ពេលវេលានៃខែចាស់ ខែកញ្ញា កៀកនឹងបញ្ចប់ហើយ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ទំព័រខែថ្មី គឺខែតុលា។ ចាប់ពីពេលវេលាម៉ោង ០០:០០ ថ្ងៃទី ០១ តុលាតទៅ បើតាមហោរាសាស្ត្រ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម នឹងអាចទទួលបានលាភសំណាងធំមិនធ្លាប់មានក្នុងខែថ្មីនេះ៖
ម្ចាស់ឆ្នាំឆ្លូវ – គោ

អ្នកដែលកើតឆ្នាំឆ្លូវ តែងតែមានចរិតស្លូតបូត និងចិត្តល្អ ហើយក៏រមែងមានគេស្រលាញ់រាប់អានច្រើន និងមានមនុស្សតាមជួយជ្រោមជ្រែងជានិច្ចផងដែរ។ បើធៀបនឹងរាសីនៃម្ចាស់ឆ្នាំដទៃ ដ្បិតបើម្ចាស់ឆ្នាំឆ្លូវ អាចថាជួបឧបសគ្គច្រើន តែក៏តែងមានគេចាំជួយទាន់ពេលជារឿយៗ។
ក្នុងពេលខាងមុខនេះ បើកក្បាលនៃទំព័រខែទី ១០ ប្រចាំឆ្នាំ ២០២២ សម្រាប់ម្ចាស់ឆ្នាំគោ នឹងទទួលបានលាភសំណាង លុយកាក់ហូរចូលដូចទឹក។ សម្រាប់ម្ចាស់អាជីវកម្មធំ នឹងទទួលបានកុងត្រាកិច្ចសន្យា អាចបង្កើតផលចំណេញ និងចំណូលជាច្រើន ហួសពីការរំពឹងទុក។ ឱកាសសារនេះ អ្នកមិនគួរមើលរំលងឡើយ ហើយចាប់យកវាឲ្យបានល្អផង។
ម្ចាស់ឆ្នាំកុរ – ជ្រូក

ជាមនុស្សដែលមានចរិតឧស្សាហ៍ព្យាយាម មិនថាជីវិតប្រែប្រួលយ៉ាងណា មនុស្សនេះតែងតែប្រើប្រាស់បេះដូង និងខួរក្បាលដើរទន្ទឹមគ្នា ទើបនាំឲ្យជីវិតពួកគេ មិនងាយនឹងបង្កើតកំហុស ឬវិប្បដិសារីក្នុងជីវិតឡើយ។
ក្រោយម៉ោង ០០ ថ្ងៃទី ១ តុលា តទៅនោះជីវិតអ្នកនឹងដូចត្រូវបានគេបត់ ១៨០ ដឺក្រេ ដោយរឿងធ្លាប់តែលំបាក ប្រែមកក្លាយជារឿងរីករាយ បញ្ហាប្រែមកជាទ្រព្យ។ រឿងរ៉ាវដែលអ្នកប៉ងប្រាថ្នាក៏កើតជាផ្លែផ្កាត្រឹមតែរយៈពេលខ្លីខាងមុខ។
ម្ចាស់ឆ្នាំមមែ – ពពែ

អ្នកកើតឆ្នាំមមែ គឺជាមនុស្សដែលឈ្លាសវៃ មានទេពកោសល្យ ដែលតែងតែចេះស្វែងរកឱកាសល្អៗជុំវិញខ្លួន និងមិនបណ្ដោយឲ្យជីវិតខ្លួនឯងធ្លាក់ទៅរកភាពក្រខ្សត់នោះទេ។
អ្នកកើតឆ្នាំមមែ រាងក្លាហានជាងឆ្នាំដទៃ ហើយមិនខ្លាចនឹងការប្រឈមបញ្ហា។ ទន្ទឹមនឹងមហិច្ឆតាដែលពួកគេមាន ក៏ដល់ពេលវេលាហើយក្នុងការសម្រេចនូវបំណងប្រាថ្នាដែលគិត ដែលស្រមៃចង់ឲ្យក្លាយជាការពិតរយៈពេលជាយូរ។ ចាំមើលទៅចូលដល់ខែថ្មីខាងមុខ អ្នកនឹងអាចអភិវឌ្ឍខ្លួនឯងឲ្យឆ្ពោះទៅភាពល្អប្រសើរជាងមុន យ៉ាងហោចក៏មានលុយកាន់នឹងដៃ សុខភាពក៏មិនទោរទន់ ជាអ្វីដែលមនុស្សក្បែរខ្លួនអ្នកច្រណែនចង់បានដូចជាអ្នកដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

