តាមហោរាសាស្ត្របានគន់គូរឃើញថា ជោគវាសនាអ្នកកើតចំខែទាំង ៣ ដូចបង្ហាញខាងក្រោម គឺរមែងមានជីវិតដំណើរការទៅរលូន ជួបឧបសគ្គតិច តែជួបលាភច្រើន។ ពួកគេហាក់ដូចទទួលបានពរជ័យ កំណត់ឲ្យក្លាយជាអ្នកមានបានទាំងនៅក្មេងវ័យ៖
អ្នកកើតខែ ១ ឬ មករា

យោងទៅតាមក្បួនហោរាសាស្រ្ត មនុស្សកើតចំខែមករា ទៅណាមកណា ដូចមានពន្លឺព្រះអាទិត្យតាមចាំងគ្រប់ទីកន្លែង ពោលមិនងាយប៉ះកន្លែងងងឹត នាំឲ្យធ្លាក់យីអ៊ុនឡើយ។ ពួកគេមានទំនោរឆ្ពោះទៅភាពស្រណុកសុខស្រួលយ៉ាងឆាប់រហ័ស ពោលមិនចាំដល់អាយុរាងចំណាស់នោះឡើយ។
មនុស្សនេះ ចាំអង្កេតមើលចុះ ភាគច្រើនគឺមានលក្ខណៈសុទិដ្ឋិនិយម មានន័យថា គិតវិជ្ជមាន ច្រើនជាងអវិជ្ជមាន ទោះស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។ ញញឹមច្រើនជាងទម្លាក់ទឹកមុខ ហើយចេះលះបង់ជួយអ្នកដទៃ ជាងសម្លឹងឃើញប្រយោជន៍ខ្លួនឯង។ ហេតុនេះវាក៏ជាពរជ័យតបស្នងមួយផងដែរ ជួយឲ្យពួកគេបានអំណាចនៃបុណ្យ ជួបតែសុភមង្គល និងវិបុលភាព។
អ្នកកើតខែ ៤ ឬ មេសា
មកមើលមនុស្សកើតខែមេសាវិញ មិនថាជាបុរសឬ នារី រមែងមានភាពឈ្លាសវៃ មានទេពសកោល្យ អំណោយទានពីធម្មជាតិមកស្រាប់។ ពួកគេរមែងកើតចំទ្រនំគ្រួសារ ដែលមិនជាលំបាកពេក ហើយបើចំបុគ្គលខ្លះ ប៉ះលេខសំណាង ក៏កើតមកក្នុងគ្រួសារមានបានស្រាប់តែម្តង។ ហាក់ដូចទទួលបានពរពីព្រះពោធិសត្វ នាំឲ្យជីវិតជួបតែសេចក្តីស្ងប់ គ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅច្រើនឡើយ។

មនុស្សនេះដែរ ក៏រមែងទទួលបានការស្រលាញ់រាប់អានច្រើនពីមនុស្សជុំវិញខ្លួន សាច់ញាតិមិនថាជិតឆ្ងាយ។ ហេតុនេះដែរ ក៏ពង្រីកទំនាក់ទំនងបានលឿន និងរហ័ស នាំឲ្យកើតជាមធ្យោបាយ ជាផ្លូវ នាំឲ្យពួកគេឆាប់ចុះសម្រុង ហើយដាក់អ្វីក៏កើតជាផ្លែជាផ្កា នាំចំណេញចូលមកវិញឥតឈប់។
អ្នកកើតខែ ១២ ឬ ធ្នូ
ច្រើនតែជាមនុស្សប្រទះសំណាងធំក្នុងជីវិត ហើយកើតឡើងដោយភាពចៃដន្យ ដោយគ្មានការរំពឹងទុកជាមុន។ បុគ្គលនេះ កម្រប្រទះរឿងមិនល្អណាស់ ហើយបើនិយាយអំពីស្ថានភាពសុខភាព គឺថេរ កម្រនឹងឈឺ។
និយាយពីអាជីពការងារ ការរកស៊ីរបស់អ្នកកើតនៅខែធ្នូ ក៏ងាយរីកចម្រើនទៅមុខ មិនងាយមានអ្វីមករាំងស្ទះដំណើរនោះឡើយ។ អំពីរឿងលុយកាក់ ក៏ចូលមកជាបន្តបន្ទាប់ មិនខ្វះទេរបស់ហូប មិនខ្វះទេរបស់ប្រើ តែនិយាយពីសេចក្តីសុខ គឺវាស្ថិតនៅលើបុគ្គលនេះបន្តិចដែរ ព្រោះពេលខ្លះ មាន ១ មិនស្កប់ មាន ១០ មិនស្កល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

