ទំព័រឆ្នាំ ២០២៣ នៅសល់រយៈពេលតែកន្លះខែទៀតប៉ុណ្ណោះនឹងចូលមកដល់ហើយ។ បើតាមការគន់គូរជាមុន ពីហោរាសាស្ត្រជំនាញមើលឃើញថា អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានជីវិតប្រៀបដូចម៉ាស៊ីនបោះពុម្ពលុយ ពោលលុយចូលធូរ តែក៏វាកើតចេញពីការតស៊ូយូរឆ្នាំមកហើយដែរ៖
អ្នកកើតឆ្នាំជ្រូក – កុរ

ឆ្នាំកុរ ជាប់ក្នុងចំណោមឆ្នាំដែលសញ្ញារាសីចក្រឡើងខ្ពស់ខ្លាំងនៅឆ្នាំ ២០២៣ ពោលជីវិតនឹងដូចត្រូវបានគេបត់ ទៅរកទិសដៅវិជ្ជមាននាពេលដ៏ខ្លីខាងមុខ។ ក៏គាំទ្រដោយទេវតាទ្រព្យ បានប្រោសជាសម្បត្តិមាសសម្បត្តិប្រាក់ ហើយដំណើរការកិច្ចការងារ របររកស៊ីអ្វីក៏រលូន គ្មានឧបសគ្គមករាំង។
អ្នកដាក់ទុនធំ ចំណេញច្រើន ពោលកើតជាសមិទ្ធផលភ្ញាក់ផ្អើល នាំឲ្យទទួលបានការកោតសរសើរ ពីមនុស្សជុំវិញខ្លួន។ សំណាងបំផុតនៅដើមឆ្នាំ ២០២៣ ជាពិសេសដើមរដូវរងា ដែលម្ចាស់ឆ្នាំនេះ មានលាភហូរចូលយ៉ាងរដឹក។
អ្នកកើតឆ្នាំមមី – សេះ

នឹងមានប្រផ្នូលល្អច្រើន រំលេចឡើងនៅឆ្នាំ ២០២៣ ហើយបើសង្កេតឃើញឆ្នាំនេះ ជួបបញ្ហាហិរញ្ញវត្ថុ អ្នកចាំតែមើលចុះ ទុក្ខទាំងឡាយ នឹងរសាត់អស់ ហើយផុសមកវិញ តែលាភសំណាង បូកផ្សំការខិតខំប្រឹងប្រែងរបស់បុគ្គលផង ក៏នាំឲ្យម្ចាស់ឆ្នាំមមី មានលុយហូរចូលដូចទឹកធ្លាក់ខែវស្សា។
ជាងនេះឆ្នាំមមី ក៏បានជួយស្រោចស្រង់ យឹតយោងគ្រួសារឲ្យរស់នៅស្រួលផងដែរ កំឡុងពេលខាងមុខ តែយ៉ាងណាកុំភ្លេចមើលថែសុខភាពខ្លួនឯងផង ព្រោះអាចប្រឈមជំងឺឈឺថ្កាត់បើគិតតែខំមិនសម្រាកសោះ។
អ្នកកើតឆ្នាំច – ឆ្កែ

ម្ចាស់ឆ្នាំច នឹងជួបឱកាសយ៉ាងសកម្ម ជួយចូកជួយចែវឲ្យអាជីពការងារ និងការរកស៊ីនានា ឆ្ពោះទៅជំហានថ្មីនៅឆ្នាំ ២០២៣។ វាជាជោគជ័យធំធេង នាំឲ្យកើតកំផែងមាស ផ្តល់ចំណូលចូលឥតល្ហែជារៀងរាល់ថ្ងៃ។
រីឯខ្សែចង្វាក់ស្នេហា ក៏រីកចម្រើនដែរ ពោលបើអ្នកមានគូហើយ ក៏កាន់តែយល់ចិត្ត ចាប់ដៃគ្នារកស៊ីមានលើសដើម តែបើអ្នកនៅលីវ ក៏ជាពេលវេលាល្អ អាចភ្ជាប់និស្ស័យរកគូគាប់មកបំពេញជីវិតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

