នៅចន្លោះថ្ងៃបើកទ្វារនរក រាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ១២ សីហា ពោលគឺមានរយៈពេល ១៥ ថ្ងៃពេញ ជោគវាសនាម្ចាស់ឆ្នាំទាំង ៤ អាចនឹងមិនសូវល្អទេ ពោលជាពេលវេលាមិនគួរចាប់ផ្តើមរបររកស៊ី ឬបណ្តាក់ទុនធំអ្វីឡើយ តែក្រោយថ្ងៃនោះវិញ គឺនឹងមានសំណាងចូលផ្ទួនបន្តកន្ទុយគ្នា៖
អ្នកកើតឆ្នាំថោះ – ទន្សាយ

ជាបុគ្គលប្រកាន់ខ្ជាប់ភាពសុទិដ្ឋិនិយម តែងតែរីករាយជានិច្ច តែយ៉ាងណាចន្លោះពេល ១៥ ថ្ងៃ នាបុណ្យបើកទ្វារនរក ឬ Ghost Festival អ្នកគួរប្រុងប្រយ័ត្នពាក្យសម្តីឲ្យមែនទែន ព្រោះអាចនាំឲ្យបែកបាក់ទំនាក់ទំនង។
តាមហោរាសាស្រ្តទស្សន៍ទាយមកថា រហូតដល់ក្រោយថ្ងៃទី ១២ សីហា ទើបភាពសម្បូរសប្បាយនឹងហូរចូលត្រលប់មកវិញ ដូចជ្រោមជ្រែងឲ្យម្ចាស់ឆ្នាំទន្សាយ ជួបភាពចម្រុងចម្រើនខ្លាំង។ ទន្ទឹមពេលនេះ ជីវិតក៏មានការកោតសរសើរ គោរពមិនដាច់ពីមាត់ផងដែរ។
អ្នកកើតឆ្នាំម្សាញ់ – ពស់

រីឯជីវិតអ្នកកើតឆ្នាំពស់ឯណេះ ដែលជាមនុស្សពូកែ ឈ្លាសវៃ តែងតែចង់ភ្លក់រសជាតិថ្មីក្នុងជីវិត យ៉ាងណាក៏ពួកគេមានសមត្ថភាពពិត និងធ្វើអ្វីដោយមានរបៀបរៀបរយចេះទុកចេះដាក់លុយកាក់ មិនចាយខ្ជះខ្ជាយឡើយ។
ក្រោយថ្ងៃបុណ្យបើកទ្វារនរក ម្ចាស់ឆ្នាំម្សាញ់ នឹងដូចមានព្រះសំណាងចូលមកប្រោស នាំឲ្យជោគជ័យគ្រប់វិស័យ ខំតិច បានផលធំ រាសីហោះឡើងដូចក្លែងដាច់ខ្សែ។ នេះឈ្នះទាំងសត្រូវការងារ ការរកស៊ី ហើយទាំងស្នេហាថែមទៀត។
អ្នកកើតឆ្នាំមមែ – ពពែ

សញ្ញាពណ៌បៃតង ជារាសីឡើងខ្ពស់ត្រដែតកើតមានដល់ឆ្នាំមមែ នៅក្រោយបុណ្យបើកទ្វារនរក ពោលចន្លោះថ្ងៃ ២៩ កក្កដា ដល់ ១២ សីហា មិនមែនជាពេលវេលាល្អប៉ុន្មានទេ ជាពិសេសការងារ ត្រូវប្រយ័ត្នឲ្យបានខ្ពស់ ព្រោះអាចថ្លោះធ្លោយនាំឲ្យគេចាប់កើតជាកំហុស ប៉ះពាល់ដល់ប្រាក់ចំណូល។
បន្ទាត់ស្នេហ៍ឯណោះ ក៏ត្រូវប្រយ័ត្នដូចគ្នា ដោយអ្នកទាមទារឲ្យអត់ធ្មត់ខ្ពស់ ចេះស្តាប់ ចេះប្រើពាក្យលើកទឹកចិត្តដៃគូម្ខាងទៀត ព្រោះអាចមានគេចូលមកប្រជែងនៅចន្លោះពេលវេលានេះ។
អ្នកកើតឆ្នាំច – ឆ្កែ

ជាមនុស្សចេះបត់បែន ពីដើមមករមែងប្រុងប្រយ័ត្នគ្រប់រឿងទៅហើយ មនុស្សនេះ អត់ចេះក្រអឺតក្រទមទេ ហើយតែងតែអត់ធ្មត់ ហ៊ានប្រឈមមុខ និងតែងស្វែងរកឱកាសដើម្បីក្រោកឈរក្នុងជីវិត។
ក្រោយថ្ងៃទី ១២ កក្កដាតទៅ ជីវិតគេដូចបានខ្សាច់នាំសំណាងភាយចូលមក ដោយគ្រាប់ទាំងដុំកើតជាផ្លែផ្កា ហូរដុល្លារចូលជុំទិស។ និយាយពីផ្នែកហិរញ្ញវត្ថុអត់ចាំបាច់ខ្វល់ ព្រោះនឹងសល់លុយចូលផ្ទះយ៉ាងសន្ធឹកទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

