ថ្ងៃនេះ “ក្នុងស្រុក” សូមណែនាំរុក្ខជាតិ ៦ ខាងក្រោម ងាយស្រួលដាំដុះ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការកំចាត់រុយ មូស និងពពួកសត្វល្អិតដែលបង្កគ្រោះថ្នាក់ ដោយមិនចាំបាច់ត្រូវប្រើសារធាតុគីមី។
ដើម Basil៖ រុក្ខជាតិប្រភេទនេះ មានសមត្ថភាពកំចាត់រុយ និងមូសបានល្អខ្លាំងណាស់ ដោយសារនៅក្នុងដើមរបស់វា មានប្រេងស្រស់សំខាន់ៗ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តេញសត្វល្អិតផងដែរ។ ដូច្នេះ គ្រាន់តែដាក់ស្លឹក basil នៅលើ windowsill ក៏អាចការពារសត្វល្អិតមិនឱ្យចូលទៅក្នុងផ្ទះបានដែរ។
ផ្កា Lavender៖ ផ្កាឡាវេនឌឺ អាចមានសមត្ថភាពខ្ពស់ក្នុងការកំចាត់សត្វល្អិត រុយ និងមូស ជាដើម។ ផ្កាប្រភេទនេះ មនុស្សជាច្រើននិយមចូលចិត្តក្លិនរបស់វាខ្លាំងណាស់ ប៉ុន្តែបើចំពោះសត្វរុយ និងមូសវិញ ស្អប់់មិនចូលចិត្តនោះទេ។ លើសពិនេះ ប្រេងសំខាន់ៗនៃផ្កាឡាវេនឌឺ បើអ្នកយកមកលាបលើស្បែក មិនត្រឹមតែអាចការពារមូសទេ គឺមានប្រសិទ្ធភាពក្នុងការចិញ្ចឹមស្បែក ជួយឱ្យគេងលក់ស្រួល។

ដើមស្លឹកគ្រៃ៖ ស្លឹកគ្រៃមានផ្ទុក citronella ដែលជួយបណ្តេញសត្វល្អិតបានយ៉ាងល្អ ជាពិសេសពពួកសត្វមូស។ ទន្ទឹមនឹងនោះ ក្លិនស្លឹកគ្រៃ អាចជួយឱ្យអ្នកមានភាពធូរស្រាល ពីជំងឺផ្ដាសាយ ល្អសម្រាប់សុខភាព។ ម្យ៉ាង ស្លឹកគ្រៃ ជារុក្ខជាតិងាយស្រួលដាំដុះ និងមានច្រើនក្នុងប្រទេសយើង ដូច្នេះបើចង់កំចាត់មូស ឬសត្វល្អិតដែលបង្កគ្រោះថ្នាក់ផ្សេងៗ កុំព្រងើយកន្តើយចំពោះរុក្ខជាតិនេះ។

ជីអង្កាម៖ រុក្ខជាតិនេះ មានផ្ទុកសារធាតុ menthol នៅក្នុងដែលអាចបណ្តេញមូស និងសត្វល្អិតជាច្រើន។ ក្រៅពី សារធាតុ menthol ក៏មានសមត្ថភាពក្នុងការបន្ធូរបន្ថយសត្វល្អិតផងដែរ។
លើសពីនេះ ប្រេងសំខាន់ៗពីជីអង្កាម មិនត្រឹមតែបណ្តេញមូស កម្ចាត់សត្វល្អិតប៉ុណ្ណោះទេ ថែមទាំងជួយសម្អាតខ្យល់ បំបាត់ក្លិន សម្លាប់មេរោគ និងនាំមកនូវក្លិនក្រអូបឈ្ងុយសម្រាប់គ្រួសារ។ ជាពិសេស កន្លែងសើម មានពន្លឺថ្ងៃតិចតួច ការប្រើ menthol គឺជាវិធីសាស្រ្តមួយក្នុងការជួយកម្ចាត់ក្លិន ផ្សិត និងកាត់បន្ថយសំណើមយ៉ាងមានប្រសិទ្ធភាពបំផុត។
ដើម Rosemary៖ អាចបណ្តេញមូស និងសត្វល្អិតដែលបង្កគ្រោះថ្នាក់មួយចំនួនបានយ៉ាងងាយ។ ហេតុនេះ អ្នកអាចដាក់ក្នុងផ្ទះ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ ឬសួនច្បារ តាមរបង តាមទិសខ្យល់ ជាពិសេស ដាក់នៅមាត់បង្អួច ក្បែរអាងចិញ្ចឹមត្រី ឬកន្លែងសើមដែលសត្វល្អិតចូលចិត្តរស់នៅ។
ដើម Chrysanthemum៖ ក្លិនក្រអូបរបស់ chrysanthemums អាចកំចាត់ចៃ សត្វល្អិត មូស ឬសូម្បីតែស្រមោច។ ដូច្នេះហើយ ប្រសិនបើអ្នកចង់កម្ចាត់មូស ឬស្រមោច ចេញពីផ្ទះ សូមកុំព្រងើយកន្តើយចំពោះរុក្ខជាតិមួយនេះ។
ប្រភព៖ បរទេស

