ដល់ពេលទទួលបានការអភិវឌ្ឍខ្លួន និងជួយឲ្យជីវិតល្អប្រសើរជាងមុនផងដែរ។ សម្រាប់អ្នកកើតឆ្នាំច បើកំពុងវិនិយោគក្នុងវិស័យកសិកម្ម សម្រាប់ចុងខែនេះនឹងទទួលបានផលច្រើនពីវា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម