ជីវិតមនុស្សយើងម្នាក់ៗ ពេលខ្លះមិនអាចមើលឃើញពីភាពខ្វះខាត ឬចន្លោះប្រហោងដែលត្រូវបំពេញនោះទេ។ លុះដល់តែគេលើកមកនិយាយ ចាក់ត្រូវចំណុច ក៏នឹកឃើញថា ការពិតគឺវាអ៊ីចឹងមែន ជារឿងដែលយើងខ្វះខាតពិតមែន។
តាមរយៈអត្ថបទនេះតេស្តបែបវិទ្យាសាស្រ្តមួយនេះ គឺដូចគ្នា យើងសូមឲ្យអ្នកអាន ជ្រើសរើសនូវបៀរមួយសន្លឹក ក្នុងចំណោមបៀរទាំង ៣ សន្លឹកខាងលើ ហើយ Knongsrok នឹងបង្ហាញនូវចន្លោះប្រហោងក្នុងជីវិតរបស់អ្នកដូចខាងក្រោម៖
សន្លឹកបៀរទី ១

អ្នកខ្វះការគិតវិជ្ជមាន។ តាមពិតទៅជីវិតអ្នកពេលនេះ វាមិនជាពិបាកនោះទេ ហើយអ្នកអាចសប្បាយជាងអ្វីដែលអ្នកកំពុងគិតទៅទៀត។ អ្នកតែងតែមិនដឹងពីមធ្យោបាយក្នុងការផ្តល់ក្តីសុខសម្រាប់ខ្លួនឯង ខណៈដែលមនុស្សជាច្រើនកំពុងប្រាថ្នាចង់បានជីវិតដូចគ្នា។
ត្រូវចាំថាក្នុងលោកនេះ ប្រសិនអ្នកបន្តភាពមិនស្កប់ស្កល់ខ្លាំងពេក អ្នកគ្មានថ្ងៃដែលនឹងរីករាយបំផុតនោះឡើយ។ ក្តីសុខធំក្នុងជីវិត មិនមែនលុយ មិនមែនឡាន បើអ្នកទៅសួរអ្នកដែលមានទ្រព្យបំផុត ពួកគេប្រាកដជានិយាយថា ការដែលមនុស្សចេះមានភាពស្កប់ស្កល់ និងរីករាយជាមួយបច្ចុប្បន្នភាពដែលខ្លួនកំពុងមាននោះឯង។
សន្លឹកបៀរទី ២

អ្នកខ្វះជំនឿចិត្ត និងឆន្ទៈរយៈពេលយូរ។ អ្នកយល់ថា សំណាងជារឿងធំជាងការខិតខំប្រឹងប្រែង។ អ្នកមើលទៅជីវិតរបស់គេ ថាហេតុអ្វីសុខៗគេមានលឿនយ៉ាងនេះ តែអ្នកមិនបានដឹងច្បាស់នោះទេ ពីដំណើរចាប់ផ្តើមរបស់គេ ពីរឿងរ៉ាវនៅខាងក្រោយនៃការជោគជ័យរបស់គេ ហើយអ្នកបែរជាគិតថាវាជាសំណាង។
ចំណុចខ្វះខាតរបស់អ្នក គឺការដែលអ្នកត្រូវបោះបង់ការគិត ថាគ្រប់យ៉ាងវាធ្លាក់ពីលើមេឃ ជារួមទៅត្រូវជឿលើការខិតខំរបស់ខ្លួនឯង ការមានឆន្ទៈនិងការជឿជាក់លើខ្លួនឯងរយៈពេលយូរ នោះទើបអាចនាំឲ្យអ្នកឆ្ពោះទៅភាពជោគជ័យដូចជាគេឯងដែរ។
សន្លឹកបៀរទី ៣

អ្នកខ្វះពេលវេលាសម្រាក។ អ្នកខិតខំច្រើនពេកហើយ ធ្វើបានល្អណាស់ហើយ អ្នកមិនអន់នោះទេ តែអ្នកធ្វើហួសកម្លាំងហើយពេលនេះ។
យើងសូមឲ្យអ្នកដកឃ្លាពីភាពរវល់ទាំងអស់បន្តិច ហើយផ្តល់ពេលវេលាសម្រាប់ជីវិតខ្លួនឯងបន្តិច។ អ្នកមិនបានរស់នៅតែប៉ុន្មានឆ្នាំទៅមុខនោះទេ ដូច្នេះការដកឃ្លាមួយរយៈពេលខ្លី ត្រឹម ២-៣ ថ្ងៃផ្តល់ក្តីសុខសម្រាប់ខ្លួនឯង និងមនុស្សក្បែរខ្លួន ដែលអ្នកស្រលាញ់បំផុត នោះវាក៏នឹងក្លាយជាកម្លាំងចិត្តរុញឲ្យអ្នកដើរទៅមុខបានលឿនជាងមុនក៏ថាបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

