មនុស្សស្រី រមែងជួបរឿងបរាជ័យទាំង៧នេះ មុននឹងឈានដល់អាយុ ៣០ឆ្នាំ

១
ការផ្សាយពាណិជ្ជកម្ម

ជឿថា មនុស្សស្រីស្ទើរតែ៩០%ហើយ ដែលត្រូវជួបប្រទះ ប្រឈម និងឆ្លងកាត់នូវអារម្មណ៍បរាជ័យទាំង៦ចំណុចខាងក្រោមនេះ មុននឹងឈានដល់អាយុ ៣០ឆ្នាំ។ ទោះជាយ៉ាងណា អ្នកត្រូវចាំថា ទោះបីជីវិតជួបប្រទះការឈឺជាប់ ត្រូវប្រឈមនឹងការខកចិត្ត ឆ្លងកាត់ឧបសគ្គ ការបរាជ័យកម្រិតណា ក៏អ្នកនៅតែអាចឈានទៅរកសេចក្ដីសុខ ជោគជ័យ និងទទួលបាននូវអ្វីដែលអ្នកសមនឹងទទួល ដរាបណាអ្នកនៅតែប្រឹងប្រែងជម្នះ រាល់បញ្ហាទាំងនោះ រឹងមាំ ក្លាហាន ទាំងកាយ និងចិត្ត ក្រោកឡើងមកដោយខ្លួនឯង។

៧ ចំណុចនេះ ដែលចាក់ដោតចិត្តខ្លាំងចំពោះស្រីៗ ដែលបានជួបប្រទះ មុនអាយុ៣០ឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 09 02 At 11.39.56 AM

១. បរាជ័យក្នុងរឿងការសិក្សា / ការងារ

ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា មានមនុស្សស្រីមួយចំនួន គាត់បានបរាជ័យនៅក្នុងរឿងការសិក្សា គឺមានន័យថា គាត់មិនបានរៀនឱ្យបានចប់ចុងចប់ដើម ដែលត្រូវបង្ខំចិត្តឈប់រៀន ព្រោះតែបញ្ហាគ្រួសារ ឬស្ថានភាពជីវិត។ បន្តមក នាងក៏ត្រូវបរាជ័យក្នុងរឿងការងារទៀត អាចថា ជាការបាត់បង់ការងារ ឬធ្វើការងារដែលខ្លួនមិនបានស្រឡាញ់ ឬមិនពេញចិត្តនឹងធ្វើ់ ជារួម គឺត្រូវបង្ខំចិត្តខ្លួនឯង ធ្វើនូវអ្វីដែលខ្លួនឯងមិនបានស្រឡាញ់ មិនបានពេញចិត្ត។

២. បរាជ័យក្នុងរឿងស្នេហា

ការផ្សាយពាណិជ្ជកម្ម

តើមានមនុស្សស្រីប៉ុន្មាននាក់ទៅ ដែលអាចឆ្លងផុតដំណាក់កាលមួយនេះ គឺប្រហែលជាមិនមានទេ សូម្បីតែនាងមិនមានស្នេហាក្នុងវ័យនេះ ក៏ត្រូវប្រឈមនឹងអារម្មណ៍ឯកា ដោយមានអារម្មណ៍ថា អាយុប៉ុណ្ណេះហើយ នៅតែគ្មានស្នេហានឹងគេទៀត។ យ៉ាងណាមិញ មនុស្សស្រីភាគច្រើន គឺត្រូវជួបការឈឺចាប់ព្រោះតែស្នេហាបរាជ័យ ស្រឡាញ់ប៉ះចំមនុស្សមិនល្អ ក្បត់ផិត ធ្វើបាបចិត្តនាងគ្មានអាសូរ ការឈឺចាប់ព្រោះរឿងស្នេហា ជឿថា មនុស្សស្រីស្ទើរតែ ៩៨% ហើយដែលបានជួបប្រទះ។

Screen Shot 2021 09 02 At 11.39.41 AM

ការផ្សាយពាណិជ្ជកម្ម

៣. បរាជ័យក្នុងទំនាក់ទំនងមិត្តភាព

ថាទៅ ថាអ្នកមិនធ្លាប់ត្រូវមិត្តភក្តិក្បត់ មិនធ្លាប់ត្រូវបែកបាក់មិត្តភាព ឬមិនធ្លាប់ត្រូវមិត្តភក្តិកេងចំណេញ និងដើរខ្សែលើ។ វាពិបាកនឹងបដិសេធណាស់ ថាមុនអាយុ៣០ឆ្នាំ អ្នកមិនធ្លាប់ខូចចិត្តព្រោះតែការបែកបាក់មិត្តភាព។ ជាការពិត មុនឈានដល់វ័យ៣០ឆ្នាំ មនុស្សស្រីប្រាកដជាធ្លាប់ត្រូវឈឺចាប់ខ្លាំងព្រោះតែការបាត់បង់មិត្តល្អ ឬត្រូវមិត្តល្អបំផុតក្បត់ទំនុកចិត្ត ឬបែកបាក់ព្រោះតែបញ្ហាណាមួយ។

ការផ្សាយពាណិជ្ជកម្ម

៤. ជួបប្រទះក្នុងបញ្ហាគ្រួសារ និងឈ្លោះទាស់ជាមួយឪពុកម្ដាយ

មែនហើយ មនុស្សណាក៏ធ្លាប់មានបញ្ហានៅក្នុងគ្រួសារដែរ តែក៏ជឿថា មនុស្សស្រី មុននឹងឈានដល់វ័យ ៣០ឆ្នាំ នាងប្រាកដជាមានពេលមួយដែលឈ្លោះទាស់ ឬខឹងនឹងឪពុកម្ដាយយ៉ាងខ្លាំង វាក៏ព្រោះតែភាពឆេវឆាវ ឬក្មេងខ្ចី ដែលធ្វើឱ្យពួកគេបង្កើតនូវកំហុសអស់ទាំងនេះចំពោះអ្នកមានគុណ។ ប៉ុន្តែ នៅពេលដែលគេធំដឹងក្ដីគ្រប់គ្រាន់ ចាស់ចិត្ត ចាស់គំនិត ច្បាស់ណាស់ថា នាងនឹងនៅតែចងចាំកំហុសទាំងនោះក្នុងជីវិត ហើយនឹងព្យាយាមកែប្រែឱ្យបានល្អឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

៥. ខកចិត្តចំពោះខ្សែជីវិតខ្លួនឯង

មិនខ្វះទេ មនុស្សស្រី មុនពេលឈានដល់អាយុ៣០ឆ្នាំ នាងតែងតែមានអារម្មណ៍គិតច្រើន និងខកចិត្តព្រោះតែខ្សែជីវិតរបស់ខ្លួននាង ចេះតែតូចចិត្ត អន់ចិត្ត ហើយយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ ចេះតែមើលស្រាលខ្លួនឯង មើលមិនឃើញពីតម្លៃរបស់ខ្លួនឯង ព្រោះតែខ្លួន ចេះតែមើលលើចំណុចខ្ពស់ ចំណុចអស្ចារ្យរបស់អ្នកដទៃ តែក្រឡេកមើលឃើញខ្លួនឯងវិញ ឃើញតែចំណុចមិនល្អ ចំណុចខ្វះខាត មិនដែលឱ្យតម្លៃនូវអ្វីដែលខ្លួនឯងមាន។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 09 02 At 11.39.35 AM

៦. ខ្វល់ខ្វាយពីអ្នកផ្សេង ជាងមើលថែខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ចិត្តមនុស្សស្រីភាគច្រើន គឺជួយគេជួយអស់ពីចិត្ត ក្នុងភាពជាយុវវ័យ គឺមិនសូវខ្វល់ខ្វាយពីខ្លួនឯងទេ មិនដែលចេះស្រឡាញ់ឯងទេ រវល់តែតាមទ្រ ផ្គាប់ចិត្តអ្នកដទៃ ព្រោះគិតថាខ្លាចគេមិនរាប់អាន ខ្លា​ចអ្នកជុំវិញមិនពេញចិត្ត ដូច្នេះហើយ ចេះតែតាមផ្គាប់ចិត្តគេ រហូតដល់ភ្លេចស្រឡាញ់ និងខ្វល់ខ្វាយពីខ្លួនឯង។

៧. មិនអាចគ្រប់គ្រងគំនិត និងផ្លូវចិត្តខ្លួនឯងបានល្អ

មែនហើយ ម​នុស្សស្រី មុនឈានដល់អាយុ៣០ឆ្នាំ ទាំងចិត្ត ទាំងគំនិតរបស់នាង គឺក្មេងខ្ចីណាស់ ហាក់មិនទាន់អាចគ្រប់គ្រងលើខ្លួនឯងបានទេ ដូច្នេះហើយ ទើបធ្វើឱ្យនាងក្លាយជាមនុស្សស្រីបរាជ័យក្នុងរឿងគ្រប់គ្រងគំនិត និងផ្លូវចិត្តខ្លួនឯង ដែលនឹងធ្វើឱ្យខ្លួនគិតផ្ដេសផ្ដាស បាក់ទឹកចិត្ត គិតច្រើន ឬអាចនឹងឈានដល់ដំណាក់កាល ក្លាយជាមនុស្សមានវិបត្តិផ្លូវចិត្តក៏មានដែរ។

ដូច្នេះហើយ មនុស្សស្រីទាំងអស់ គួរតែគិតលើចំណុចបរាជ័យទាំង៧នេះ ហើយប្រាប់ខ្លួនឯងថា ត្រូវតែឆ្លងឱ្យផុតពីចំណុចទាំងអស់នេះ ​​​បើអ្នកចង់ឱ្យខ្លួនឯងជោគជ័យ និងមានក្ដីសុខ មានគ្រប់យ៉ាងជារបស់ខ្លួនឯង មុននឹងឈានដល់វ័យ៣០ឆ្នាំ៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម