Man United អាចលេង​ដោយ​គ្មាន Fred, Cavani & Telles ក្នុងខែកញ្ញាបើ​រឿង​នេះ​កើត​ឡើង

2d39c132 5924 4a16 B7a7 831727ae5f12
ការផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរច្បាប់ថ្មីរបស់ FIFA បានបញ្ជាក់ថាក្លិបលែងមានអំណាចដកកីឡាកររបស់ពួកគេចេញពីក្រុមជម្រើស​ជាតិចំ​ពេល​លេងក្នុងរដូវកាលលីគដោយសារតែការរីករាលដាលនៃកូវីដ១៩។

2d39c132 5924 4a16 B7a7 831727ae5f12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនបើ Fred, Alex Telles និង Edinson Cavani ត្រូវបានកោះហៅឱ្យប្រេស៊ីល និងអ៊ុយរូហ្គាយរៀងៗខ្លួន ពួកគេនឹងខកខានជួយក្រុមដល់​ទៅ៣​ប្រកួតនៅខែកញ្ញា។កាសែត Manchester Evening News បន្ថែមថាកីឡាករទាំងនេះនឹងត្រូវ បង្ខំឲ្យធ្វើ​ចត្តាឡីស័កតាមស្តង់ដារសម្រាប់ជនជាតិអាមេរិកខាងត្បូងណាដែលធ្វើដំណើរត្រលប់ទៅចក្រភពអង់គ្លេសតាមបទបញ្ជារបស់រដ្ឋាភិបាល។

ការផ្សាយពាណិជ្ជកម្ម
NINTCHDBPICT000615280443 E1603468612484
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ៊ុយរូហ្គាយត្រូវជួបអេក្វាឌ័រនៅថ្ងៃទី ៩ ខែកញ្ញា និងប្រេស៊ីលជួបប៉េរូនៅថ្ងៃទី ១០ ខែកញ្ញា។ ហើយ​បើ​ពួក​គេ​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​មែន​ពួគ​គេ​នឹង​ខកខាន​ការ​ប្រកួតទាំង​នេះ៖

I
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– Man United vs Newcastle United ថ្ងៃទី ១១ ខែកញ្ញា

ការផ្សាយពាណិជ្ជកម្ម

– ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League (គូប្រជែងមិនទាន់ត្រូវបានកំណត់)

-West Ham vs Man United ថ្ងៃទី ១៩ ខែកញ្ញា

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ MEN

ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms