ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម បើទោះបីធ្លាប់ជួបឧបសគ្គច្រើន សឹងតែអ្នកខ្លះប៊ិះតែធ្លាក់ដល់បាតម្តងម្កាល ហើយរមែងដាក់ក្បាលបន្ទាបខ្លួន ទាបជាអ្នកដទៃ តែជោគវាសនារបស់ពួកគេនៅអាចស្រោចស្រង់ឡើងមកវិញបាន នៅរយៈពេល ៥ ឆ្នាំទៅមុខ ពោលចន្លោះចុងឆ្នាំ ២០២២ ដល់ ២០២៧៖
អ្នកកើតឆ្នាំរកា – មាន់

តាមហោរាសាស្រ្ត នៅ ៥ ឆ្នាំខាងមុខមី សម្រាប់ម្ចាស់ឆ្នាំរកា ដែលរមែងជាមនុស្សមានចិត្តល្អ រួសរាយរាក់ទាក់ និងអាចជួបលាភសំណាងធំ នៅពេលខាងមុខ។ អ្វីគ្រប់យ៉ាងសម្រាប់ពួកគេ នឹងទទួលបានជោគជ័យ ធ្វើឲ្យគ្រប់គ្នាមានការច្រណែនខ្លាំង។
ក្នុងកំឡុងពេលនេះ ម្ចាស់ឆ្នាំថោះ ក៏រមែងមានគេស្ថិតនៅទីខ្ពស់មកតាមជួយថែរក្សា ទាញឲ្យងើបឡើងជាបន្តបន្ទាប់ ហើយក៏ជួយដឹកដៃឆ្ពោះទៅវិថីរីកចម្រើនក្នុងជីវិតផងដែរ។ បន្ថែមពីសំណាងដែលជួប ទៅមើលឧបសគ្គរបស់ពួកគេវិញ ក៏នឹងអាចជម្នះបានដោយភាពនឹងន ហើយមិនជាមានរឿងអ្វីគួរឲ្យបារម្ភខ្លាំងឡើយ។
អ្នកកើតឆ្នាំមមែ – ពពែ

តាមហោរាសាស្រ្តនិយាយថា ម្ចាស់ឆ្នាំមមែ ដែលរមែងជាមនុស្សមានទេពកោសល្យ និងចរិតថ្លៃថ្នូរ ក៏តែងតែមើលឃើញចក្ខុវិស័យរយៈពេលយូរ និងប្លែកពីគេ ក្នុងការធ្វើអាជីវកម្ម និងជំនួញផ្សេងៗ។ ហេតុនេះ ទោះផ្តើមពីតូច ក៏ឆាប់បានកើតជាដុំមាសធំ ជួយឲ្យពួកគេទទួលបានជោគជ័យ យ៉ាងឆាប់រហ័ស។
ដោយសារលាភត្រូវចូលមកដល់ ជីវិតដូចខ្សែទឹកហូរ និងបញ្រ្ចាសវិលទៅរកជោគជ័យ ១៨០ ដឺក្រេ មិនឲ្យម្ចាស់ឆ្នាំមមែ មានការហត់នឿយខ្លាំងទៀតទេ យ៉ាងយូរត្រឹមចុងឆ្នាំតទៅមុខ។ ទាំងទ្រព្យ ទាំងញាតិ ទាំងទំនាក់ទំនងស្នេហា ទទួលបានមួយពេញចិត្ត។
អ្នកកើតឆ្នាំឆ្លូវ – គោ

ហោរាសាស្រ្តពោលមកថា នៅរយៈពេល ៥ ឆ្នាំបន្ទាប់ សម្រាប់ម្ចាស់ឆ្នាំឆ្លូវ ដែលតែងតែមានការខិតខំព្យាយាម មិនខ្ជិល មានភាពរឹងមាំ ច្បាស់លាស់ក្នុងអាជីពការងារ ការរកស៊ី គឺដល់ពេលដែលទទួលផ្កាយលើកយីអ៊ុនដ៏ធំមួយ ចូលមកដល់ជីវិតរបស់ពួកគេ។
ទេវតាទ្រព្យបានកត់ឈ្មោះម្ចាស់ឆ្នាំឆ្លូវចូលក្នុងបញ្ជី ហើយរង់ចាំពេលប៉ុន្មានថ្ងៃបន្ទាប់ទៀត ដើម្បីប្រោះព្រំសំណាងធំ មកដល់ពួកគេ។ ប្រាក់ចំណូលក៏នឹងកើន ប្រាក់ចំណេញក៏នឹងចូលមកលើសពីការរំពឹងទុកសម្រាប់អ្នករកស៊ី។
អ្នកកើតឆ្នាំវក – ស្វា

អ្នកនឹងទទួលបានដំណឹងល្អច្រើននៅ ៥ ឆ្នាំទៅមុខនេះ ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពដ៏លេចធ្លោរបស់អ្នក នឹងត្រូវបានសាយភាយទៅកាន់ពិភពខាងក្រៅច្រើន។
ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ដល់ពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។
អ្នកកើតឆ្នាំវក ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

