ជ្រើសរើសព្រះគោមួយ អាច​បង្ហាញ​ថា​ផ្លូវ​ណា ជួយ​សម្រេច​ក្តីស្រមៃ​អ្នក​ឲ្យ​ក្លាយ​ជា​ការ​ពិត

Ttr
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​មាន​ព្រះគោចំនួន ២ ដែលមានរូបរាង និងលក្ខណៈខុសប្លែកពីគ្នា។ ផ្អែក​តាម​ចំណូល​ចិត្ត​ តើ​អ្នក​នឹង​ជ្រើស​យកព្រះគោ​មួយ​ណា? ចម្លើយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​បក​ទៅ​វិញ ថា​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ​ត្រូវ​ឬ​អត់ ហើយ​អ្នក​គួរ​ប្រើប្រាស់​អ្វី ដើម្បី​ឲ្យ​ក្តីស្រមៃ​អាច​សម្រេច​ក្លាយ​ជា​ការ​ពិត៖

ព្រះគោទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះ​បង្ហាញ​មក​ច្បាស់ៗ​ថា អ្នក​ជា​មនុស្ស​ដែល​កំពុង​រីករាយ​នឹង​បច្ចុប្បន្ន​ភាព​ដែល​មាន មិន​ថា​ជីវិត​មាន​ការ​ខ្វះខាត​ចន្លោះ​ប្រហោង​មួយ​ចំនួន ក៏​ប៉ុន្តែ​អ្នក​ពុំ​មាន​ការ​បារម្ភ​ខ្លាំង​ពេក ដល់​ថ្នាក់​នាំ​ឲ្យ​ដំណើរការ​នៃ​ជីវិត​លែង​រំកិល​ទៅ​មុខ​ទេ។

នេះ​ជា​ការ​គិត​ត្រូវ ក៏​ប៉ុន្តែ​ចូរ​ចាំ​ថា កុំ​បណ្ដែតបណ្ដោយ​ខ្លួន​តាម​ធម្មជាតិ​ខ្លាំង​ពេក​អី។ សើច​ច្រើន ញញឹម​ច្រើន​មិន​ខុស​ទេ តែ​ចូរ​មើល​ពី​ឱកាស​ដែល​ខ្លួន​មាន​ផង បើ​វា​មក​ដល់​ហើយ​ចូរ​ចាប់​យក​ឲ្យ​បាន​ល្អ កុំ​លេង​សើច​ដល់​ភ្លេច​ខ្លួន។ ភាព​ច្បាស់លាស់ ល្អិតល្អន់​តែ​បន្តិច ជោគជ័យ​ក៏​នៅ​នឹង​មុខ។

ការផ្សាយពាណិជ្ជកម្ម

ព្រះគោទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លូវ​ដែល​អាច​នាំ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ អ្នក​ត្រូវ​ចេះ​កែខៃ​ចំណុច​ធំ ២ ទី ១) អ្នក​ខ្វះខាត​ភាព​ច្នៃប្រឌិត ព្រោះ​យើង​មើល​ឃើញ​ថា ក្នុង​ស្ថានភាព​ខ្លះ អ្នក​ហាក់​ត្រង់​ទៅ​មុខ​ពេក ដោយ​វា​មិន​ខុស​ទេ តែ​យើង​ត្រូវ​មើល​តាម​កាលៈទេសៈ​ដែរ ពោល​ត្រូវ​ចេះ​បត់បែន ច្នៃ​រឿង​ធំ​ឲ្យ​ក្លាយ​ជា​រឿង​តូច ច្នៃ​គ្រោះ​ឲ្យ​ក្លាយ​ជា​លាភ នោះ​ហើយ​ជា​អ្វី​ដែល​ត្រូវ​រៀនសូត្រ​បន្ថែម។

ការផ្សាយពាណិជ្ជកម្ម

ចំណុច​ទី ២) អ្នក​ពិបាក​នឹង​ចុះ​សម្រុង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ក៏​ដោយសារ​តែ​ភាព​ចចេស រឹងរូស​ពី​កំណើត។ អាន​ហើយ​កំពុង​ញញឹម​អស់​សំណើច​នឹង​ខ្លួន​ឯង​មែនទេ? បើ​ជា​ការ​ពិត ចូរ​អ្នក​គិត​ជា​ថ្មី​ថា ភាព​ចចេស រឹងរូស​នេះ​សោត គឺ​អាច​ប្រើប្រាស់​មើល​ទៅ​តាម​ពេលវេលា​និង​ស្ថានភាព​ដែរ ជា​ពិសេស​នៅ​កន្លែង​ការងារ ការ​រកស៊ី អ្នក​គួរ​តែ​រៀន​កាត់​វា​ចេញ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម