សម្រាប់បុរស និងស្រ្តី កើតឆ្នាំទាំង ៣ ខាងក្រោម មើលទៅសំបកក្រៅ ហាក់ដូចគម្រិះ ពេលខ្លះសន្សំសំចៃជ្រុល តែការពិតមិនដូច្នោះដូចការគិតទាំងអស់នោះទេ។ តាមពិតមនុស្សនេះចិត្តទូលាយណាស់ តែទូលាយចំពោះអ្នកអត់ពិត ជាពិសេសស្អប់បំផុតមនុស្សខ្សែលើ មនុស្សចង់ចំណេញទៅលើពួកគេ៖
អ្នកកើតឆ្នាំឆ្លូវ – គោ

ជាមនុស្សសាមញ្ញសំបកក្រៅ តែមានទ្រព្យក្នុងខ្លួនច្រើនគួរសម មនុស្សនេះអត់ចូលចិត្តស្ពាយភាពអំនួតដាក់ខ្លួនទេ ធ្វើអ្វីធ្វើដោយស្ងប់ស្ងាត់ រហូតដល់ចេញផល ទើបព្រមបង្ហាញអ្នកដទៃ។ ក្នុងជីវិតប្រចាំថ្ងៃ ការចាយវាយគេមិនចេះតែចំណាយទេ ទោះមានលុយអាចទិញរបស់នោះបានក៏ដោយ ពោលលុះត្រាតែមើលឃើញពីប្រយោជន៍ចាំបាច់របស់វា។
អំពីការធ្វើបុណ្យ មនុស្សនេះមិនចេះធ្វើបុណ្យយកមុខ ជារួមបើត្រូវធ្វើគឺធ្វើភ្លាមៗ ធ្វើដោយមិនចាំឲ្យនរណាឃើញ នរណាដឹង ហើយតែងតែជួយអ្នកអត់ពិតប្រាកដ មិនចូលចិត្តមនុស្សពុតត្បុត មនុស្សមានចេតនាកេងប្រវ័ញ្ចទៅលើពួកគេឡើយ។ ដោយផលនៃសេចក្តីល្អ ការធ្វើបុណ្យទាំងអស់នេះ ក៏នាំឲ្យជីវិតម្ចាស់ឆ្នាំឆ្លូវ កាន់តែត្រដែតឡើងទៅលើជាប់ជានិច្ច។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ជាម្ចាស់ឆ្នាំដែលមានប្រាជ្ញា មានពហុសមត្ថភាព ប៉ុន្តែចូលចិត្តលាក់ភាពខ្លាំង លាក់ទេពកោសល្យមិនចេះតែឲ្យនរណាដឹងឡើយ។ ទៅក្នុងចំណោមមនុស្សច្រើន ការរាប់អានគេផ្តោតលើចិត្តនឹងចិត្ត ពោលមិនបានស្ពាយមុខមាត់ ការងារទៅអួតក្នុងវេទិកានោះឡើយ។
ក្នុងជីវិតប្រចាំថ្ងៃ មនុស្សនេះមិនដែលចង់ឈ្នះនរណាទេ បើនិយាយពីការជួយ គឺជួយទៅតាមលទ្ធភាព ហើយឃើញអ្នកអត់ អ្នកលំបាកពិតប្រាកដ ទើបសម្រេចចិត្តជួយជ្រោមជ្រែងដល់អ្នកទាំងនោះ រីឯថ្ងៃខ្លះ ឲ្យតែបានជួយអ្នកអត់ អ្នកដែលមានការតស៊ូក្នុងជីវិត បានធ្វើហើយក៏ញញឹមបិទមាត់មិនជិត ជារួមរីករាយខ្លាំងនឹងទង្វើដែលបានជួយអ្នកខ្សត់ ទោះទំហំនោះវាតិចតួចក៏ដោយ។
ផលនៃអំពើល្អទាំងនោះហើយ នាំឲ្យមានការមើលឃើញថា ប្រាក់ចំណូលរបស់ពួកគេ ក៏រមែងឡើងខ្លាំងនៅល្បាក់ពាក់កណ្តាលដល់ចុងឆ្នាំ សឹងតែជារៀងរាល់ឆ្នាំ។
អ្នកកើតឆ្នាំមមែ – ពពែ

មនុស្សនេះពូកែក្នុងការទំនាក់ទំនង ពូកែនិយាយ ហើយតែងតែបង្កើតមិត្តថ្មីបានជារឿយៗ ទោះទៅដល់ទីណាក៏ដោយ។ ក្រៅពីនេះ ពួកគេក៏រួសរាយ ហើយរមែងទទួលបានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន។
ធ្វើអ្វីក៏ប្រឹងដោយខ្លួនឯង មិនចូលចិត្តពឹងអ្នកដទៃឡើយ តែបើឃើញគេលំបាក ខ្លួនឯងក៏រីករាយនឹងទៅជួយគេដោយមិនចង់បានការតបស្នងត្រលប់មកវិញ។ ផលនៃអំពើនេះ ក៏ជួយឲ្យរាសីម្ចាស់ឆ្នាំមមែ រមែងបានជួបលាភសំណាងផ្ទួនៗពីមួយខែទៅមួយខែ និយាយទៅមិនសូវចេះជួបបញ្ហាធំនឹងគេឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

