4ចំណុចនេះហើយ ដែលបញ្ជាក់ថា អ្នកជាមនុស្សដែលមិនចេះសាំញុំាច្រើន

១
ការផ្សាយពាណិជ្ជកម្ម

ស្ថានភាពក្នុងសង្គមកាន់តែច្របូកច្របល់ ជាលទ្ធផលដែលធ្វើឱ្យមនុស្សយើងត្រូវប្រឈមមុខជាមួយនឹងបញ្ហា និងភាពតានតឹងជាច្រើនដែលមិនអាចគេចផុតបានឡើយ។ ដូច្នេះហើយ វាក៏បានធ្វើឱ្យមនុស្សមួយចំនួន កាន់តែត្រូវការពេលវេលាផ្ទាល់ខ្លួន និងព្យាយាមរកកន្លែងស្ងប់ស្ងាត់តែម្នាក់ឯង។

ភាពស្ងប់ស្ងាត់ ការនៅតែម្នាក់ឯងយូរៗទៅ វាក៏បានក្លាយទៅជាទម្លាប់ ហើយក៏ធ្វើឱ្យមនុស្សយើងកាន់តែចង់នៅម្នាក់ឯង ព្រោះពេលវេលាស្ងប់ស្ងាត់នេះហើយ ដែលធ្វើឱ្យផ្លូវចិត្តរឹតតែល្អប្រសើរ មានសុភមង្គលពិតប្រាកដ និងអាចរស់នៅជាមួយនឹងខ្លួនឯងពេញលេញ ដោយមិនចាំបាច់ត្រូវទៅស្ថិតក្នុងក្រុមមនុស្សដទៃ ដើម្បីចេញចរិតក្លែងក្លាយចំពោះមុខអ្នកណា។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ប្រសិនបើអ្នកមានលក្ខណៈ ឬចរិតទាំង៥ខាងក្រោមនេះ វាក៏មានន័យថា​អ្នកជាមនុស្សដែលស្រឡាញ់ភាពស្ងប់ស្ងាត់ ចូលចិត្តនៅម្នាក់ឯង អ្វីដែលសំខាន់ គឺមិនចេះសាំញុំា រញ៉េរញ៉ៃជាមួយនឹងអ្នកណាឡើយ។

85efab7e019ceeece109a586507a5599

ការផ្សាយពាណិជ្ជកម្ម

១. ចូលចិត្តនៅម្នាក់ឯង ឬនៅជាមួយមិត្តភក្តិតែមួយក្រុមតូចប៉ុណ្ណោះ ក៏អ្នករីករាយសប្បាយចិត្តដែរ

ទម្លាប់នៅម្នាក់ឯង ឬចង់នៅតែជាមួយមិត្តភក្តិ ២/៣នាក់ វាក៏បញ្ជាក់បានហើយថា អ្នកកំពុងតែធុញទ្រាន់នឹងសង្គមមនុស្សច្រើន ហើយងាកមករីករាយជាមួយនឹងពិភពផ្ទាល់ខ្លួនរបស់អ្នក។ អ្នកនឹងក្លាយជាមនុស្សស្ងប់ស្ងាត់បំផុត អ្នកចាស់ទុំ ដែលផ្ដោតលើការរស់នៅក្នុងជី​វិតខ្លួនឯង និងគិតមិត្តភាពលើគុណភាព មិនមែនបរិមាណនោះឡើយ។ ហើយទម្លាប់បែបនេះហើយ ដែលធ្វើឱ្យអ្នកមានសន្តិភាពផ្លូវចិត្តច្រើនបំផុត និងមិនងាយរងគ្រោះ ព្រោះតែទំនាក់ទំនងក្លែងក្លាយនោះដែរ។

ការផ្សាយពាណិជ្ជកម្ម

2c1eec16d61e94d8854fc78a5ec55488

២. ចាប់ផ្ដើមធុញទ្រាន់ ពេលចេញទៅក្រៅ

ការផ្សាយពាណិជ្ជកម្ម

មែនហើយ មនុស្សដែលមិនចូលចិត្តភាពរញ៉េរញ៉ៃ មិនចេះសាំញុំាច្រើន ប្រាកដជាស្រឡាញ់ផ្ទះបំផុត ហើយក៏មិនចង់ចេញទៅក្រៅដែរ ប្រសិនបើគ្មានការចាំបាច់ ព្រោះថា ផ្ទះគឺជាកន្លែងដែលផ្ដល់នូវក្ដីសុខ សុភមង្គលដ៏ធំបំផុតនៅក្នុងចិត្តគេហើយ។ ការនៅផ្ទះបានក្លាយទៅជាចំណង់ចំណូលចិត្ត​ ដែលពួកគេធ្វើដោយមិនចេះធុញទ្រាន់ ព្រោះថា ការដែលបាននៅផ្ទះ គឺពួកគេបាននៅស្ងប់ស្ងាត់ សម្ងំស្ដាប់ចម្រៀង ឬធ្វើអ្វីទៅតាមដែលគេចង់ធ្វើ ដោយមិនបាច់ទៅខ្វល់ថា អ្នកណាឃើញ ឬគិតបែបណានោះឡើយ។

65b78ca2ee694ee27b8292ef60afea55

ការផ្សាយពាណិជ្ជកម្ម

៣. ធ្វើជាខ្លួនអ្នក​ នៅពេលដែលនៅជាមួយមិត្តភក្តិ

អ្នកមិនខ្វល់ពីក្រសែភ្នែក ឬការគិតរបស់នរណាម្នាក់នោះឡើយ សំខាន់ អ្នកអាចធ្វើជាខ្លួនឯង មិនបាច់ទៅសម្ដែង បញ្ចេញចរិតក្លែងក្លាយ ដើម្បីឱ្យអ្នកណាមកសរសើរ ឬគិតថាអ្នកល្អបែបនេះ ឬបែបនោះ នោះឡើយ។ អ្នកជាមនុស្សបើកចំហ ទៀងត្រង់ ហើយក៏មិនចង់បង្ខំខ្លួនឯង រឹតតែមិនចង់បង្ខំអ្នកដទៃឱ្យមកទទួលយកចរិតរបស់អ្នកដែរ អ្វីដែលអ្នកបញ្ចេញចេញទៅខាងក្រៅ វាដូចនឹងអ្វីដែលអ្នកលាក់ទុកនៅខាងក្នុង ដូច្នេះ អ្នកណាទទួលយកបានក៏យក បើយកមិនបានទេ ក៏អ្នកមិនខ្វល់ទៅផ្គាប់ចិត្តអ្នកណាដែរ។

ការផ្សាយពាណិជ្ជកម្ម

F7954934b61e133a603120051664af09

៤. រស់នៅតាមអារម្មណ៍ និងគំនិតផ្ទាល់ខ្លួន

ការផ្សាយពាណិជ្ជកម្ម

ប្រហែលជាមនុស្សជុំវិញអាចនឹងគិតថា មនុស្សនេះជាមនុស្សអាត្មានិយម ប៉ុន្តែការពិត គេជាមនុស្សដែលចេះរស់នៅក្នុងពិភពផ្ទាល់ខ្លួនរបស់គេ គេមានកន្លែងឯកជនរបស់ពួកគេ ហើយគេក៏មានក្ដីសុខក្នុងជីវិតគេដែរ មនុស្សបែបនេះ ប្រាកដជាមិនចេះទៅរញ៉េរញ៉ៃ ចេះដឹងរឿងអ្នកដទៃឡើយ ហើយក៏មិនចេះទៅច្រណែនឈ្នានីសអ្នកណាដែរ ព្រោះគេមានពិភពរបស់គេ គេចេះរស់នៅជាមួយនឹងខ្លួនគេ គេមានជីវិតពេញលេញល្អហើយ ដូច្នេះហើយ មនុស្សទាំងនេះ គឺមានជីវិតមានសុភមង្គលបំផុត៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម