តើអ្នកត្រូវធ្វើរឿងអ្វី ដើម្បីនាំជីវិត ទៅជួបរឿងល្អ នៅសប្តាហ៍ថ្មីខាងមុខ?

Trgfrt
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ព្រះ​រីករាយ​ទាំង ៣ អង្គ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក Knongsrok ​នឹង​ធ្វើ​ការ​ឆ្លើយតប​ទៅ​វិញ នូវ​អ្វី​ដែល​អ្នក​ត្រូវ​កែតម្រូវ ឬ​ត្រូវ​រំលង ដើម្បី​ឲ្យ​ជីវិត​អាច​ជួប​តែ​រឿង​ល្អ នៅ​កំឡុង​សប្តាហ៍​ថ្មី ១៨-២៤ ​កក្កដា​ខាង​មុខ?

ព្រះ​រីករាយ​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្រះ​អង្គ​ទី ១ ណែនាំ​ឲ្យ​អ្នក ចូរ​បិទ​ភ្នែក រំលង​ការ​មើល​នូវ​រឿងរ៉ាវ​មិន​ល្អ​មួយ​ចំនួន ពោល​សម្លឹង​តែ​ភាព​វិជ្ជមាន សម្លឹង​មើល​តែ​រឿង​ល្អៗ​ក្នុង​ជីវិត​បាន​ហើយ។ រឿង​អាក្រក់​ខ្លះ បើ​បាន​ឃើញ​ហើយ ក៏​យក​ត្រឹម​ជា​បទពិសោធន៍ តែ​កុំ​យក​វា​មក​លង​បន្លាច​ចិត្ត​របស់​អ្នក​យូរ​ពេក​អី។

ព្រះ​រីករាយ​ទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្រះ​អង្គ​ទី ២ ណែនាំ​ឲ្យ​អ្នក បិទ​មាត់ នូវ​ការ​ជជែក​រឿង​មួយ​ចំនួន ជា​ពិសេស​ជាមួយ​អ្នក​ធំ អ្នក​ខ្ពស់​ជាង​ខ្លួន ចូរ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។ ក្នុង​កំឡុង​សប្តាហ៍​ថ្មី​នេះ បើ​អ្នក​រៀបចំ​ពាក្យពេចន៍​និយាយ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​នឹង​មាន​អ្នក​ចូលចិត្ត​ច្រើន ហើយ​សម្រាប់​កន្លែង​ធ្វើ​ការងារ ក៏​នឹង​បាន​ថ្នាក់​លើ​កោត​សរសើរ​ពី​ចរិត​ឥរិយាបថ រី​ឯ​កន្លែង​រកស៊ី ការ​ប្រើ​ពាក្យ​សម្តី​ក៏​ជា​ចំណែក​ជួយ​ទាញ​អតិថិជន​ចូល​កាន់​តែ​ច្រើន។

ព្រះ​រីករាយ​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ព្រះ​អង្គ​ទី ៣ ណែនាំ​ឲ្យ​អ្នក​កុំ​ចំណាយ​ពេល​ទៅ​ស្តាប់​រឿង​ឥត​ប្រយោជន៍​របស់​អ្នក​នេះ អ្នក​នោះ​ច្រើន​ពេក បើ​គេ​និយាយ​ឲ្យ​ស្តាប់ ក៏​រំលង​ធ្វើ​មិន​ដឹង​ខ្លះ​ទៅ។ រឿង​ណា​មាន​ប្រយោជន៍​សឹម​ស្តាប់ រឿង​ណា​ហែកហួរ​គ្រួសារ​គេ ប្តីប្រពន្ធ​គេ ក៏​កុំ​ស្តាប់​ច្រើន​ពេក​អី នាំ​តែ​ឲ្យ​ផ្លូវ​ចិត្ត​នៅ​មិន​ស្ងប់។

ប្រើ​ត្រចៀក​ឲ្យ​មាន​ប្រយោជន៍ ចាំ​ត្រង​ស្តាប់​តែ​រឿង​ដែល​នាំ​បទពិសោធន៍​ល្អ​ដល់​អ្នក ចំណេះ​ដែល​បង្រៀន​អ្នក​ឲ្យ​បោះ​ជំហាន​ទៅ​រក​ផ្លូវ​ជោគជ័យ។ ពេលវេលា​ល្អៗ​នឹង​ត្រៀម​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម