នៅរយៈពេល ៤៥ ថ្ងៃទៅមុខ ម្ចាស់ឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ ជួបតែរឿងល្អ មនុស្សល្អ លុយហូរចូលដូចទឹកជ្រោះធ្លាក់ពីលើភ្នំ រីកធំដូចគ្រាប់ជី បាំងអស់រឿងវក់វីក្នុងជីវិត៖
អ្នកកើតឆ្នាំច – ឆ្កែ

មនុស្សដែលកើតឆ្នាំច ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា បុគ្គលនេះ មិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។
យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងពេល ៤៥ ថ្ងៃតទៅនេះ គឺពេញទំហឹងតែម្តងសម្រាប់អ្នកកើតឆ្នាំមមែ។ ជីវិតពួកគេនឹងល្អប្រសើរឡើង តែត្រូវចាំចេះគ្រប់គ្រងការចំណាយឲ្យបានច្បាស់លាស់ផង។
អ្នកកើតឆ្នាំវក – ស្វា

ជាមនុស្សដែលស្មោះត្រង់ ចិត្តល្អ ហើយរួសរាយរាក់ទាក់ខ្លាំងណាស់។ លក្ខណៈពិសេសនៃបុគ្គលកើតឆ្នាំវក គឺរមែងមានចិត្តល្អ ធ្វើអំពើល្អជាមួយគេរាល់គ្នា។ ប្រសិនបើឃើញនរណាជួបបញ្ហានៅនឹងភ្នែក បើពួកគេមានលទ្ធភាពអាចជួយបាន គឺពួកគេមិនរុញរានឹងជួយឡើយ។
មកដល់រយៈពេលនៃពាក់កណ្តាលខែធ្នូ តទៅ ៤៥ ថ្ងៃខាងមុខ ក៏ដល់ពេលវេលាសម្រាប់អ្នកកើតឆ្នាំវកផងដែរ ក្នុងការកើបទ្រព្យសម្បត្តិជាច្រើន។ រាល់កិច្ចការងារ ឬដាក់ផែនការណ៍ធ្វើអ្វីថ្មីក្នុងជីវិត ក៏នឹងរមែងទទួលបានជោគជ័យជានិច្ច។
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពពីកំណើត។ មនុស្សនេះឆ្លាតនិងមោះមុតខ្លាំងណាស់ ហើយការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃក៏ធ្វើទៅបានល្អណាស់ដែរ។
នាពេលដ៏ខ្លីខាងមុខ នៅកំឡុងពេល ៤៥ ថ្ងៃ រាប់ពីពាក់កណ្តាលខែធ្នូតទៅ ឱកាសកើបទ្រព្យរបស់អ្នកកើតឆ្នាំកុរនឹងមានច្រើន ហើយបើអ្នករកស៊ីជំនួញធំវិញ ក៏នឹងទទួលបានកិច្ចសន្យាដែលអាចបង្កើតផលចំណេញរាប់មុឺនដុល្លារសម្រាប់ពួកគេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

