នៅក្នុងអត្ថបទតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកធ្វើការជ្រើសរើសនូវកូនអណ្តើក មួយក្នុងចំណោម កូនអណ្តើកទាំង ៣ ដើម្បីទទួលបានសារណែនាំដ៏ល្អបំផុត ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក៖
កូនអណ្តើកទី ១

កូនអណ្តើកទី ១ នេះ ជាសត្វមានភាពសប្បាយរីករាយនិងស្រលាញ់សេរីភាពជាទីបំផុត។ ពួកគេមិនអាចរស់នៅក្នុងជីវិត ដែលគ្មានភាពផ្អែមល្ហែមពីស្នេហានោះទេ។
អ្នកដែលជ្រើសរើសអណ្តើកនេះ ប្រៀបដូចជាដំណក់នៃទឹកសមុទ្ររួមគ្នាមួយអ៊ីចឹង បែបនេះត្រូវចាំថា អ្នកមិនមែនធ្វើអ្វីតែឯកឯងនោះទេ អ្នកមិនមែនដើរលើផ្លូវនោះតែឯកឯងនោះទេ ពោលគឺមានការប្រកួតប្រជែងឥតឈប់ បែបនេះកុំបណ្តែតបណ្តោយខ្លួនហួសប្រមាណពេក ទោះហត់ក៏សម្រាកបន្តិចបានហើយ តែកុំទាញភាពខ្ជិលច្រអូសមកដាក់ខ្លួនអី។
កូនអណ្តើកទី ២

ជីវិតមនុស្សប្រៀនដូចជាខ្សែសង្វាក់វេទមន្តមួយដែលគេបានចងក្រងទុក តែពេលខ្លះក៏រមែងកើតមាននូវរឿងអភិនិហាមិនគួរឲ្យជឿមួយចំនួនដែរ។ ជាសារណែនាំចូរបើកបេះដូងរបស់អ្នក ហើយត្រូវតែជឿជាក់លើអភិនិហាក្នុងលោកនេះ ប្រសិនជាអ្នកខិតខំអស់ហើយនោះ។
កូនអណ្តើកទី ៣

អ្នកត្រូវបានគេប្រដូច ជាមេដឹកនាំពិតប្រាកដ។ អ្នកដែលជ្រើសរើសកូនអណ្តើកទី ៣ ក្រោយនេះ គឺរមែងជាមនុស្សដែលមានភាពជាអ្នកដឹកនាំ ហើយស្រលាញ់ភាពស្មោះត្រង់ខ្លាំងបំផុត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ចូរបន្តប្រើប្រាស់សមត្ថភាពរបស់អ្នក ទៅជួយស្រោចស្រង់មនុស្សជុំវិញខ្លួន និងទាញពួកគេចេញពីរណ្តៅនៃភាពក្រីក្រ នោះទើបជាគុណតម្លៃដ៏ធំបំផុតក្នុងជីវិតដែលអ្នកត្រូវការ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

