នៅក្នុងវ័យ២០ឆ្នាំ គឺជាវ័យដែលមានរឿងស្មុគស្មាញ ច្របូកច្របល់នៅក្នុងចិត្តខ្លាំងបំផុត

1
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងវ័យ២០ឆ្នាំ អ្នកប្រហែលជាមានរឿងស្មុគស្មាញ ច្របូកច្របល់នៅក្នុងចិត្តខ្លាំងណាស់ហើយ!

– អ្នកច្បាស់ជាជ្រួលច្របល់ ព្រោះតែចង់បានរបស់ ឬសម្ភារទំនើបៗប្រើប្រាស់!
– អ្នកច្បាស់ជាច្របូលច្របល់ ព្រោះតែគិតចង់មានលុយច្រើនៗ មានឡានទំនើបជិះ មានផ្ទះធំស្គឹមស្គៃដើម្បីរស់នៅ!

ការផ្សាយពាណិជ្ជកម្ម

អ្នកច្បាស់ជាចង់បានជីវិតមួយដែលមានគុណភាពខ្ពស់ ចង់រស់នៅក្នុងភាពពេញលេញ បរិបូណ៌ ដោយគ្មានការខ្វះខាតអ្វីសោះ។

ប៉ុន្តែក្នុងវ័យនេះ អ្នកពិតជានៅក្មេងខ្ចីណាស់ អ្នកចេះតែចង់បាននេះ ចង់បាននោះ ទាំងដែលអ្នកមិនទាន់ចេះគិតបានវែងឆ្ងាយ ឬយល់ដឹងច្បាស់ពីសង្គម និងមនុស្សបច្ចុប្បន្ននេះឡើយ។ អ្នកចង់មានលុយ ចង់មានឡាន ចង់បានផ្ទះ ចង់មានរបស់ប្រេនៗ ថ្លៃៗ សម្ភារនិយម ដើម្បីតែបង្អួតមនុស្សដែលនៅជុំវិញខ្លួន។ អ្នកមានកម្លាំងខ្លាំងពេញលេញ តែអ្នកនៅខ្ជិលច្រអូស សូម្បីតែក្រោកពីព្រលឹម អ្នកធ្វើមិនទាន់បានផង។

ការផ្សាយពាណិជ្ជកម្ម

C3e15ea9bccc029f872621af733379f5

មានរឿងជាច្រើនអ្នកបានត្រឹមតែគិត តែអ្នកមិនទាន់បានចាប់ផ្ដើមធ្វើវាឡើយ។ មានរបស់ជាច្រើន អ្នកចេះតែចង់បានមិនចេះចប់ តែអ្នកមិនទាន់ចេះគ្រប់គ្រង ថែរក្សារបស់ដែលអ្នកមាននោះទេ។ មានរឿងខ្លះ បញ្ហាខ្លះ អ្នកចេះតែបង្កវាឡើង តែអ្នកនៅមិនទាន់ចេះប្រឈមមុខ ដោះស្រាយដោយសន្តិវិធី និងមិនទាន់ចេះអត់ធ្មត់ គ្រប់គ្រងចិត្តខ្លួនឯងនោះឡើយទេ។

ការផ្សាយពាណិជ្ជកម្ម

វ័យ២០ឆ្នាំ វាគឺជាវ័យដែលអ្នកត្រូវចាប់ផ្ដើម ដូច្នេះ ទោះជោគជ័យ ឬបរាជ័យ ក៏មិនអីដែរ អ្នកត្រូវតែក្លាហាន ហ៊ានទទួលយក កុំខ្លាច ហើយក៏មិនត្រូវបាក់ទឹកចិត្ត ចុះចាញ់ដោយងាយៗដែរ ព្រោះអ្នកនៅមានពេលច្រើនទៀត ដើម្បីកែប្រែ និងចាប់ផ្ដើមវាជាថ្មីម្ដងទៀត។

នៅក្នុងវ័យមួយនេះ វាមិនទាន់ហួសពេលនោះឡើយ ដូច្នេះហើយ អ្នកអាចគិតឱ្យបានមត់ចត់ និងត្រឹមត្រូវ គិតឱ្យបានច្បាស់លាស់ ទើបពេលធ្វើទៅ វាក៏មិនសូវខុស មិនសូវបរាជ័យដែរ។ កុំខ្មាសអ្នកណា ដែលគេពេបជ្រាយថាអ្នកយឺតយ៉ាវជាងគេ ចេញយឺត មិនប្រាកដថាយើងចាញ់គេទេ សំខាន់យើងច្បាស់លាស់ នឹងន និងមានគោលដៅពិតប្រាកដ ស្ទាត់ជំនាញ និងចាប់យកចំណុចដែលត្រឹមត្រូវ។

ការផ្សាយពាណិជ្ជកម្ម

291f80ecb8db7f09fbce32a7a7eb987f

យ៉ាងណាមិញ ប្រសិនបើអ្នកចង់ឱ្យវាស្ថិតស្ថេរ អ្នកត្រូវរៀនស៊ូទ្រាំ អត់ធ្មត់ឱ្យបានខ្ពស់ ជាមួយនឹងពេលវេលា។ រៀនពីកំហុសរបស់អ្នក ព្រោះវាជាមេរៀនធំបំផុត ដែលអាចឱ្យអ្នកកែរកចំណុចត្រូវវិញបាន។ រៀនពីកំហុសផ្សេងទៀត ហើយត្រូវប្រាកដថាអ្នកមិនធ្វើម្តងទៀត ហើយការចាប់ផ្ដើមជាថ្មី គឺត្រូវតែល្អជាងលើកមុន។

ការផ្សាយពាណិជ្ជកម្ម

ផ្តោតលើរឿងមួយក្នុងពេលតែមួយ ធ្វើវា ហើយត្រូវប្រាកដថាអ្នកធ្វើវាដោយប៉ិនប្រសប់ មុនពេលអ្នកផ្លាស់ប្ដូរទៅធ្វើរឿងមួយផ្សេងទៀត។ ប្រសិនបើអ្នកអស់សង្ឃឹមក្នុងការទទួលបានអ្វីគ្រប់យ៉ាងក្នុងពេលតែមួយ អ្នកនឹងមិនទៅណាឆ្ងាយជាងចំណុចចាប់ផ្តើមរបស់អ្នកឡើយ។ នៅពេលមនុស្សគ្រប់គ្នាក្លាយជាអ្នកចម្បាំង អ្នកនៅតែជាទាហានតូចតាច មិនដឹងថាត្រូវឈរនៅទីណា ហើយមានតែរង់ចាំការបញ្ជាពីអ្នកដទៃតែប៉ុណ្ណោះ។

តើអ្នកចង់បង្កើតអាណាចក្រផ្ទាល់ខ្លួនរបស់អ្នក ឬអ្នកចង់រស់នៅក្រោមអាណាចក្ររបស់អ្នកដទៃ ទាំងអស់ គឺវាស្ថិតនៅលើការសម្រេចចិត្ត និងការជ្រើសរើសរបស់អ្នកខ្លួនឯង មិនមែនអ្នកដទៃមកកំណត់ជំនួសអ្នកនោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម