នៅកំឡុងមួយសប្តាហ៍បន្ទាប់ ដែលចំជាសប្តាហ៍ចុងក្រោយពីថ្ងៃទី ២៥ ដល់ ៣១ មុនបិទទំព័រខែកក្កដា ក៏សល់សញ្ញារាសីល្អ បង្កជាលាភសំណាងចូលដល់ម្ចាស់ឆ្នាំទាំង ៣ នាំឲ្យមានលុយចាយមិនខ្វះ៖
អ្នកកើតឆ្នាំខាល – ខ្លា

តាមហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំខាល ដូចមានគេបំភ្លឺជីវិតឲ្យភ្លឺចិញ្ចាចនៅសប្តាហ៍ថ្មីនេះ ហើយពួកគេអាចទទួលបានលាភសំណាងខ្ពស់ ក្នុងអាជីពការងារ ក៏ដូចជាការរកស៊ីនានា។ មនុស្សនេះក៏នឹងបានជួបដៃគូសហការល្អ អាចជួយស្រោចស្រង់អ្នក ឲ្យឆ្លងផុតរណ្តៅបញ្ហាទៀតផង។
គ្រប់យ៉ាងអំណោយផលល្អ នាំតែលាភ នាំតែសំណាង ពោលអាចបង្កើនប្រាក់ចំណូលចូលហោប៉ៅ ដល់អ្នកកើតឆ្នាំខាល ឲ្យក្លាយជាអ្នកមានបាន។ ទៅមើលស្ថានភាពស្នេហា ក៏ចូលដល់ស្ថិរភាពល្អជាងពេលមុន បើជាជីវិតគ្រួសារក៏នឹងលែងឈ្លោះប្រកែកគ្នា បើជាជីវិតនៅលាវ ក៏នឹងត្រៀមជួបគូពិត។
អ្នកកើតឆ្នាំឆ្លូវ – គោ

តាមហោរាសាស្រ្ត សម្រាប់ជោគជតារាសីអ្នកកើតឆ្នាំឆ្លូវ នៅចុងខែកក្កដា គឺអាចទទួលបានលទ្ធផលល្អ ហួសពីការរំពឹងទុក។ តាមជើងលេខ ម្ចាស់ឆ្នាំគោ ដែលជួបរឿងមិនល្អកាលពីប៉ុន្មានខែមុន នឹងទទួលបានផលល្អតបស្នងត្រលប់មកវិញ ដូចត្រូវរង្វាន់ធំធ្លាក់ពីលើមេឃ។
យ៉ាងណាពួកគេក៏ត្រូវច្បាស់លាស់ពីការរក្សាទំនាក់ទំនងនៅពេលខាងមុខនេះដែរ ព្រោះអាចប៉ះពាក្យប៉ះសម្តី ជាមួយមិត្តរួមការងារ កន្លែងរកស៊ីបន្តិចបន្តួច នាំឲ្យខូចអារម្មណ៍។ គ្រាន់ថាវាមិនជាបញ្ហាចោទអ្វីធំឡើយ ព្រោះពួកគេអាចទទួលបានលាភធំជាងគ្រោះ។
អ្នកកើតឆ្នាំកុរ – ជ្រូក

ធាតុឈើជាធាតុនាំលាភដល់អ្នកកើតឆ្នាំកុរ នៅចន្លោះថ្ងៃទី ២៥ ដល់ ៣១ កក្កដានេះ ដោយពួកគេ អាចទទួលបានលាភសំណាងធំ និងប្រាក់ចំណូលដូចទឹកបាក់ទំនប់ ជាមួយការបណ្តាក់ទុនរកស៊ីជាមួយមនុស្សដែលនឹងមកសហការជាមួយអ្នកនៅពេលខាងមុខ។
យ៉ាងណាអ្នកក៏ត្រូវមើលបន្តិចដែរ ព្រោះបើធ្វើត្រូវគឺបានលុយធំ តែបើធ្វើខុសគឺខាតបង់ធំ។ តែតាមហោរាសាស្រ្តឱកាសសាងលាភ សាងជ័យសម្រាប់អ្នកកើតឆ្នាំជ្រូក គឺមានខ្ពស់ ដូច្នេះហានិភ័យនៃការខាតបង់គឺទាបខ្លាំងបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

