ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​ត្រូវ​ឆ្នោត​ធំ ត្រជាក់ត្រជំ​ពេញ​មួយ​សប្ដាហ៍​ថ្មី

Ytyt
ការផ្សាយពាណិជ្ជកម្ម

ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ចន្លោះ​ថ្ងៃ​ទី ២៦ ដល់ ០១ មករា ខាង​មុខ ពោល​ពេញ​មួយ​សប្ដាហ៍​ថ្មី ជោគជតា​រាសី​របស់​ពួក​គេ​នឹង​ឡើង​ខ្ពស់ បង្វិល​ទៅ​រក​ចំណុច​ត្រដែត​ខ្លាំង មិន​ខុស​ពី​ការ​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ឡើយ៖

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
Year Of The Rabbit 002
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មាន​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​រមែង​ស្វែងរក​ឱកាស​ក្នុង​ជីវិត​ឥត​ឈប់ ក៏​ព្រោះ​តែ​ពាក្យ​ថា ចម្អែត​ក្រពះ ភាព​ពេញលេញ និង​សម្បូរសប្បាយ។ តែ​យ៉ាង​ណា​ក៏​មាន​ពេល​ខ្លះ កើត​រឿង​អាក្រក់​បន្តបន្ទាប់​គ្នា​ជារឿយៗ ហើយ​ក៏​មាន​ពេល​វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​ដែរ។

ដូច​សប្តាហ៍​ថ្មី ចន្លោះ​ថ្ងៃ​ទី ២៦ ដល់ ០១ មករានេះ ម្ចាស់​ឆ្នាំ​ថោះ ដូច​ទេវតា​បាន​ប្រោស ឲ្យ​ជួប​តែ​សម្បត្តិ​ទ្រព្យ ចូល​ជុំ​ទិស ទោះ​រឹងរូស​មិន​ចង់​ទទួល​យក ក៏​ជៀស​មិន​ផុត​ដែរ។ ប្រៀប​ទៅ​ជា​ផ្កា​រីក​ពេល​ព្រឹក​ព្រលឹម ក្តីសង្ឃឹម​ក៏​មាន​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ការ​បន្ត​លើ​ផ្លូវ​ជីវិត​ដែល​កំពុង​ដើរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​សេះ – មមី

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​គ្រូ​ហោរ​ទាយ​ថា ម្ចាស់​ឆ្នាំ​មមី នៅ​ចន្លោះ​សប្តាហ៍​ថ្មី ​ថ្ងៃ​ទី ២៦ ដល់ ០១ មករា ពួក​គេ​នឹង​ផាត់​អស់​ការ​លំបាក ហើយ​សល់​មក​វិញ​តែ​សុខ តែ​ភាព​ស្រណុក គេង​ក៏​លុយ​ចូល​ដែរ។ បើ​មនុស្ស​នេះ​បន្ត​ស្មារតី​ខិតខំ​ប្រឹងប្រែង​ខ្ពស់ ម្ល៉េះ​សារ​នេះ ក៏​អាច​ជា​លាភ​ធំ ជួយ​ឲ្យ​ម្ចាស់​ឆ្នាំ​សេះ សល់​លុយ​ត​កូន​ចៅ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​អាច​មាន​ឱកាស​ដំឡើង​ឋានៈ​តួ​នាទី បើ​ជា​បុគ្គលិក​បម្រើ​ការ​មិន​ថា​ស្ថាប័ន​ឯកជន ឬ​រដ្ឋ រី​ឯ​អ្នក​រកស៊ី ក៏​ផាត់​អស់​ភាព​យាយី ច្រណែន​ឈ្នានីស មក​សល់​តែ​សំបុក​អតិថិជន​ឈរ​ផ្តុំ​បង្កើត​ប្រាក់​ចំណេញ​ចូល​អ្នក​មិន​ខ្វះ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​កើត​ឆ្នាំ​ច ដែល​រមែង​មាន​ភាព​ឈ្លាសវៃ ទេពកោសល្យ​ខ្ពស់​ពី​កំណើត ក៏​រមែង​កើត​មាន​ឱកាស​ច្រើន​ហើយ​ដែរ​ក្នុង​ជីវិត តែ​លាភ​សារ​នេះ ជួយ​ឲ្យ​ពួក​គេ​អាច​ផ្លាស់ប្តូរ​ខ្លួន​ឯង កែលំអ​ជីវិត​ទៅ​ភាព​ល្អ​ប្រសើរ​ខ្លាំង។

ភាព​រីក​ចម្រើន​នឹង​កើត​មាន​ឡើង​ខ្ពស់​ជាង​អ្នក​ដទៃ ល្មម​ឲ្យ​ប្រុស​ស្រី​ជុំវិញ​ខ្លួន​មាន​ការ​ច្រណែន នឹង​ភាព​មានបាន​របស់​អ្នក​សារ​នេះ តែ​យ៉ាង​ណា​បើ​ចង់​បន្ត​ការ​ក្តោបក្តាប់​លាភ ចូរ​អ្នក​រក្សា​ឥរិយាបថ បន្ទាប​ខ្លួន មិន​ក្រអឺតក្រទម ចេះ​ដាក់​កាយ នោះ​ខ្សាច់​នៃ​សំណាង ក៏​សាយ​មក​បន្តបន្ទាប់​ទៀត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម