ចុងសប្តាហ៍នេះ នឹងក្លាយជាពេលវេលានាំលាភ នាំជ័យ នាំប្រាក់យ៉ាងសម្បើមចូលផ្ទះ ដល់មហាឆ្នាំឡើងកូដទាំង ៤។ ពួកគេសុខៗដូចដើរប្រទះប៉ះចង្អូរមាស ហូរលុយចូលពេញហោប៉ៅ នៅចន្លោះពេល ២ ថ្ងៃដ៏មានន័យ តើខាងក្រោមមានឆ្នាំរបស់អ្នកដែរទេ?
អ្នកកើតឆ្នាំខាល – ខ្លា

ស្មោះស្ម័គ្រនឹងគេយូរហើយ ត្រង់ណាស់ លំបាកណាស់ តែមិនអីទេ ផលរតនៈនៃបុណ្យគង់តែសងនូវការខិតខំ និងភាពស្មោះត្រង់របស់អ្នក។ ឥឡូវពេលវេលាដែលប្រោសពីឋានសួគាក៏ចូលមកដល់ សម្រាប់ម្ចាស់ឆ្នាំឆ្លូវ។
រយៈពេល ២ ថ្ងៃនេះ នឹងជួយឲ្យអ្នកជួបរឿងសប្បាយ សើចក្អាកក្អាយច្រើន ទន្ទឹមនោះ ក៏មានគេនាំអំណោយមកឲ្យច្រើន ហើយក៏មានទាំងលុយហូរចូលគ្រប់ច្រក មិនឲ្យអ្នកជួបរឿងកើតទុក្ខអ្វីឡើយ។វាជាថ្ងៃដ៏គួរឲ្យចងចាំក្នុងជីវិត ដែលបន្សល់នូវរឿងរ៉ាវល្អៗជាច្រើន រួចក៏នាំឲ្យបានជួបមនុស្សល្អមកពីគ្រប់ទិសទី។
អ្នកកើតឆ្នាំមមែ – ពពែ

ជីវិតម្ចាស់ឆ្នាំវក នៅមិនចេះស្ងៀម ពោលរស់រវើករហូត ព្រោះចង់ឃើញភាពល្អប្រសើរកើតមានឡើងក្នុងការរស់នៅ។ ហេតុនេះ ពេលវេលារបស់ពួកគេក៏គង់ចូលមកដល់ ហើយប៉ះសៅរ៍-អាទិត្យ ទី ១៦ និង ១៧ កក្កដា ក៏ជាផ្នែកមួយនៃទេវតាទ្រព្យប្រោសមកដែរ។
អរគុណដល់លាភសំណាង គួបផ្សំការខិតខំពីមុនផង ជួយឲ្យវាក្លាយជាឱកាសបង្កើតចំណូលចូលហោប៉ៅរាប់សឹងមិនអស់ ហើយទន្ទឹមនេះ ក៏មានគេគោរព គេឲ្យតម្លៃខ្ពស់ មកសុំរៀនសូត្រពីអ្នកផងដែរ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ភាពចម្រុងចម្រើនលើផ្នែកហិរញ្ញវត្ថុ បានកើតមានឡើងដូចការរំពឹងទុក ក្នុងរយៈពេល ២ ថ្ងៃនេះ។ មិនត្រឹមតែបានជួយខ្លួនឯង តែលាភសំណាងនោះ ក៏សាយភាយជួយដល់អ្នកដទៃ តែក្រោមឈ្មោះរបស់អ្នក នាំឲ្យមានការដឹងគុណរាប់មិនអស់ពីមនុស្សក្បែរ។
ម្ចាស់ឆ្នាំថោះ ច្បាស់លាស់ពីរបៀបបង្កើតចំណូលតាមប្រភពច្រើនផ្សេងពីគ្នា ជាហេតុនាំឲ្យជោគវាសនារបស់ពួកគេក៏មិនងាយស្រុតចុះដែរ។ បញ្ហាលុយកាក់ ចាប់ពីចុងសប្តាហ៍នេះទៅលែងខ្វល់ទៀតហើយ រីឯបញ្ហាទាំងឡាយក៏ទប់ទល់ឈ្នះ លែងបារម្ភដូចជាពេលមុន។
អ្នកកើតឆ្នាំកុរ – ជ្រូក

តាមជើងលេខ យីអ៊ុនម្ចាស់ឆ្នាំកុរ បើករីកខ្លាំងនៅរយៈពេល ២ ថ្ងៃចុងក្រោយ នៃសប្តាហ៍នេះ ពោលតបនឹងការខិតខំអស់ជាយូរ រាសីចក្របោះឡើងទៅលើហើយ។ ទាំងសំណាង ទាំងលាភ នាំលុយកាក់ចូលផ្ទះនឹកស្មានមិនដល់ សឹងតែខ្លួនឯងក៏មិនចង់ជឿលើហេតុការណ៍នាំមហាសំណាងនេះផង។
ចំពោះការវិនិយោគនានា ឬការផ្សងសំណាងអ្វីមួយសូមប្រុងប្រយ័ត្ន ចន្លោះពេលនេះ មិនទាន់ជាពេលវេលាល្អឥតខ្ចោះឡើយ។ ជីវិតម្ចាស់ឆ្នាំកុរ បើចង់ចម្រើនខ្លាំង ត្រូវចាំថា កុំប្រកាន់ចាប់ទោសអ្នកដទៃច្រើនពេកអី រឿងខ្លះមិនប៉ះពាល់ដល់អ្នកក៏រំលងខ្លះទៅ បើចង់សុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

