ល្អ​គាប់​ចិត្ត! ​ថ្ងៃ​ទី ២១-២២-២៣ មហា​ឆ្នាំ​ទាំង ៣ យីអ៊ុន​ឡើង​ខ្លាំង លាភ​ចូល​ប្រាំ​បី​ទិស

Dfdf
ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្រ្ត​នៅ​ចន្លោះ ៣ ​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ ពោល​រាប់​ពី​ថ្ងៃ​ទី ២១,២២ និង ២៣ គឺ​មាន​ឆ្នាំ ៣ ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ ដែល​មាន​រាសី​ខ្ពស់​ត្រដែត យីអ៊ុន​ឡើង​ខ្លាំង​ណាស់។ ដាក់​អ្វី​ក៏​ដុះ ដាំ​អ្វី​ក៏​ចេញ​ផ្កា បើ​និយាយ​ពី​ប្រាក់​ចំណូល​ហូរ​ចូល​យ៉ាង​សន្ធឹក ចេញ​ពី​គ្រប់​ច្រកល្ហក តោះ​ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ?

អ្នកកើតឆ្នាំរោង – នាគ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220719 105056
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​ដែល​កើត​ឆ្នាំ​រោង ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។

យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងពេល ៣ ថ្ងៃពេញខាងមុខ ពោលចន្លោះថ្ងៃទី ២១, ២២ និង ២៣ កក្កដា ​គឺ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំនាគ។ ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង រួមទាំងសមាជិកក្រុមគ្រួសារ តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំមមែ – ពពែ

Ice_screenshot_20220719 105103
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។

ការផ្សាយពាណិជ្ជកម្ម

នា​ពេល​ដ៏​ខ្លី​ខាង​មុខ ជាពិសេសចន្លោះថ្ងៃសុក្រ, សៅរ៍, អាទិត្យ ឱកាស​កើប​ទ្រព្យ​របស់​អ្នក​កើត​ឆ្នាំមមែនឹង​មាន​ច្រើន ហើយ​បើ​អ្នក​រកស៊ី​ជំនួញ​ធំ​វិញ ក៏​នឹង​ទទួល​បាន​កិច្ច​សន្យា​ដែល​អាច​បង្កើត​ផល​ចំណេញ​រាប់​មុឺន​ដុល្លារ​សម្រាប់​ពួក​គេ ល្មមអាចសល់លុយទិញផ្ទះ ទិញឡានប្តូរសេរ៊ីថ្មីផ្អើលបងប្អូន។

អ្នកកើតឆ្នាំរកា – មាន់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220719 105110
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ស្មោះត្រង់ ចិត្ត​ល្អ ហើយ​រួសរាយ​រាក់ទាក់​ខ្លាំង​ណាស់។ លក្ខណៈ​ពិសេស​នៃ​បុគ្គល​កើត​ឆ្នាំ​រកា គឺ​រមែង​មាន​ចិត្ត​ល្អ ធ្វើ​អំពើ​ល្អ​ជាមួយ​គេ​រាល់​គ្នា។ ប្រសិន​បើ​ឃើញ​នរណា​ជួប​បញ្ហា​នៅ​នឹង​ភ្នែក បើ​ពួក​គេ​មាន​លទ្ធភាព​អាច​ជួយ​បាន គឺ​ពួក​គេ​មិន​រុញរា​នឹង​ជួយ​ឡើយ។

មក​ដល់​ ៣ ថ្ងៃខាងមុខ ដូចរាប់ពីខាងលើ ក៏​ដល់​ពេលវេលា​សម្រាប់​អ្នក​កើត​ឆ្នាំ​​រកា​ផង​ដែរ ក្នុង​ការ​កើប​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ រាល់​កិច្ច​ការងារ ឬ​ដាក់​ផែនការណ៍​ធ្វើ​អ្វី​ថ្មី​ក្នុង​ជីវិត ក៏​នឹង​រមែង​ទទួល​បាន​ជោគជ័យ​ជានិច្ច។ ដូច្នេះបើអ្នកជាសមាជិកកើតឆ្នាំទាំង ៣ ដូចរៀបរាប់ នោះយើងសូមចូលរួមអបអរសាទរផង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម