កម្រ​មាន! អាទិត្យ​ល្អ​បិទ​ខែ មួយ​ឆ្នាំ​មាន​តែ​ម្ដង ចុង​សប្ដាហ៍ ​ជា​មហា​សំណាង​ដល់​ឆ្នាំ​ទាំង ៣

Rttr
ការផ្សាយពាណិជ្ជកម្ម

នៅ​កំឡុង​ពេល ១២ ខែ នៅ​ឆ្នាំ ២០២២ មាន​តែ​ខែ​កក្កដា​នេះ​ទេ ដែល​បិទ​ខែ​ចំ​ថ្ងៃ​អាទិត្យ ពោល​ថ្ងៃ​ទី ៣១ ​ចំ​ថ្ងៃ​អាទិត្យ​ផ្ទាល់​តែ​ម្តង។ តាម​រយៈ​ថ្ងៃ​ល្អ ខែ​ល្អ​នេះ គេ​ទស្សន៍ទាយ​ឃើញ​នៅ​ចុង​សប្តាហ៍​ថ្ងៃ​ទី ៣០-៣១ ​កក្កដា នឹង​ក្លាយ​ជា​ថ្ងៃ​មហា​សំណាង​ចូល​ដល់​ឆ្នាំ​ទាំង ៣៖

អ្នកកើតឆ្នាំមមី – សេះ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅ ២ ថ្ងៃចុងសប្តាហ៍ខាងមុខ អ្នកកើតឆ្នាំមមី នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។

មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំរកា – មាន់

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន នៅចន្លោះចុងសប្តាហ៍នេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលកើតឆ្នាំរកា តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។

អ្នកកើតឆ្នាំមមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។

ជីវិតអ្នកកើតឆ្នាំមមែ រមែងតែជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេល ២ ថ្ងៃ ចំសៅរ៍-អាទិត្យនេះ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន។ ហៅអីបានហ្នឹង ប្រាថ្នាអីបានហ្នឹង កុំគិតថាវាជាសំណាងទាំងស្រុង ព្រោះវាជាការតបស្នងមួយផ្នែកទៅការខំប្រឹងរបស់អ្នកកន្លងមកតែប៉ុណ្ណោះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម