យោងតាមអ្នកវិទ្យាសាស្ត្រ បានហាមមិនឱ្យទុកទូរសព្ទនៅទីតាំងទាំង ១០ នេះទេ ព្រោះវាអាចផ្តល់ហានិភ័យខ្ពស់

យោងតាមអ្នកវិទ្យាសាស្ត្រ បានហាមមិនឱ្យទុកទូរសព្ទនៅទីតាំងទាំង ១០ នេះទេ ព្រោះវាអាចផ្តល់ហានិភ័យខ្ពស់
ការផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃនេះសឹងតែគ្រប់មនុស្សទៅហើយដែលមានទូរស័ព្ទប្រើប្រាស់នៅក្នុងដៃ។ ហើយចំនួនអ្នកប្រើទូរស័ព្ទដៃនៅទូទាំងពិភពលោកក៏កំពុងតែកើនឡើងឥតឈប់ឈរដែរ! យើងត្រូវប្រើប្រាស់វាដើម្បីផ្សាភ្ជាប់ជាមួយគ្រួសារ ការងារ ស្នេហា ហើយរក្សាវានៅក្នុងដៃរបស់យើងជានិច្ច។

ទូរស័ព្ទនៅជាមួយពួកយើងគ្រប់ទីកន្លែងទៅហើយ សូម្បីតែនៅក្នុងបន្ទប់ទឹក និងនៅលើគ្រែគេអក៏ដោយ។ ប៉ុន្តែលោកអ្នកត្រូវតែដឹងថា ការទុកដាក់ទូរស័ព្ទខុសបច្ចេកទេសអាចបង្កបញ្ហាដល់ទូរស័ព្ទ និងគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់អ្នកពីកន្លែងទាំង១០ ដែលអ្នកមិនគួរទុកទូរស័ព្ទនោះឡើយ៖

ការផ្សាយពាណិជ្ជកម្ម

រាល់ថ្ងៃសួរមើលថាតើអ្នកណាគ្មានទូរស័ព្ទកាន់នៅនឹងដៃនោះ។ សម័យនេះមិនបានវ័យប៉ុណ្ណានោះទេ គឺកាន់ទូរស័ព្ទគ្រប់ដៃហើយទៅណាក៏យកវាទៅជាមួយដែរ ពេលខ្លះដល់ថ្នាក់ចូលបន្ទប់ទឹកក៏យកវាចូលផងដែរ។ ប៉ុន្តែអ្នកត្រូវដឹងថា ការទុកដាក់ទូរស័ព្ទខុសកន្លែងអាចបង្កគ្រោះថ្នាក់ដល់ទូរស័ព្ទនិងសុខភាពរបស់អ្នក។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងប្រាប់អ្នកពីកន្លែងទាំង១០ ដែលអ្នកមិនគួរទុកទូរស័ព្ទឡើយ៖

1. ទុកនៅហោប៉ៅក្រោយ

37496973944_2f3451eccd_c

ការផ្សាយពាណិជ្ជកម្ម

ការដាក់ទូរស័ព្ទនៅហោប៉ៅក្រោយអ្នកប្រាកដជាមានអារម្មណ៍ល្អ ប៉ុន្តែវាប្រឈមទៅនឹងបញ្ហាមួយចំនួនដូចជា៖

-ទូរស័ព្ទជាពេលបច្ចុប្បន្នភាគច្រើនមានអេក្រង់ Touch Screen ដូច្នេះការដាក់ទូរស័ព្ទនៅហោប៉ៅខាងក្រោយ អាចរាកៃ  Call ទៅលេខសង្រ្គោះបន្ទាន់ 911។ 30% នៃការហៅទូរស័ព្ទទៅ 911 គឺដោយចៃដន្យ។

ការផ្សាយពាណិជ្ជកម្ម

-តើអ្នកជារឿយៗមានអារម្មណ៍ឈឺនៅក្នុងក្រពះនិងជើងរបស់អ្នកដែរឬទេ? នេះក៏អាចជាផលវិបាកនៃការទុកទូរស័ព្ទនៅក្នុងហោប៉ៅក្រោយដែរ។

-វាក៏អាចធ្វើឲ្យទូរស័ព្ទរបស់អ្នកបែបអេក្រង់បានផងដែរ។

ការផ្សាយពាណិជ្ជកម្ម

-ហេតុផលមួយទៀតគឺចោរអាចងាយស្រួលក្នុុងការឆក់ទូូរស័ព្ទរបស់អ្នកខ្លាំងណាស់។

2. ទុកក្នុងហោប៉ៅមុខ

18111410 Frontpocket 1511791358 650 Fbed5cc6fc 1513941050

ការផ្សាយពាណិជ្ជកម្ម

បុរសៗច្បាស់ជាមិនយួរកាបូបដូខជានារីទេ ពួកគេប្រាកដជាដាក់ទូរស័ព្ទរបស់ពួកគេនៅក្នុងហោប៉ៅខាងមុខ។ ប៉ុន្ដែវាអាចមានផលប៉ះពាល់ដល់សុខភាព តាមការសិក្សាបានបង្ហាញថាវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចនៃទូរស័ព្ទមានផលប៉ះពាល់ដល់គុណភាពនិងបរិមាណមេជីវិតឈ្មោលរបស់បុរស។ ដូច្នេះគួរតែជៀសវាងកុំដាក់ក្នុងហោប៉ៅមុខអី។

3. ទុកក្នុងអាវទ្រនាប់

18111860 40207160 534447 0 1513613381 1513613396 1500 1 1513613396 650 719b15ef35 1513941050

ការផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកវិទ្យាសាស្ត្រមួយចំនួនបានអះអាងថា ការទុកទូរស័ព្ទនៅក្នុងអាវទ្រនាប់បង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ដូច្នេះកុំទុកវានៅទីនោះប្រសើរជាង។

4. ទុកសៀតចង្កេះ

18111810 Massage 2441817_640 1510475009 650 B374a7172e 1513941050

ការផ្សាយពាណិជ្ជកម្ម

យោងតាមការស្រាវជ្រាវការដាក់ទូរស័ព្ទរបស់អ្នកសៀតចង្កេះនឹងធ្វើឱ្យឆ្អឹងត្រគាកចុះខ្សោយ។ ដូច្នេះសូូមកុំទុកសៀតចង្កេះទើបប្រសើរជាង។

5. និយាយទូរស័ព្ទជាប់នឹងស្បែកថ្ពាល់

18111760 Depositphotos_95097980_xl 2015 1512983870 650 C794cde38f 1513941050

កុំយកទូរស័ព្ទរបស់អ្នកទៅប៉ះផ្ទាល់ទៅនឹងស្បែករបស់អ្នក ព្រោះថាវាអាចឆ្លងមេរោគចូលតាមស្បែករបស់អ្នកបាន។ ចុះ! តើពេលនិយាយទូរស័ព្ទគួរធ្វើដូចម្តេច? ទុកចន្លោះ១សង់ទីម៉ែត្រពីទូរស័ព្ទនិងស្បែករបស់អ្នក។

6. នៅក្បែរទូរស័ព្ទកំពុងសាកថ្ម

18111660 Photo 1505473564448 2a50e22ce1b1 1511891098 650 Eaa8621f3f 1513941050

នៅពេលអ្នកសាកថ្ម ចំហាយវិទ្យុសកម្មក៏បានភាយចេញមក ដូច្នេះ ចូរអ្នកនៅអោយឆ្ងាយពីវា។ ម៉្យាងវិញទៀត កុំសាកថ្មទុកចោលនៅពេលយប់អី ព្រោះវាអាចអោយថ្មយើងឆាប់ខូច។

7. ទុកទូរស័ព្ទនៅកន្លែងត្រជាក់ខ្លាំង

18111610 Photo 1456327594540 Be0c28e27c01 1511891217 650 Feb6f290e4 1513941050

ហេតុផលដែលអ្នកមិនគួរទុកទូរស័ព្ទនៅកន្លែងត្រជាក់ខ្លាំង គឺដោយសារតែពេលដែលអ្នកយកវាមកកន្លែងដែលមានសីតុណ្ហភាពក្តៅវិញ នោះនឹងនាំអោយវាមានសំណើមនៅផ្នែកខាងក្នុងម៉ាស៊ីន អាចបណ្តាលអោយវាឆ្លងភ្លើង រឺដុះស្នឹមបាន។

8. ទុកដាក់ទូរស័ព្ទក្បែរកន្លែងក្តៅខ្លាំង

18111560 Fire 2560427_960_720 1511891708 650 6837791803 1513941050

នៅក្នុងសីតុណ្ហភាពក្តៅអាចបង្ករគ្រោះថ្នាក់ដល់គ្រឿងអេឡិចត្រូនិចណាស់ វាអាចផ្ទុះឆេះបាន។

9. ទុកទូរស័ព្ទក្នុងរទេះកូនក្មេង

18111460 Children 2465696_640 1510478389 650 C50f7f8250 1513941050

ពេលខ្លះម៉ាក់គេរវល់ទៅផ្សាររឺធ្វើដំណើរទៅណា ហើយទុកទូរស័ព្ទនៅក្នុងរទេះរុញកូន តាមការស្រាវជ្រាវខ្លះបានបង្ហាញថា វាមិនមានសុវត្ថិភាពចំពោះសុខភាពរបស់កុមារនោះទេ។

10. ទុកទូរស័ព្ទក្រោមខ្នើយ

18111360 38937110 4 4XPlacesYouShouldNeverKeep 0 1513156431 1513156436 1500 1 1513156436 650 Dd7c8b1e11 1513941050

ហេតុផលដែលអ្នកមិនគួរទុកទូរសព្ទនៅក្រោមខ្នើយអាចមានហានិភ័យដូចជា៖

-ប្រសិនបើមាននរណាម្នាក់ខល ឬ ផ្ញើសារមកអ្នក​ វានឹងធ្វើឲ្យបាត់សម្លេងដូច្នេះអ្នកនឹងមិនដឹងទេថាមាននរណាខល ឬផ្ញើសារមកអ្នកនោះទេ។

-ជាតិវិទ្យុសកម្មអេឡិចត្រូនិចដែលចេញមកអាចធ្វើអោយអ្នកឈឺក្បាល​ ឬវិលមុខចង់ក្អួតបាន។

-ប្រសិនបើទូរស័ព្ទរបស់លោកអ្នកផ្ទុះរឺឆេះ វានឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នក ឬធ្វើឱ្យមានភ្លើងឆាបឆេះបាន៕

ការផ្សាយពាណិជ្ជកម្ម