មនុស្សស្រីទាំង៤ប្រភេទនេះ មានជីវិតអភ័ព្វណាស់ គ្មានសំណាងឡើយ

1
ការផ្សាយពាណិជ្ជកម្ម

ស្ត្រីគួរតែចងចាំថា ប្រសិនបើអ្នកមិនដាក់សេចក្តីស្រឡាញ់ និងការលះបង់ឱ្យចំកន្លែងត្រឹមត្រូវតេ អ្នកនឹងទទួលបានតែការឈឺចាប់ ទុក្ខសោក និងនាំមកនូវតេរឿងអភ័ព្វដល់ជីវិតរបស់នាងតែប៉ុណ្ណោះ។

១. ស្ត្រីស្រឡាញ់ប្តីជាងជីវិតខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីដែលស្រឡាញ់ប្តីជាងជីវិត ក៏ចាត់ទុកប្តីជាឋានសួគ៌ ជាអ្វីៗគ្រប់យ៉ាង រមែងត្រូវបានប្ដីធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ត្រូវប្ដីមើលងាយ និងក្បត់ផិត។

មនុស្សស្រីត្រូវចាំ អ្នកអាចស្រឡាញ់ប្ដីអ្នកបាន អាចបង្ហាញក្ដីស្រឡាញ់ចំពោះដៃគូ តែត្រូវតែឱ្យសមល្មម ដែលគេបានផ្ដល់ឱ្យអ្នកផងដែរ ស្រឡាញ់គេ តែកុំបង្ហាញឱ្យគេដឹងថា អ្នកលើកតម្កើងគេ ទុកគេជាខ្យល់ដង្ហើមអ្នកឱ្យសោះ។ ស្ត្រីសូមលះបង់តែចំពោះអ្នកដែលសមនឹងទទួលវាបានហើយ។ កុំផ្តល់ភាពសប្បុរសរបស់អ្នកដោយងងឹតងងល់ រហូតដល់ព្រមឱ្យគេធ្វើបាបអ្នកឱ្យសោះ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 08 27 At 12.33.24 PM

២. ស្ត្រីតែងតែចង់ផ្គាប់ចិត្តមនុស្សគ្រប់គ្នា

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីល្ងង់បំផុត តែងតែព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា។ ទោះយ៉ាងណាក៏ដោយ នេះគឺជារឿងដែលឆោតល្ងង់បំផុត។ ស្ត្រីគួរតែចងចាំថា មិនថាមនុស្សនិយាយអ្វីទេ ការងាររបស់អ្នក គឺត្រូវខិតខំធ្វើការដើម្បីរកប្រាក់ដើម្បីខ្លួនអ្នក និងគ្រួសាររបស់អ្នក ឱ្យមានជីវិតល្អបំផុត។ សូមកុំបណ្ដោយឱ្យខ្លួនឯងត្រូវបាត់បង់តម្លៃ ព្រោះតែការព្យាយាមផ្គាប់ចិត្តអ្នកដទៃឱ្យសោះ។

អ្នកត្រូវដឹងថា អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ហើយការដែលអ្នកព្យាយាមផ្គាប់ចិត្ត តាមទ្រអ្នកដទៃ ច្រើនតែធ្វើឱ្យអ្នកបាត់បង់តម្លៃនៃខ្លួនឯងតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សស្រីដែលបោះបង់គ្រួសារ និងមិត្តភក្តិ

ស្ត្រីបន្ទាប់ពីរៀបការ មិនដឹងពីវិធីថែរក្សា និងបណ្តុះទំនាក់ទំនងមិត្តភាព នឹងធ្វើឱ្យខ្លួនឯងកាន់តែវេទនា។ មនុស្សគ្រប់រូប ត្រូវការជីវិតផ្ទាល់ខ្លួន មានរបស់ដែលមិនអាចប្រាប់ប្តីគេបាន ប៉ុន្តែអាចចែករំលែកជាមួយមិត្តភក្តិតែប៉ុណ្ណោះ។ ស្ត្រីសូមបើកបេះដូងបន្តិច។ ពីពេលមួយទៅពេលមួយ អ្នកគួរតែចេះចេញទៅដើរលេង ជជែកជាមួយមិត្តភក្តិ។ ស្វាមី និងកូនមានសារៈសំខាន់ ប៉ុន្តែទំនាក់ទំនងផ្សេងទៀតនៅខាងក្រៅក៏សំខាន់ខ្លាំងដែរ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីត្រូវដឹងថា ទោះបីអ្នករៀបការ មានគ្រួសារក៏ដោយ សូមកុំបោះបង់គ្រួសាររបស់អ្នក និងមិត្តភក្តិល្អឱ្យសោះ ព្រោះពេលអ្នកលំបាក មានបញ្ហា ជួនកាលមានតែគ្រួសារ និងមិត្តភក្តិល្អទេ ដែលអាចនៅក្បែរ កំដរ និងជួយអ្នកបាន នេះក្នុងករណី ប្ដីរបស់អ្នក ជាមនុស្សចោលម្សៀត។

Screen Shot 2021 08 27 At 12.33.29 PM

ការផ្សាយពាណិជ្ជកម្ម

៤. ស្ត្រីរឹងមាំ និងក្លាហានពេក

វាជាការល្អ ដែលស្ត្រីមានភាពក្លាហាន និងមានធនធានផ្តាល់ខ្លួន ប៉ុន្តែកុំធ្វើឱ្យបុរសមានអារម្មណ៍ថា អ្នករឹងមាំខ្លាំងពេក កុំប្រើភាពរឹងមាំ ក្លាហានរបស់អ្នក ទៅគ្រប់គ្រងលើដៃគូឱ្យសោះ។ បើមិនដូច្នោះទេគាត់នឹងគិតថាអ្វីគ្រប់យ៉ាងត្រូវបានគ្រប់គ្រង ដឹកនាំដោយប្រពន្ធ ព្រោះបើមនុស្សប្រុសរឹងមាំ គេនឹងមិនចង់បានប្រពន្ធក្ដោបក្ដាប់ទេ តែបើប៉ះប្ដីទន់ជ្រាយ គេនឹងពឹងផ្អែកលើអ្នកទាំងស្រុង ដោយមិនចេញធ្វើការ រកស៊ីនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ សូមកុំធ្វើខ្លួនរឹងមាំ រហូតដល់បិទបាំងតម្លៃរបស់ដៃគូ សូមកុំធ្វើជាមនុស្សស្រីរឹងមាំខ្លាំងពេក រហូតដល់លែងមានអ្នកណាមកខ្វល់ អើពើនឹងអ្នក ត្រូវចាំថា មនុស្សស្រីបើកាលណារឹងមាំខ្លាំង ច្បាស់ជាមានជីវិតអភ័ព្វ ហត់ទាំងកាយ នឿយទាំងចិត្តតែម្នាក់ឯងប៉ុណ្ណោះ៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម