តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ គ្រាន់តែឲ្យអ្នកធ្វើការជ្រើសរើសនៅរូបភាពនាំសំណាងមួយ ក្នុងចំណោមរូបភាពទាំង ២ ដើម្បីទទួលបានសារបង្ហើបជាមុន នូវរឿងដែលអាចកើតឡើងទៅលើអ្នកនៅចន្លោះថ្ងៃទី ០១ ស្អែក រហូតដល់ថ្ងៃសែនក្បាលទឹក ចំថ្ងៃទី ១២ សីហា៖
ផ្កាឈូក ៦៦៦

ដំណឹងល្អនឹងមានចូលមកដល់អ្នក ដោយវាអាចជាមានការកោតសរសើរពីគុណសម្បត្តិរបស់អ្នក។ ជារឿយៗអ្នកបានធ្វើរឿងល្អជាច្រើនក្នុងជីវិត ហើយជាការពិតវានឹងត្រលប់មកវិញជាមួយការតបស្នងដែលគ្មានការរំពឹងទុក។
ចូរបន្ថែមការខិតខំ និងភាពស្មោះត្រង់ទៅក្នុងកិច្ចការងាររបស់អ្នក ហើយជារឿយៗដំណឹងល្អនឹងបន្ថែមចូលមកដល់ទៀត ជាពិសេសនៅកន្លែងការងារ នឹងមានថ្នាក់លើកោតសរសើរឲ្យតម្លៃ និងបន្ថែមគុណប្រយោជន៍ដល់អ្នក។
អណ្តើក ៧៧៧

កំឡុងថ្ងៃនេះ ដល់ថ្ងៃសែនក្បាលទឹក វាជាពេលវេលាសំណាងមួយរបស់អ្នក ហើយជាមួយការសំណាងនេះដែរ ក៏វាមានលាយឡំដោយសារការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ក៏ដូចជាការជ្រោមជ្រែងពីមនុស្សជុំវិញខ្លួនខ្លះៗផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

