តាមនរវិទ្យា បុគ្គលណាមិនថាតែបុរស ឬស្រ្តី បើមានខ្សែបាតដៃ ១ ក្នុងចំណោម ៤ ដូចបង្ហាញខាងក្រោម នោះចាត់ទុកថា ដូចមានពរជ័យពីកំណើត សល់បុណ្យពីជាតិមុន នាំឲ្យជីវិតនៅជាតិនេះ ទទួលបានភាពពេញលេញតាំងពីថ្ងៃចាប់កំណើត៖
៤) ខ្សែសំណាងបង្ហាញត្រង់

ក្រោមម្រាមដៃនាង ប្រសិនឃើញខ្សែបន្ទាត់ត្រង់មួយគូសចុះមកក្រោម មិនថាដៃឆ្វេងឬស្តាំ ប្រុសឬក៏ស្រី នោះពីធម្មជាតិ អ្នកជាមនុស្សមានទេពកោសល្យអំណោយទានមកស្រាប់។
អ្នកក៏ងាយនឹងទទួលបានទ្រព្យសម្បត្តិចូលមកឆឹបៗ វិនិយោគដាក់អ្វីក៏ងាយនឹងបានផលត្រលប់មកវិញផងដែរ។
៣) ខ្សែបន្ទាត់រាងអក្សរ M

ជាមនុស្សមានទេពកោសល្យ មានវិចារណញ្ញាណការគិតល្អពីធម្មជាតិ ដោយបុគ្គលនេះក៏រមែងក្លាយជាអ្នកដឹកនាំគេទៅថ្ងៃខាងមុខ ជារួមមិនងាយនៅក្រោមគេទេ។ សំណាងនិងលាភ តែងតែរុញឲ្យពួកគេ បានឡើងឋានៈ ឡើងធំ ខ្ពស់ជាងអ្នកដទៃជានិច្ច។
២) ខ្សែសំណាងពុះកណ្តាលម្រាមដៃ

រវាងចន្លោះម្រាមដៃណាមួយ បើមានខ្សែសំណាងពុះចុះមកក្រោមត្រង់ នោះបង្ហាញថា អ្នកជាមនុស្សមានជោគវាសនាល្អ។ មហិច្ឆតាដែលគិត រឿងដែលចង់បាន ប្រៀបដូចមាត់ទិព្វ និយាយអ្វី គឺតែងតែបានហ្នឹង គ្រាន់ថាត្រូវការពេលវេលា។
មនុស្សនេះតែងតែមានគោលដៅច្បាស់លាស់ក្នុងជីវិត ហើយការខិតខំប្រឹងប្រែងរបស់ពួកគេ ក៏រមែងទទួលបានផលតបស្នងត្រលប់មកវិញជារឿយៗ។
១) សញ្ញាខ្វែង ក្រោមម្រាមដៃនាងនិងកូនដៃ

បើអ្នកមានសញ្ញាខ្វែង ឬប្រៀបដូចជាផ្កាយ នៅក្រោមដៃនាង និងកូនដៃ នោះជាមនុស្សកម្រ ដែលតាមក្បួន គឺមិនចេះខ្វះខាត មិនវេទនា ពោលក្នុងជីវិតស្គាល់តែសុខ ស្គាល់តែភាពមានបាន ហូរមកគគ្រឹកគគ្រេងឥតឈប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

