តាមក្បួនហោរាសាស្ត្រនៅចន្លោះចុងសប្តាហ៍នេះ ពោលចំថ្ងៃទី ២៣ និង ២៤ កក្កដា ដំណាលទស្សន៍ទាយឃើញថា អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងទទួលបានដំណឹងល្អ ដើរប្រទះសំណាងធំ ដូចមានព្រះតាមប្រោះព្រំថែរក្សា៖
អ្នកកើតឆ្នាំឆ្លូវ – គោ

ចំចុងសប្តាហ៍ ដំណើរជីវិតរបស់ម្ចាស់ឆ្នាំឆ្លូវ ដែលរមែងមានការខិតខំខ្ពស់នោះ ក៏ប្រទះមកដល់ភាពរលូន ដូចមានព្រះបង្ហាញផ្លូវ ឲ្យដើរទៅជួបតែសុខ រួចផុតពីទុក្ខ។ អ្នកនឹងជម្នះអស់រាល់បញ្ហាជាច្រើន ហើយផ្ទុយមកវិញ ជួបតែលាភសំណាងហូរចូលឥតឈប់។
ដូច្នេះមិនថាអ្នកធ្វើការក្នុងវិស័យណា ឬប្រកបរបររកស៊ីអ្វី ក៏នឹងមានប្រាក់ចំណូលល្អប្រសើរឡើង ពោលមិនខ្វាយខ្វល់រឿងលុយកាក់ដូចជាពេលមុនឡើយ។ ចូរបន្តផ្តោតលើជំនាញដែលមាន ទេពកោសល្យពីធម្មជាតិ នោះជីវិតអ្នកនឹងកាន់តែល្អឡើងទៅមុខ។
អ្នកកើតឆ្នាំវក – ស្វា

ចុងសប្តាហ៍សៅរ៍-អាទិត្យ ទី ២៣ និង ២៤ កក្កដា សម្រាប់ម្ចាស់ឆ្នាំស្វា ក៏នឹងប្រទះសំណាងច្រើនដែរ ដោយនេះរាប់ជាពេលវេលាត្រឹមត្រូវមួយសម្រាប់ការដាក់ទុនវិនិយោគ ឬទិញដីធ្លី ដើម្បីទុកយកផលចំណេញពេលទៅមុខ។
អ្នកអាចជួបមនុស្សល្អ ដៃគូល្អ ឬអ្នកនាំភាពវិជ្ជមាន នាំលុយនាំកាក់ចូលមកក្នុងជីវិតនៅពេលដ៏ខ្លីខាងមុខ ដូច្នេះចូរថែរក្សា និងប្រយ័ត្នពាក្យសម្តីជាមួយមនុស្សពេលខាងមុខនេះបន្តិច។
អ្នកកើតឆ្នាំមមែ – ពពែ

ផ្លូវជីវិតនឹងមានការប្រែប្រួលច្រើន ដោយពេលមុន អ្នកបានបរាជ័យរឿងរ៉ាវមួយចំនួន តែចូលមកដល់ពេលវេលាចុងសប្តាហ៍នេះតទៅ គ្រប់យ៉ាងនឹងប្រែមកជាជោគជ័យ នាំឲ្យកើតជាផ្លែផ្កា បង្កើតជាដុល្លារចូលពេញហោប៉ៅ។
ទោះជាយ៉ាងណាក៏ដោយ ចូរអ្នករៀបចំផែនការណ៍ជីវិតឲ្យបានច្បាស់ ធ្វើអ្វីត្រូវគិតមុនគូរ កុំសម្រេចចិត្តលឿនពេក បើអ្នកចង់ជម្នះការលំបាកទាំងឡាយ ជាពិសេសស្ថានភាពស្ថិតនៅពេលលំបាក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

