ដាយណូស័របានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង ២៣១,៤លានឆ្នាំមុន និងជាប្រភេទក្រុមសត្វមានឆ្អឹងខ្នងដែលមានឥទ្ធិពលបំផុតអស់រយៈពេលជាង ១៦៥,៤ លានឆ្នាំរហូតដល់ផុតពូជនៅចុង ៦៦លានឆ្នាំមុន។
សត្វកន្លាត គឺសត្វល្អិតដែលមានជីវិតនៅចន្លោះ ៣៥៤-២៩៥ លានឆ្នាំមុន (មួយរយលានឆ្នាំមុនដាយណូស័រ) ប៉ុន្តែវានៅតែមានជីវិតរហូតដល់សព្វថ្ងៃ។
ពួកគេអាចនៅរស់រហូតដល់សព្វថ្ងៃ ដោយសារតែចេះសម្របខ្លួនល្អ៖ ពួកគេរស់នៅគ្រប់ទីកន្លែង ចាប់ពីបង្គន់ ទូដាក់ស្បែកជើង រហូតដល់ទូខោអាវក៏មាន… គឺពួកគេអាចរស់នៅគ្រប់ទីកន្លែង។
យោងទៅតាមអ្នកវិទ្យាសាស្ដ្រធម្មជាតិ Charles Darwin បាននិយាយថា៖ “នៅក្នុងធម្មជាតិ វាមិនមែនអ្នកខ្លាំងបំផុត ឬអ្នកឆ្លាតបំផុត ដែលនឹងស្ថិតស្ថេរនោះទេ ប៉ុន្តែគឺអ្នកដែលមានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងអ្វីដែលថ្មី”។

ជារួម៖ ចេះសម្របខ្លួនគឺស្មើនឹង = រស់/ជោគជ័យ
ការពិតអំពីអាជីវកម្ម…
● នាឡិកាស្វីសធ្លាប់កាន់កាប់ ៥០% នៃទីផ្សារនាឡិកាពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ ប៉ុន្តែជាមួយនឹងការមកដល់នៃនាឡិកាអេឡិចត្រូនិក ទីផ្សារនៃនាឡិកាស្វីសនាពេលបច្ចុប្បន្ននេះគឺនៅសល់ត្រឹមតែ ២% ប៉ុណ្ណោះ។
● នៅក្នុងវិស័យទូរស័ព្ទ ក្រុមហ៊ុន Motorola ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ១ ប៉ុន្តែត្រូវបានក្រុមហ៊ុន Nokia យកឈ្នះនៅលើទីផ្សារជាមួយនឹងហ្គេមជក់ចិត្ត “ពស់” ។ ប៉ុន្តែបន្ទាប់ Nokia ក៏មានសមត្ថភាពទាបទៅៗជាង Apple និង Samsung ហើយចុងក្រោយត្រូវបានលក់ទៅក្រុមហ៊ុន Microsoft ។
● លោក Adrian Toh អ្នកជំនាញផ្នែកអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំមកពីប្រទេសសិង្ហបុរីបាននិយាយថា៖ “រឿងបរាជ័យរបស់ពួកគេគឺសាមញ្ញបំផុត គឺដោយសារការសម្របខ្លួន។ ពួកគេមិនដឹងពីរបៀបសម្របខ្លួន ហើយក៏ធ្លាក់ចូលទៅក្នុងភាពជាប់គាំង និងបាត់បង់ចំណែកទីផ្សារជាបន្តបន្ទាប់។ ពិភពលោកកំពុងផ្លាស់ប្តូរខ្លាំង សមត្ថភាពក្នុងការសម្របខ្លួនគឺជាគន្លឹះសំខាន់នៅក្នុងអាជីវកម្មគ្រប់ប្រភេទ។ អ្នកអាចជ្រើសរើសជម្រើស១ ថាតើ៖ សម្របខ្លួន ឬក៏ ស្លាប់។”
នៅក្នុងសម័យនេះ នៅពេលអ្នកនៅស្ងៀមហើយមិនធ្វើការកែលម្អ/កែប្រែ អ្នកនឹងបាត់បង់ចំណែកទីផ្សារទៅកាន់អ្នកថ្មីថ្មោង ឬក៏អាចស្លាប់ក៏មាន។ មេរៀនជោគជ័យនៅទីនេះគឺថា “ចេះសម្របខ្លួននិងផ្លាស់ប្តូរ” ។ សូម្បីតែសត្វកន្លាតក៏មានមេរៀនជីវិត “យ៉ាប់យឺន” ចុះហេតុអ្វីអ្នកនៅតែខ្លាចបរាជ័យ មិនហ៊ានផ្លាស់ប្តូរ?
ប្រភព៖ https://www.facebook.com/841169556036264/posts/2233531930133346/?sfnsn=mo

