បើតាមក្បួនហោរាសាស្រ្តបានចារមកថា ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម ចាប់ពីបើកក្បាលទំព័រខែថ្មី សប្តាហ៍ថ្មី ១-៧ សីហា នៅឆ្នាំ ២០២២ តទៅ ពោលគឺចាប់ពីម៉ោង ០០:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១ សីហា គឺនឹងទទួលបានការផ្លាស់ប្តូរក្នុងជីវិត រឿងមិនល្អ ដែលជាប់ជំពាក់កាលពីខែចាស់ទាំងឡាយ នឹងត្រូវរសាយបាត់អស់៖
អ្នកកើតឆ្នាំរោង – នាគ

នៅប៉ុន្មានខែមុន អ្នកកើតឆ្នាំរោង ជួបរឿងមិនល្អច្រើន សឹងតែពេលខ្លះសំណាងវាបត់ក្លាយទៅជាគ្រោះថែមទៀត នាំឲ្យកើតមានរឿងនឹកស្មានមិនដល់។ លុយក៏ពិបាករក លុយហូរចូលតិច លុយហូរចេញច្រើន នាំឲ្យកើតមានអតុល្យភាពហិរញ្ញវត្ថុ។
យ៉ាងណាម្ចាស់ឆ្នាំរោង គេឃើញថាបានខិតខំខ្លាំងណាស់ក្នុងជីវិត ដោយព្យាយាម ឆ្លងកាត់រឿងជាច្រើនតាំងពីនៅក្មេងវ័យ ហើយឥឡូវមកដល់រាងវ័យចំណាស់បន្តិច ក៏មិនទាន់រកឃើញកន្លែងសុខស្រួលពេញលេញនោះដែរ។
ប៉ុន្តែចូលមកដល់ខែសីហា ឆ្នាំ ២០២២ យីអ៊ុនរបស់ពួកគេគឺឡើងខ្ពស់ត្រដែត ពោល ១ សប្តាហ៍តទៅមុខ ជីវិតនឹងមានការផ្លាស់ប្តូរ ដូចគេបត់ឲ្យក្លាយជាអ្នកមាន ល្មមនឹងឲ្យគ្រប់គ្នាក្បែរខ្លួនច្រណែន។
អ្នកកើតឆ្នាំកុរ – ជ្រូក

អាចនិយាយបានថា អ្នកកើតឆ្នាំកុរ តែងតែមានវាសនាល្អ មានទំនាក់ទំនងក្នុងសង្គមល្អ ហើយក៏មានមនុស្សរាប់អានស្រលាញ់ចូលចិត្តច្រើន។
ចន្លោះប្រហោងមួយដែលពួកគេគ្មាន គឺសំណាង។ មនុស្សនេះជោគជ័យមិនពឹងផ្អែកលើសំណាងទាំងស្រុងទេ តែពឹងផ្អែកលើទេពកោសល្យនិងការខិតខំដែលពួកគេមាន។ ឥឡូវក្នុងរយៈពេលសប្តាហ៍ថ្មី ចាប់ពីម៉ោង ០០:០០ បើកក្បាលខែសីហា តទៅនេះ ពួកគេនឹងទទួលបានការផ្លាស់ប្តូរ ដោយលាភសំណាង នឹងកើតមានច្រើន គុណទ្វេដង ឬជាសំណាងភ្លោះ ហើយបើមនុស្សនេះនៅបន្តខិតខំប្រឹងប្រែងផង នោះទ្រព្យសម្បត្តិនឹងហូរចូលឥតឈប់។
លាភសំណាងនឹងស្ថិតស្ថេរនៅរយៈពេលប៉ុន្មានខែចុងក្រោយ នៃចុងឆ្នាំ ២០២២ បើធៀបនឹងជីវិតលើទូក គឺមិនចេះលិច មិនជួបរលកធំ ដោយអណ្តែតតាមខ្សែទឹកទៅមុខបានសុខសប្បាយជាប់រហូត។
អ្នកកើតឆ្នាំមមី – សេះ

ក្រឡេកមកឆ្នាំមមី នៅពេលខាងមុខ ពួកគេនឹងត្រៀមជួបរឿងសប្បាយៗជាច្រើន ហើយកើតក្លាយជាសំណាងនៅពេលទៅមុខ ជាពិសេសចន្លោះខែសីហាតទៅ។
កាលពីមុនម្ចាស់ឆ្នាំមមី ក៏ជួបជម្លោះ ជួបវិវាទមិនល្អក្នុងរង្វង់គ្រួសារ អ្នកក្បែរខ្លួនញឹកញាប់ដែរ តែគ្រប់យ៉ាងវានឹងរសាត់បាត់អស់ ហើយបន្សល់តែរឿងល្អ សល់តែស្នាមញញឹមដាក់គ្នា។ ជារួមភាពតានតឹងក្នុងជីវិតទាំងឡាយ នឹងត្រូវបានកាត់ផ្តាច់បន្តិចម្តងៗ នាំឲ្យអ្នកទទួលបានក្តីសុខត្រលប់មកវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

