ក្រោយ​ម៉ោង ០០:០០ ​ថ្ងៃ​ទី ១ សីហា ​ឆ្នាំ ៤ ហៅ​អ្វី​ក៏​បាន​ដូច​ចិត្ត លាភ​ធំ​ខិត​ជិត​ដល់​ហើយ

13
ការផ្សាយពាណិជ្ជកម្ម

ខែកក្កដានៅសល់តែ ១០ ថ្ងៃទៀតប៉ុណ្ណោះ នឹងកន្លងផុតទៅហើយ ដោយឡែកយើងត្រៀមស្វាគមន៍ខែថ្មី ខែសីហាចូលមកដល់។ បើតាមជើងលេខ គន់គូរពីហោរាសាស្រ្ត នៅចន្លោះខែថ្មី រាប់ពីម៉ោង ០០:០០ ចូលថ្ងៃទី ១ សីហាតទៅ ម្ចាស់ឆ្នាំទាំង ៤ បួងសួងអ្វីក៏នឹងសម្រេចបានដូចពិត ពោលលាភធំខិតជិតមកដល់ហើយ៖

អ្នកកើតឆ្នាំរោង – នាគ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220721 124710
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចូលដល់ខែថ្មីសីហាខាងមុខ​ ពោរពេញ​ដោយ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំរោង ដោយ​មាន​មនុស្ស​ល្អតាម​មក​ជួយ​ថែ​រក្សា តាម​មក​ជួយ​ពេល​​ជួប​បញ្ហា​ មិន​ឲ្យ​អ្នក​លំបាក​តែ​ឯង​នោះ​ទេ។ នៅ​កន្លែង​ធ្វើ​ការ មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​មុខ​តំណែង​តួ​នាទី ព្រោះ​មាន​ថ្នាក់​លើ​ជឿជាក់​និង​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​អ្នក។

លាភ​សំណាង​ដូច​ត្រូវ​បាន​គេ​តំរៀប​ជា​ជួរ ងាក​ទៅ​ឆ្វេង​ក៏​ឃើញ ស្តាំ​ក៏​ឃើញ សំខាន់​ឲ្យ​តែ​អ្នក​ចេះ​ចាប់​យក​ឱកាស​នេះ​ឲ្យ​បាន​ល្អ នោះ​លុយ​នឹង​ហូរ​ចូល​ច្រើន។ ចំពោះ​ទំនាក់ទំនង​ស្នេហា គឺ​មាន​ភាព​ផ្អែមល្ហែម​បន្ត​ឲ្យ​គ្រប់​គ្នា​ច្រណែន​នឹង​អ្នក ហើយ​បើ​អ្នក​អត់​គូ​ត្រៀម​ខ្លួន​ទៅ អាច​នឹង​ជួប​គូ​ពិត​ក្នុង​ជីវិត​ឆាប់ៗ​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំខាល – ខ្លា

Ice_screenshot_20220721 124703
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ហោរាសាស្រ្ត នៅក្រោយម៉ោង ០០:០០ ថ្ងៃទី ១ សីហា សម្រាប់​ម្ចាស់​ឆ្នាំ​​ខាល ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​ខាល ក៏​រមែង​មាន​គេ​ស្ថិត​នៅ​ទី​ខ្ពស់​មក​តាម​ជួយ​ថែ​រក្សា ទាញ​ឲ្យ​ងើប​ឡើង​ជា​បន្តបន្ទាប់ ហើយ​ក៏​ជួយ​ដឹកដៃ​ឆ្ពោះ​ទៅ​វិថី​រីកចម្រើន​ក្នុង​ជីវិត​ផង​ដែរ។ បន្ថែម​ពី​សំណាង​ដែល​ជួប ទៅ​មើល​ឧបសគ្គ​របស់​ពួក​គេ​វិញ ក៏​នឹង​អាច​ជម្នះ​បាន​ដោយ​ភាព​នឹងន ហើយ​មិន​ជា​មាន​រឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ។

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220721 124659
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ នៅល្បាក់ខែថ្មី ជាពិសេសកំឡុងដើមខែសីហា អ្នក​នឹង​មាន​មនុស្ស​មក​ផ្តល់​ប្រយោជន៍​ធំ​ឲ្យ ហើយ​គេ​ដូច​ជា​កម្លាំង​ចិត្ត និង​កម្លាំង​ស្មារតី​ជំរុញ​ឲ្យ​អ្នក​សម្រេច​ការងារ​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ។

បញ្ហា​ទាក់ទង​នឹង​លុយកាក់​ឈប់​បារម្ភ​ទៅ អ្នក​អាច​នឹង​ដោះស្រាយ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ តែ​ត្រូវ​ប្រយ័ត្ន​រឿង​មួយ គឺ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ជាមួយ​ហ្វូង​មនុស្ស​ច្រើន ព្រោះ​អាច​ជា​នាំ​ផល​អវិជ្ជមាន​មក​ដល់​ជីវិត​អ្នក បើ​សម្រេច​ចិត្ត​ខុស​ក្នុង​ពេល​នេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំកុរ – ជ្រូក

Tu Vi Tuoi Hoi Nam 2022
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចូលម៉ោង ០០:០០ ថ្ងៃទី ១ សីហាតទៅ លុយ​នឹង​ហូរ​ចូល​ហោប៉ៅ​ អ្នក​កើត​ឆ្នាំ​ជ្រូក​ច្រើន​ដូច​ទឹក​បាក់​ទំនប់ ហើយ​ជោគវាសនា​របស់​ពួក​គេ ក៏​នឹង​ទទួល​បាន​ដំណឹង​ល្អ​ច្រើន​ដែល​នឹង​លេចចេញ​មក​ជា​បន្តបន្ទាប់។ ដូច្នេះ​អ្នក​ត្រូវ​តែ​ខិតខំ​ចាប់​យក​ឱកាស​ទាំង​នោះ​ឲ្យ​បាន​ល្អ​ផង។

ការផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ច​ការងារ ការ​រកស៊ី មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ច្រើន​ឡើយ ព្រោះ​អ្នក​នឹង​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​បន្ថែម​ទៀត ហើយ​រាល់​បញ្ហា​ដែល​ជួប​ប្រទះ ក៏​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម