តាមហោរាសាស្ត្របានទស្សន៍ទាយឃើញពីជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម ដែលនឹងមានលាភសំណាងខ្ពស់ អាចកើបលាភជុំទិស នៅរយៈពេល ២ ខែពេញ ពោលនៅចន្លោះខែសីហា និងកញ្ញាខាងមុខនេះតែម្តង៖
អ្នកកើតឆ្នាំខាល – ខ្លា

អ្នកកើតឆ្នាំខាលជាទូទៅ ជីវិតរមែងជួបរឿងលំបាកច្រើន ហើយក៏ជោគជ័យច្រើនណាស់ដែរ បើពួកគេមិនខ្ជិលច្រអូស ហើយមានការឧស្សាហ៍ព្យាយាមខ្ពស់។ យ៉ាងណាមនុស្សនេះ ក៏ដល់ពេលទទួលពរជ័យហើយ ដោយដំណឹងល្អនៅខាងមុខនេះ នឹងចូលមកក្នុងជីវិតអ្នកច្រើន។
អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងរមែងមានការកោតសរសើរពីមនុស្សជុំវិញខ្លួន តែទោះយ៉ាងណាក៏កុំមានមោទនភាពលើខ្លួនឯងខ្លាំងពេក។ ប្រសិនអ្នកអនុវត្តចំណុចនេះបាន ឱកាសខាងមុខ នឹងអាចក្លាយជារបស់អ្នកច្រើន ហើយត្រូវប្រកាន់ជានិច្ចនៅចិត្តសប្បុរស និងការបន្ទាបខ្លួន។
នៅរយៈពេល ២ ខែខាងមុខនេះ អ្នកនឹងសមប្រកបច្រើន ហើយក៏មានពេលវេលាអាចសម្រាកច្រើនដូចគ្នា។ ទន្ទឹមនឹងសំណាងដែលទទួលបានហើយ ក៏កុំភ្លេចឆ្លៀតមើលថែទាំសុខភាពរបស់អ្នកឲ្យបានល្អផង។
អ្នកកើតឆ្នាំមមី – សេះ

ចាប់ពីបើកក្បាលខែសីហា សម្រាប់អ្នកកើតឆ្នាំមមី ចូរត្រៀមខ្លួនទៅ ពេលវេលានាំលាភរបស់អ្នកបានចូលមកដល់ហើយ។ ឱកាសក្នុងជីវិតរបស់ពួកគេមានច្រើន សម្រាប់ការអភិវឌ្ឍអាជីពការងារ និងការរកស៊ី ហើយរាប់ឧបសគ្គទាំងអំបាលម៉ានដែលមានតាំងពីដើមឆ្នាំ គឺបានបញ្ចប់ហើយត្រឹមចុងខែកញ្ញាយ៉ាងយូរបំផុត។
ទោះជាយ៉ាងណាសម្រាប់អ្នកកើតឆ្នាំមមី ត្រូវបែងចែកឲ្យដាច់នៅអារម្មណ៍ស្នេហា និងអារម្មណ៍ការងារ ព្រោះបើដាក់រឿងទាំងពីរច្របូកច្របល់ចូលគ្នា នោះអ្នកនឹងមិនទទួលបានលាភធំខាងមុខនេះឡើយ។
អ្នកកើតឆ្នាំកុរ – ជ្រូក

តាមពិតទៅកាលពីខែកក្កដា ជាខែដែលជោគជតារាសីរបស់ពួកគេ កើនឡើងខ្ពស់មួយកម្រិតហើយ តែចូលដល់ខែសីហា និងកញ្ញាបន្ទាប់ទៀត នឹងកាន់តែខ្ពស់ត្រដែត បើធៀបនឹងអ្នកកើតឆ្នាំដទៃ។
អ្នកនឹងមានឱកាសក្លាយជាអ្នកមាន ប្រសិនជាអ្នកចេះចាប់យកឱកាសនៅពេលខាងមុខ។ អ្នកអាចទទួលបានការរីកចម្រើនយ៉ាងរហ័ស ត្រឹមតែមួយពព្រិចភ្នែក ដូច្នេះកុំរុញរានឹងបង្ហាញពីទេពកោសល្យក៏ដូចជាសមត្ថភាពពិតរបស់អ្នកនៅពេលខាងមុខ។
ចំណុចមួយដែលអ្នកកើតឆ្នាំកុរ ត្រូវតែប្រយ័ត្នបន្តិច គឺការរក្សាទំនាក់ទំនង ដែលវាត្រូវដើរទន្ទឹមគ្នានឹងលាភសំណាងដែលអ្នកមាន។ បើអ្នកខុសអ្វីមួយនៅពេលខាងមុខ ចូរកុំលាក់បាំងនឹងដៃគូឲ្យសោះ ហើយត្រូវចេះសារភាព និងមិនចចេសរឹងរូសឡើយ ពោលត្រូវកែតម្រូវឲ្យបានល្អ នោះទើបអាចឲ្យអ្នករីកចម្រើនទៅមុខបានយូរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

