
ដើម្បីកម្ចាត់សត្វល្អិតចង្រៃ បន្សុទ្ធខ្យល់បានល្អក្នុងផ្ទះបាយ ដោយមិនចំណាយលុយច្រើន សូមជ្រើសរើសរុក្ខជាតិ ៦ ប្រភេទនេះ
ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំរុក្ខជាតិ ៦ ខាងក្រោម ងាយស្រួលដាំដុះ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការកំចាត់រុយ មូស និងពពួកសត្វល្អិតដែលបង្កគ្រោះថ្នាក់ ដោយមិនចាំបាច់ត្រូវប្រើសារធាតុគីមី។ ដើម Basil៖ រុក្ខជាតិប្រភេទនេះ មានសមត្ថភាពកំចាត់រុយ និងមូសបានល្អខ្លាំងណាស់ ដោយសារនៅក្នុងដើមរបស់វា មានប្រេងស្រស់សំខាន់ៗ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តេញសត្វល្អិតផងដែរ។ ដូច្នេះ គ្រាន់តែដាក់ស្លឹក basil នៅលើ windowsill ក៏អាចការពារសត្វល្អិតមិនឱ្យចូលទៅក្នុងផ្ទះបានដែរ។ ផ្កា Lavender៖ ផ្កាឡាវេនឌឺ អាចមានសមត្ថភាពខ្ពស់ក្នុងការកំចាត់សត្វល្អិត រុយ និងមូស ជាដើម។…











