ថ្ងៃល្អ ខែល្អ ឆ្នាំល្អ ២២/០៧/២០២២ ចំថ្ងៃសុក្រនាំសិរីមង្គល ចូលដល់ថ្ងៃនោះភ្លាម សញ្ញារាសីចក្រម្ចាស់ឆ្នាំទាំង ៤ នឹងប្រែមកជាល្អភ្លែត ពោលមានបំណងចង់បានអ្វី ក៏រមែងសម្រេចផលហ្នឹង ហើយសម្លឹងចង់បានអ្វី ក៏គង់តែមកដល់ដៃដូចប្រាថ្នា៖
អ្នកកើតឆ្នាំមមី – សេះ

ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ ដោយមិនរំពឹងចង់បានអ្វីត្រលប់មកវិញ។ ពេលវេលារបស់អ្នកបានមកដល់ហើយ ដោយវាតបស្នងទៅអំពើបុណ្យកន្លងមក អ្នកនឹងទទួលបានការដំឡើងប្រាក់ខែ ឬដំឡើងមុខងារក្នុងអាជីពការងារ ហើយបើការរកស៊ីវិញ គឺបានផលចំណេញខ្ពស់ជាងមុន។
អ្នកដែលកើតឆ្នាំមមី តែងតែរីកចម្រើនច្រើនជាងស្រុតចុះ ហើយក្នុងសុភមង្គលគ្រួសារ ពួកគេចេះបង្កើតវាដោយខ្លួនឯង ដែលនាំឲ្យសមាជិកគ្រួសារទាំងឡាយមើលគំរូតាម ហើយរមែងទទួលបានភាពរុងរឿងបន្តគ្នានោះដែរ។
អ្នកកើតឆ្នាំជូត – កណ្តុរ

ជាមនុស្សក្លាហាន និងខិតខំប្រឹងប្រែងណាស់។ ពួកគេក៏ពូកែរកលុយណាស់ដែរ និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនថាស្ថិតក្នុងមុខតំណែងធំតូចក្តី។
ជីវិតអ្នកកើតឆ្នាំជូត រមែងតែងជួបមនុស្សថ្លៃថ្នូរ មនុស្សដែលនាំលាភមកឲ្យពួកគេ។ ប៉ុន្តែកន្លងមកនេះអ្នកបានជួបបញ្ហាខ្លះៗ ហើយរយៈពេលក្រោយថ្ងៃ ២២/០៧/២២ តទៅមុខនេះ វាគឺជាផ្លូវដែលបង្ហាញដំណោះស្រាយមកដល់អ្នក ពោលជាផ្កាយនាំសំណាងមួយក្នុងចំណោមផ្កាយនាំសំណាងធំៗ ដែលអ្នកអាចទទួលបាន។
អ្នកកើតឆ្នាំវក – ស្វា

ម្ចាស់ឆ្នាំវកជាមនុស្សដែលឈ្លាសវៃ និងមានស្មារតីខ្ពស់។ ជាទូទៅអ្នកកើតឆ្នាំវក ច្រើនមានទេពកោសល្យពីកំណើត តែសំណាងមិនសូវមាន។ យ៉ាងណានៅរយៈពេលក្រោយថ្ងៃ ២២/០៧ ខាងមុខ ពួកគេនឹងទទួលបានដំណឹងល្អដ៏ភ្ញាក់ផ្អើល។ ពេលវេលានាំឱកាសច្រើនមិនថាតែក្នុងអាជីពការងារ និងការរកស៊ី សំខាន់ឲ្យតែចេះចាប់យកឱកាស នោះគោលដៅនឹងសម្រេចបានលឿន។
អ្នកកើតឆ្នាំច – ឆ្កែ

អ្នកកើតឆ្នាំច នៅឆ្នាំ ២០២២ មានជោគជតារាសីល្អច្រើនជាងឆ្នាំដទៃ ហើយរមែងទទួលបានការគោរពកោតសរសើរពីមនុស្សនៅជុំវិញខ្លួនជារឿយៗស្រាប់ហើយ។
ដោយឡែកក្រោយថ្ងៃល្អ ខែល្អ ឆ្នាំល្អ ២២/០៧/២២ ខាងមុខ សម្រាប់អ្នកកើតឆ្នាំច នឹងទទួលបានកិច្ចសហការបង្កើតប្រាក់ចំណេញក្រាស់ក្រែល ហើយអាចមានឱកាសឡើងមុខមាត់ តួនាទីទៀតផង។ យ៉ាងណាក៏ត្រូវរក្សាគោលជំហរ ធ្វើឲ្យស្មារតីឲ្យរឹងប៉ឹងបន្តទៅទៀត ទោះជួបបញ្ហាបន្តិចបន្តួចក៏កុំងាយបោះបង់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

