ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Sdds
ប្លែកៗ

បើក​សន្លឹក​បៀរ​មួយ ដើម្បី​ដឹង​ថា នៅ​ពេល​លំបាក​បំផុត តើ​នរណា​នឹង​មក​ជួយ​អ្នក?

តាម​រយៈ​សន្លឹក​បៀរ​ទាំង ៣ ខាង​ក្រោម គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា ហើយ​យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​សន្លឹក​បៀរ​មួយ​ដែល​អ្នក​ពេញ​ចិត្ត។ ចម្លើយ​របស់​អ្នក យើង​នឹង​លាត​ត្រដាង​ឆ្លើយតប​ទៅ​វិញ អំពី​នរណា​ដែល​នឹង​មក​ជួយ​អ្នក នៅ​ពេល​ជួប​បញ្ហា​លំបាក​បំផុត​ក្នុង​ជីវិត៖ សន្លឹក​បៀរ​ទី ១ វា​ហាក់​ដូច​ជា​ពិបាក​បន្តិច​សម្រាប់​អ្នក ដោយ​នៅ​ពេល​ជួប​បញ្ហា គឺ​មាន​តែ​អ្នក​ម្នាក់​ឯង​ប៉ុណ្ណោះ ដែល​ប្រឈម និង​យល់​ពី​វា​ច្បាស់។ ជា​រួម​ខ្លួន​ឯង ច្រើន​តែ​ជួយ​ខ្លួន​ឯង មិន​មាន​នរណា​មក​ជួយ​អ្នក​ចេញ​ពី​បញ្ហា​ទាំង​អស់​នោះ​ទេ។ បន្ទាប់​ពី​ឆ្លង​កាត់​គ្រប់​យ៉ាង អ្នក​ហែល​កាត់​អស់​ហើយ​នូវ​ការ​ភ័យ​ស្លន់ស្លោ ការ​ជួប​រឿង​ដែល​មិន​គួរ​ជួប ជួប​ឧបសគ្គ​ដែល​មិន​ធ្លាប់​កើត​ឡើង​ក្នុង​ជីវិត។ នេះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​រឹងមាំ​ជាង​មុន អ្នក​មើល​ឃើញ​បញ្ហា​របស់​មនុស្ស​មួយ​ចំនួន​ក្បែរ​ខ្លួន ថា​ត្រឹម​ជា​រឿង​តូចតាច ព្រោះ​អ្នក​បាន​ហែល​កាត់​លើស​នោះ គុណ​ទ្វេ​ដង។ សន្លឹក​បៀរ​ទី ២ គឺ​ជា​សមាជិក​គ្រួសារ សាច់ញាតិ​របស់​អ្នក។…

Ds
ប្លែកៗ

ជ្រើសរើសរូបភាពទេពធីតា ដើម្បីទទួលបានសារដ៏មានឥទ្ធិពលមួយ សម្រាប់ជីវិតអ្នកពេលនេះ

ក្នុងចំណោមរូបភាពទេពធីតាទាំង ៤ ចូរអ្នកជ្រើសរើសមួយ ដើម្បីទទួលបានសារដែលជីវិតអ្នកគួរតែទទួលបាននៅពេលនេះ៖ ទេពទីតាទី ១ ប្រសិនបើមនុស្សរាល់គ្នាក្នុងលោក សុទ្ធតែទុកចិត្តលើខ្លួនឯងទាំងស្រុង នោះភាពសោកសៅនឹងកើតមានតិចបំផុតក្នុងលោកយើងនេះ។ ទេពធីតាដែលអ្នកបានជ្រើសរើស ចង់ផ្ញើសារមកអ្នកថា មានតែវិចារណញ្ញាណរបស់អ្នកទេ ដែលជាមគ្គុទ្ទេសក៍ត្រួសត្រាយផ្លូវដ៏ល្អបំផុត បែបនេះចូរកុំសង្ស័យលើខ្លួនឯង ហើយសូមជឿជាក់លើសមត្ថភាពនិងធម្មជាតិពិតប្រាកដរបស់អ្នក។ ទេពទីតាទី ២ ចែករំលែកក្តីស្រលាញ់ជាអ្វីដែលអ្នកត្រូវតែធ្វើ។ ចន្លោះប្រហោងនៃជីវិតរបស់អ្នក គឺកំពុងតែស្រលាញ់ខ្លួនឯងខ្លាំងខ្លាំងពេក ដល់ថ្នាក់ភ្លេចមើលឃើញមនុស្សជុំវិញខ្លួន។ វាពុំមែនជាចំណុចល្អនោះទេ ហើយក៏ជាចំណុចដែលគួរតែកែតម្រូវ។ ចូរសាយភាយនូវការស្រលាញ់ ទង្វើល្អ ទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានច្រើន នោះអ្នកក៏នឹងឃើញគុណតម្លៃពិតនៃជីវិតមួយនេះ។ ទេពទីតាទី ៣ អ្នកកាន់តែស្ងប់ស្ងាត់ អ្នកកាន់តែដឹងថា បរិយាកាសនៅជុំវិញអ្នកគឺជាអ្វីដែលកំណត់ថាមពលដល់អ្នក។…

Picsart_22 05 09_13 07 16 446
មិត្តអ្នកអាន

តើអ្នកនឹងជួប “រឿងភ្ញាក់ផ្អើល” អ្វីនៅពាក់កណ្តាលឆ្នាំនេះ? អាចមានការផ្លាស់ប្តូរស្ទើរ 360 ដឺក្រេ

ចាប់តាំងពីបើកទំព័រឆ្នាំថ្មីមក តើអ្នកចង់ដឹងទេថាពាក់កណ្តាលនៃឆ្នាំនឹងជួបអ្វីខ្លះ? ម្ល៉ោះហើយគេហទំព័រ Knongsrok ​សូម​បើក​ហោរាសាស្ត្រ​ស្តី​ពី “​រឿង​ភ្ញាក់ផ្អើល​” ដែល​អ្នក​នឹង​បាន​ជួប​សម្រាប់​ឆ្នាំ​នេះ តោះទៅបើកបៀទាយទាំងអស់គ្នា។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ សន្លឹកបៀទី1៖ ជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរ វាជាការផ្លាស់ប្តូរទៅកាន់តែប្រសើរឡើង រឿងចាស់ដែលអ្នកធ្លាប់បានជួបកាលពីមុន និងត្រូវបានដោះស្រាយ ធ្វើឲ្យអ្នកនឹងមានការចាប់ផ្តើមថ្មីៗកើតឡើង សម្រាប់អ្នក​ដែល​ប្រកប​របរ​រកស៊ី​តាំងពីដើមមក ពាក់កណ្តាលឆ្នាំ​នេះ​នឹងមាន​ឱកាសថ្មីៗ គម្រោងថ្មីៗ ឬគំរូលក់ថ្មីៗ ថែមមានឱកាសមានដៃគូថ្មីធ្វើពាណិជ្ជកម្មក្រៅស្រុក ឬក្រៅប្រទេស វាជាការបោះចោលស្ទីលលក់ចាស់ៗទៅរកអ្វីដែលថ្មី…

New Copy
តេស្តIQ

ឆ្នាំទាំង ៣ ដល់វេលាទទួលលាភសំណាង ៣ ឆ្នាំជាប់គ្នាហើយ

ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ខាង​មុខ​នេះ មានឆ្នាំ ៣ ដែលមានសំណាង​ខ្លាំង​ ងាយ​នឹង​ឡើងតំណែង ទទួលបានលាភសំណាងធំ ទ្រព្យស្ដុកស្ដម្ភ រស់នៅលើគំនរមាសប្រាក់។ ១. ឆ្នាំមមីរ ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​ឆ្នាំ​មមីរ ជួន​ជួប​នឹង​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​នេះ សេះ​នឹង​សម្រេច​បាន​នូវ​ជោគ​លាភ​មាន​ជ័យ ថែម​ទាំង​មាន​ការ​ចម្រើន​ជឿនលឿន​ទៅ​មុខ ជា​ពិសេស​ខ្សែ​រាសី ។ សេះ​នឹង​មាន​អនាគត​ដ៏​សម្បូរ​បែប សម្បូរ​បែប​មិន​អាច​ប្រៀប​ផ្ទឹម​បាន។ ហោរាសាស្ត្រ​ក្នុង​រយៈពេល ​៣​ ឆ្នាំ​ខាង​មុខ​នេះ​ព្រោះ​អ្នក​កើត​ឆ្នាំ​មមី មាន​ឆ្មា​ទិព្វ​ចូល​មក​ដល់​ជោគ​វាសនា​ត្រូវ​មនុស្ស​ចោមរោម​ជួយ​ធ្វើ​អ្វី​ក៏​បាន​ស្រួល​ជា​ខ្លាំង។ អ្នក​កើត​ឆ្នាំ​ជូត មាន​លាភ មាន​ជ័យ ងាយ​សម្រេច​គោលដៅ​ដែល​ខ្លួន​បាន​កំណត់។…

New Copy
តេស្តIQ

អាប់រាសីណាស់! ឆ្នាំទាំង ៣ នេះ ចូលដល់ឆ្នាំ ២០២៣ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ គ្រោះច្រើនជាងលាភ

នៅពេលដែលឈានចូល​ដល់​ឆ្នាំ ​២០២៣ មាន​ឆ្នាំ​ ​៣ ដែលងាយ​បាត់បង់​ទ្រព្យសម្បត្តិ និង​លុយកាក់ខ្លាំងបំផុត យីអ៊ុនដាក់ រាសីស្រុត ដូច្នេះហើយ អ្នកត្រូវតែចេះប្រុងប្រយ័ត្ន និងការពារខ្លួនឯង ដើម្បីកុំឱ្យជួបបញ្ហាធ្ងន់ធ្ងរ វណ្ឌកឱ្យសោះ។ ១. ឆ្នាំជូត ឆ្នាំ 2023 សម្រាប់អ្នកកើតឆ្នាំជូត ហាក់ព្រហើនជាខ្លាំង ដូច្នេះជីវិតរបស់មនុស្សទាំងនេះ នឹងជួបប្រទះការលំបាកជាច្រើន ការងារមិនច្បាស់លាស់ និងការបរាជ័យទីផ្សារជាច្រើន។ ក្នុង​ជីវិត​ឆ្នាំ​ជូត ងាយ​នឹង​ជួប​រឿង​លំបាក ជាពិសេស​ការ​ឈ្លោះប្រកែក​ជាមួយ​អ្នក​ដទៃ ដែល​នាំ​ឱ្យ​មានបញ្ហាធ្ងន់ធ្ងរ។ លើស​ពី​នេះ​ទៀត ចំណង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ឆ្នាំ​ជូត​ក៏​មិន​រលូន​ដែរ។ ២. ឆ្នាំរកា…

Sss
សង្គម

ក្បួន​មើល​ម្រាម​ដៃ​កូន ក្រឡេក​តែ ៥ វិនាទី អាច​ទាយ​ដឹង​អនាគត​អ្នក​នឹង​មាន​ឬ​ក្រ?

មនុស្ស​យើង​ម្នាក់ៗ​មាន​ជោគវាសនា​ខុសៗ​ពី​គ្នា ហើយ​ខ្លះ​ទៅ​គេ​សំណាង​កើត​មក​មិន​សូវ​ប្រឹង​ ក៏​បាន​គ្រួសារ​តាម​ជ្រោមជ្រែង​ឥត​ឈប់ ខ្លះ​ទៅ​ខំ​រក​ប៉ុណ្ណា ក៏​ត្រូវ​ការ​ពេល​យូរ ទម្រាំ​អាច​ក្លាយ​ជា​អ្នក​មាន​បាន។ តាម​រយៈ​ក្បួន​ទស្សន៍ទាយ​ជោគវាសនា​មួយ​នេះ អ្នក​គ្រាន់​តែ​លើក​បាត​ដៃ​ឡើង ហើយ​មើល​ទៅ​ម្រាម​ដៃ​កូន​ឲ្យ​ជាប់​រយៈ​ពេល ៥ វិនាទី រួច​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​បង្ហាញ​ខាង​ក្រោម៖ ១) ម្រាម​ដៃ​មាន​ក្រញៅ​រាង​មូល មនុស្ស​ដែល​មាន​ម្រាម​ដៃ​ លេច​ចេញ​ក្រញៅ​រាង​មូល មិន​ថា​តែ​ជា​បុរស​ឬ​នារី​ទេ គឺ​ជា​មនុស្ស​សុភាព​រាបសា រម្យទម និង​ឈ្លាសវៃ​ណាស់។ នៅ​ពេល​ជួប​ប្រទះ​បញ្ហា​លំបាក ពួក​គេ​តែងតែ​រឹងមាំ​ជានិច្ច ហើយ​ប្រឈម​ដោះស្រាយ​វា​ដោយ​ភាព​រហ័សរហួន និង​មាន​ពាក្យ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជាប់​ជានិច្ច។ ដោយសារ​អត្តចរិត​បែប​នេះ​ហើយ ជា​ហេតុ​ជួយ​ឲ្យ​ពួក​គេ​រមែង​មាន​សំណាង មាន​ទ្រព្យសម្បត្តិ​ច្រើន ពោល​គឺ​កាន់​តែ​ចូល​វ័យ​ចំណាស់ កាន់​តែ​សល់​ទ្រព្យ។ តួ​លេខ​អាយុ​ល្អ​បំផុត គឺ​ក្រោយ​វ័យ ៤៥…

Td
សង្គម

ជ្រើសរើស​ថ្ម​វេទមន្ត​មួយ ដើម្បី​ដឹង​ថាសប្តាហ៍ទី ២ នៃខែឧសភា អ្នក​នឹង​ជួប​រឿង​អ្វី?

តាម​រយៈ​ថ្ម​វេទមន្ត​ទាំង ៦ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ជ្រើស​យក​ថ្ម​ណា​មួយ​ជាង​គេ? ជាមួយ​នឹង​ចម្លើយ​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង ថា​នៅ​សប្តាហ៍ទី ២ នៃខែឧសភា ខាង​មុខ​នេះ ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​បែប​ណា​ខ្លះ តុះ​ទៅ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖ ថ្ម​វេទមន្ត​ទី ១ វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។ ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ ដ្បិត​បើ​ផ្លូវ​ដែល​អ្នក​ជ្រើស​កន្លង​មក​វា​មិន​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន តែ​ចៃដន្យ​នៃ​សំណាង​ក៏​នឹង​រំកិល​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​បន្តិច​ដែរ។ ថ្ម​វេទមន្ត​ទី ២…

Ttt
សង្គម

ជ្រើសរើសបន្តោងព្រះមួយ ដើម្បី​ដឹង​ថា តើមាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​សប្តាហ៍ថ្មី?

រូបភាព​ទាំង ៤ ខាង​លើ​សុទ្ធសឹងជាបន្តោងព្រះ ដែលមានអត្ថន័យផ្សេងពីគ្នា ចុះ​សម្រាប់​អ្នក តើ​ពេញចិត្ត​រូបភាព​មួយ​ណា​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក​ យើង​អាច​ទស្សន៍ទាយ​ដឹង​ពី​រឿង​ដែល​នឹង​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​កំឡុងសប្តាហ៍ថ្មីខាងមុខ៖ បន្តោងព្រះទី ១ នៅ​ពេល​ខាង​មុខ អ្នក​អាច​ជា​នឹង​ជួប​មនុស្ស​ថ្មី​មក​ក្នុង​ជីវិត ហើយ​គេ​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ជា​ច្រើន​សម្រាប់​អ្នក និង​នាំ​ឲ្យ​អ្នក​មើល​ឃើញ​ពិភពលោក​នេះ​កាន់​តែ​ធំ​ជាង​មុន​បន្ថែម​ទៀត។ អ្នក​ក៏​ប្រហែល​ជា​នឹង​ឃើញ​ទិសដៅ​ថ្មី​នៃ​ជីវិត​ផង​ដែរ តែ​កំឡុង​ការ​ផ្លាស់ប្តូរ​នោះ ក៏​ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​វា​ជា​លើក​ទី ១ សម្រាប់​អ្នក។ បន្តោងព្រះទី ២ អ្នក​មាន​អារម្មណ៍​ថា​ កម្លាំង​កាយ​និង​ចិត្ត​ហាក់​មាន​ភាព​ស្ទុះ​ខ្លាំង​ជាង​មុន​នៅ​ពេល​ខាង​មុខ ដោយ​មិន​ច្បាស់​ថា ទទួល​ឥទ្ធិពល​នោះ​ចេញ​ពី​ណា​ឡើយ តែ​ត្រឹម​ដឹង​ វា​គឺ​ជា​អារម្មណ៍​អស្ចារ្យ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​រឿងរ៉ាវ​ល្អៗ​ជា​ច្រើន​បន្ថែម​នៅ​ពេល​ខាង​មុខ។ ជាង​នេះ​អ្នក​ក៏​នឹង​បាន​ភ្លក់​នូវ​បទពិសោធន៍​ថ្មី ជួប​មនុស្ស​ថ្មី ប្រៀប​បាន​នឹង​ពិភពលោក​ដ៏​ថ្មី​ស្រឡាង​មួយ​ផ្សេង​ទៀត​សម្រាប់​អ្នក​អ៊ីចឹង។ បន្តោងព្រះទី…

Sdds
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ ​ដូច​បាន​គេ​ចារ​ក្នុង​គម្ពីរ ២០២២ បាន​មាស ២០២៣ បាន​ផ្ទះ ២០២៤ បាន​ឡាន​ថ្មី

អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​បាន​លាភ​ធំ​ធ្លាក់​ពី​ឋានសួគ៌​នៅ​ចន្លោះ​ឆ្នាំ​ ២០២២, ២០២៣ និង ២០២៤។ តោះ​ទៅ​តាមដាន​មើល តើ​មាន​ឆ្នាំ​កំណើត​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​មមី – សេះ ក្នុង​ជីវិត​នៅ​ពេល​ចុង​ក្រោយ អ្នក​កើត​ឆ្នាំ​មមី បាន​ជួប​រឿង​លំបាក​ជា​ច្រើន ទោះ​ជា​យ៉ាងណា​ពេលវេលា​នៃ​ទុក្ខ គឺ​មាន​កំណត់ ហើយ​វា​នឹង​រសាត់​បាត់​អស់​ត្រឹម​កំឡុង​ឆ្នាំ ២០២២។ លាភ​នឹង​លាយឡំ​ចូល​មក​ដល់​ជា​បណ្តើរៗ ភាព​សម្បូរ​បែប មិន​ខ្វះ​ហូប មិន​ខ្វះ​របស់​ប្រើប្រាស់​ក៏​នឹង​កើត​មាន​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ​ត​ទៅ។ តាម​ហោរាសាស្រ្ត​កំឡុង​ពេល ៣ ឆ្នាំ​ខាង​មុខ អ្នក​កើត​ឆ្នាំ​មមី នឹង​ដូច​មាន​មាត់​ទិព្វ​ ស្រែក​អ្វី​បាន​ហ្នឹង ហើយ​គោលដៅ​ធំ…

Dfdf
ប្លែកៗ

ម្ចាស់​ឆ្នាំ ៣ ពី​ក្មេង​ហត់នឿយ រក​ពេល​សម្រាក​គ្មាន លុះ​ក្រោយ​អាយុ ៤០ នឹង​ប្រែ​ជីវិត​អាច​ក្លាយ​ជា​អ្នក​មាន​បាន

ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម រមែង​មាន​ភាព​ហត់នឿយ ត្រូវ​ជួប​រឿងរ៉ាវ​លំបាក​ច្រើន តាំង​តែ​ពី​ក្មេង​វ័យ ខ្លះ​តាំង​ពី​ល្បាក់​អាយុ​ក្រោម ២០ ស្គាល់​អស់​ហើយ​ឧបសគ្គ រួច​បន្ត​មក​ដល់​ល្បាក់​អាយុ ៣០ ក៏​មិន​ទាន់​បាន​ស្រណុក​សុខ​ស្រួល​ដែរ។ តែ​ក្រោយ​អាយុ ៤០ ពួក​គេ​នឹង​ប្រែ​ជីវិត​អាច​ក្លាយ​ជា​អ្នក​មាន រស់​លើ​គំនរ​ទ្រព្យ​បាន៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​រហ័សរហួន មាន​ចិត្ត​ល្អ តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មាន​ថាមពល​វិជ្ជមាន​ជាប់​ខ្លួន​ជានិច្ច។ ទោះ​បី​ជា​រឿយៗ រមែង​ប្រឈម​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែ​មនុស្ស​នេះ​ប្រកាន់​ជាប់​ស្នាម​ញញឹម ចេះ​បង្កើត​សេចក្តី​សុខ​ដល់​មនុស្ស​ជុំវិញ​ខ្លួន។ ហេតុ​នេះ ក៏​បាន​នាំ​ឲ្យ​អ្នក​មាន​ឋានៈ មុខមាត់​ខ្ពស់​ជាង​ខ្លួន មើល​ឃើញ​ពី​ការ​តស៊ូ អត់ធ្មត់…

Picsart_22 05 08_08 37 39 179
មិត្តអ្នកអាន

តើអ្នកជាអ្នកម៉ាក់បែបណាសម្រាប់កូនៗ? រើសរូបមួយដែលដូចស្ថានភាពអ្នកបំផុត សឹមចូលអានការពិតនៃខ្លួនឯង

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតនៃភាពជាម្តាយរបស់អ្នក តាមរយៈការជ្រើសរើសរូបភាពម្តាយកូនមួយនៅក្នុងរូបដែលដូចអ្នកបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី1៖ អ្នកគឺជាម្តាយ​ដែល​ពូកែចរចាជាមួយកូន មានភាពគិតគូរផ្លូវដើរសម្រាប់កូនច្រើន លើសពីនេះអ្នកក៏ជាអ្នកម៉ាក់ដែលចេះលើកទឹកចិត្តកូនៗឲ្យទទួលបានការអប់រំល្អៗដូចជាការចេះគោរពចាស់ទុំ ឬការនិយាយស្តីជាដើម ហើយអ្នកច្រើនតែប្រើវិធីនិយាយលក្ខណៈជាមិត្តនឹងកូនៗ ជាជាងប្រើសិទ្ធម្តាយចាំតែបង្គាប់នេះបង្គាប់នោះ ។ ទី2៖ រង្វាន់​ម្តាយ​ដែល​ឡូយ​បំផុត​បាន​ទៅ​លើ​អ្នក​ហើយ អ្នកជាម៉ាក់ៗដែលមានភាពស្វាហាប់ មាន​ចរិត​លេង​សើច​ដូច​កូន​ក្មេង ហើយ​មាន​ទំនោរ​តាម​ចិត្ត​កូន​ដោយ​សារ​ចិត្ត​សប្បុរស តែទោះ​ជា​អ្នកជាម្តាយដែលមានភាពសាមញ្ញៗក៏ដោយ ពេលដែលត្រូវកាច​អ្នកក៏កាចខ្លាំងដែរ ជាពិសេស​ពេល​​បង្រៀន​កូន​ម្តងៗមានច្បាប់ក្រិត្យក្រមណាស់ ។ ទី3៖ អ្នកត្រូវ​បាន​គេ​ចាត់​ទុក​ថា​មនុស្សមាន​លក្ខណៈ​ជា​មាតា​ច្រើន​ជាង​គេ​បំផុត…

New Copy
តេស្តIQ

៦ខែចុងក្រោយនៃឆ្នាំ ២០២២ មានឆ្នាំ ៣ ធ្វើអ្វីក៏បានសម្រេច តែមានឆ្នាំ ១ គេចមិនផុតពីបញ្ហាទេ ត្រូវប្រយ័ត្នឱ្យមែនទែន

ហោរាសាស្ត្រ និយាយថា ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ នេះ ឆ្នាំទាំង ៣ ខាងក្រោមនេះ មានលាភសំណាងខ្លាំង មានអ្នកជួយជ្រោមជ្រែង ធ្វើកិច្ចការអ្វី ក៏បានសម្រេចជោគជ័យធំដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​មានឆ្នាំ​ ១ ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន។ ១. ឆ្នាំទាំង ៣ ដែលជួបលាភធំ ក្នុងរយៈពេល ៦ខែចុងក្រោយ នៃឆ្នាំ ២០២២ – ឆ្នាំវក អ្នកកើតឆ្នាំវក ច្រើនតែមានកាយសម្បទាស្រស់ស្រាយ ស្វាហាប់ ជាពិសេសមានចិត្តកក់ក្តៅ ហើយនឹងទទួលបានផលល្អ…