ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tesds
សង្គម

ជ្រើសរើសចង្កឹះវេទមន្តមួយ ដើម្បីទាយដឹងថានឹងមានរឿងអ្វីកើងឡើងលើអ្នកនៅថ្ងៃខាងមុខ

ពេលខ្លះវាពិតជាងាយស្រួលក្នុងការស្រមើស្រមៃអំពីអនាគតទៅថ្ងៃខាងមុខ ប៉ុន្តែមិនប្រាកដថាគ្រប់យ៉ាងសុទ្ធតែអាចក្លាយជាការពិត ដូចការគិតប្រាថ្នានោះទេ។ យ៉ាងណាតាមរយៈអត្ថបទនេះ យើងសូមឲ្យអ្នកជ្រើសរើសនូវចង្កឹះវេទមន្តមួយ ដើម្បីទស្សន៍ទាយពីរឿងអ្វីដែលនឹងកើតឡើងនៅក្នុងជីវិតអ្នកនាពេលខាងមុខ៖ ចង្កឹះវេទមន្តទី ១ ចង្កឹះនេះបានបង្ហាញមកថា ជីវិតនៅពេលខាងមុខរបស់អ្នកនឹងមានការផ្លាស់ប្ដូរវិជ្ជមានមួយ ដែលអាចថារឿងខ្លះដែលអ្នកពុំបានគ្រោងទុកមុន វានឹងកើតឡើងភ្លាមៗ។ ទៀតសោតវាក៏នឹងជំរុញទឹកចិត្តអ្នកឲ្យមានការសម្រេចចិត្តទៅលើរឿងអ្វីមួយ ហើយក៏អាចជាលះបង់នូវរឿងរ៉ាវមួយចំនួន ដែលវាមិនសមនឹងបន្តនៅជាមួយអ្នក។ កុំបារម្ភអី ការផ្លាស់ប្តូរខាងមុខនេះ ពុំបាននាំបញ្ហាដល់អ្នកឡើយ តែជារឿងល្អទៅវិញ។ ចង្កឹះវេទមន្តទី ២ នៅពេលខាងមុខ ជីវិតអ្នកអាចនឹងឆ្លងកាត់ការប្រកួតប្រជែងមួយ ហើយវាមិនងាយស្រួលនោះទេ ព្រោះវាអាចជារឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាភ័យខ្លាច ព្រោះមិនធ្លាប់បានជួបប្រទះកាលពីពេលមុន។ យ៉ាងណាយើងលើកទឹកចិត្តអ្នកកុំឲ្យបោះបង់ ហើយបន្តទៅមុខ ពោលប្រសិនអ្នកអាចឆ្លងផុតចំណុចនេះបាន ជីវិតអ្នកនឹងឡើងទៅកាន់ចំណុចដ៏ល្អប្រសើរមួយ ខ្ពស់ជាងកម្រិតដែលអ្នករស់នៅក្នុងពេលបច្ចុប្បន្ន។ ចង្កឹះវេទមន្តទី…

T
សង្គម

រូបភាពស្រ្តីម្នាក់ដែលអ្នកពេញចិត្ត នឹងឆ្លុះបញ្ចាំងច្បាស់ៗ ថាអ្នកជាមនុស្សបែបណា?

តាមរយៈរូបភាពស្រ្តីទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈចម្លើយរបស់អ្នក យើងនឹងបង្ហាញច្បាស់អំពីអត្តចរិតលក្ខណៈរបស់អ្នក ថាតើអ្នកជាមនុស្សបែបណា៖ រូបភាពស្រ្តីទី ១ អ្នកជាមនុស្សដែលតែងតែគិតវិជ្ជមានជានិច្ច ហើយមិនដែលចេះបៀតបៀន ឬច្រណែននឹងជីវិតអ្នកដទៃជុំវិញខ្លួនឡើយ។ អារម្មណ៍ល្អៗរបស់អ្នកបានសាយភាយទៅកាន់អ្នករាល់គ្នា ជាហេតុនាំឲ្យគេតែងតែស្រលាញ់ចូលចិត្តអ្នកត្រលប់មកវិញដូចគ្នា។ យ៉ាងណាពេលខ្លះវាពិតជាពិបាកសម្រាប់អ្នក ក្នុងការរក្សាគោលជំហរវិជ្ជមានជាមួយមនុស្សដែលធ្លាប់ធ្វើបាបអ្នកពីពេលមុន តែជាទូទៅមនុស្សដូចជាអ្នកមានសត្រូវតិចណាស់ និយាយទៅបើគេមិនធ្វើអ្វីអ្នកមុន ក៏អ្នកមិនចេះទៅបង្កើតសត្រូវនោះដែរ ព្រោះអ្នកជឿថា ជីវិតមួយនេះមានមិត្តច្រើនគឺល្អ។ រូបភាពស្រ្តីទី ២ អ្នកមានទំនុកចិត្តខ្ពស់ក្នុងជីវិត ហើយតែងតែមានអារម្មណ៍ថា គ្រប់យ៉ាងនឹងដំណើរការទៅបានដូចការគ្រោងទុក ព្រោះអ្នកជឿលើការខិតខំនិងភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត មិនថាតែជាមួយទំនាក់ទំនងបុគ្គល ឬក្នុងអាជីពការងារ។ អ្នកមានសមត្ថភាពអាចធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ប៉ុន្តែពេលខ្លះសម្រាប់ខ្លួនឯងវិញ អ្នកពិបាកនឹងរកក្តីសុខឲ្យខ្លួនឯង…

Sfas
តេស្តIQ

សប្ដាហ៍​ថ្មី ៩-១៥ ឧសភា តាម​ជើង​លេខ​ម្ចាស់​ឆ្នាំ​ ៣ នឹង​មាន​រាសី​ខ្ពស់ត្រដែត ជ្រែក​អស់​គ្រោះ

ពាក់កណ្តាលនៃទំព័រទី ៥ ប្រចាំឆ្នាំ ២០២២ បាននឹងឈានចូលមកដល់ហើយ ដោយឡែកតាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីឆ្នាំទាំង ៣ ដែលនឹងងើបខ្ពស់នៅចន្លោះសប្តាហ៍ថ្មី រាប់ពីថ្ងៃទី ០៩ ដល់ ១៥ ឧសភាខាងមុខនេះ។ តើមានឆ្នាំរបស់អ្នកដែរឬទេ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោមទាំងអស់គ្នា៖ អ្នកកើតឆ្នាំខាល – ខ្លា មនុស្សដែលកើតឆ្នាំខាល ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។ សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមាននៅពាក់កណ្តាលខែឧសភានេះ នឹងជួយឲ្យអ្នកកើតឆ្នាំខាល មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅសប្តាហ៍ថ្មីនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។…

Dffd
ប្លែកៗ

អ្នក​កើត​ឆ្នាំ ៣ បើ​កើត​ចំ​ម៉ោង​មាស​ទាំង​នេះ​ទៀត តាម​ជើង​លេខ​ចាស់​ទៅ​នឹង​ក្លាយ​ជា​អ្នក​មាន

សម្រាប់​អ្នក​កើត​ឆ្នាំ​រោង រកា និង​កុរ ហើយ​កើត​ចំ​ពេលវេលា​ដូច​បង្ហាញ​ខាង​ក្រោម​ទៀត តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ ជីវិត​អ្នក​ទៅ​ថ្ងៃ​មុខ​នឹង​រស់​ស្រួល អាច​ក្លាយ​ជា​អ្នក​មាន​ មិន​ចាំ​បាច់​ខ្វល់​រឿង​ហូបចុក រឿង​ស្លៀកពាក់​មាន​មិន​ខ្វះ​នោះ​ទេ៖ អ្នក​កើត​ឆ្នាំ​រោង នៅ​ម៉ោង ៧ ដល់ ៨:៥៩ នាទី​ព្រឹក សម្រាប់​បុគ្គល​ដែល​កើត​ឆ្នាំ​រោង ហើយ​ចំ​ម៉ោង​មាស​ខាង​លើ​នេះ ភាគ​ច្រើន​ជោគវាសនា​របស់​ពួក​គេ គឺ​តែងតែ​កើត​មក​ជា​មនុស្ស​ឈ្លាសវៃ មាន​អំណោយទាន​រូប​សម្រស់​ពី​ធម្មជាតិ ហើយ​គ្រប់​យ៉ាង​ក្នុង​ជីវិត គឺ​តែងតែ​សម្រេច​ទៅ​បាន​ដោយ​ពេញលេញ​បរិបូរណ៍។ ទន្ទឹម​នេះ​ផង​ដែរ ពួក​គេ​ក៏​ជា​មនុស្ស​ដែល​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​និយាយ​ពី​រឿង​លុយ​កាក់ ដូច​គេ​ជប់ ដោយ​ធ្លាក់​មក​ជា​បន្តបន្ទាប់​ចាយ​មិន​អស់​ត​កូន​ត​ចៅ​ច្រើន​ជំនាន់។ អ្នក​កើត​ឆ្នាំ​រកា នៅ​ម៉ោង ៣ ដល់​ម៉ោង ៤:៥៩…

ថងង
តេស្តIQ

តាម​ហោរាសាស្ត្រ៖ ម្ចាស់​ឆ្នាំ​ទាំង ៣ កាន់​តែ​មាន​សាច់ ឡើង​ទម្ងន់ កាន់​តែ​មាន​ប្រាក់​កាន់​ពេញ​ដៃ

ការ​ឡើង​ទម្ងន់ មិនមែន​ជា​រឿង​ដែល​អ្នក​រាល់​គ្នា​ពេញចិត្ត​ ឬ​ចង់​បាន​នោះ​ទេ ព្រោះ​គិត​ថា ធ្វើ​ឲ្យ​បាក់​សម្រស់ មិន​ស្អាត មិន​សង្ហារ។ តែ​យ៉ាង​ណា​ តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម បើ​ជា​មនុស្ស​ដែល​មាន​សាច់​ពេញ មាន​ទម្ងន់​ធ្ងន់ គឺ​ជា​សញ្ញា​នៃ​រាសី​ខ្ពស់​ត្រដែត​ទៅ​វិញ​ទេ៖ អ្នក​កើត​ឆ្នាំ​រោង – នាគ តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា មនុស្ស​កើត​ឆ្នាំ​រោង រមែង​ជា​មនុស្ស​ទៀងត្រង់ មាន​ភាព​អត់ធ្មត់​ខ្ពស់ ហើយ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម ដើម្បី​បោកប្រាស់​ចិត្ត​នរណា​នោះ​ទេ។ យ៉ាង​ណា​តាម​ជោគវាសនា​មនុស្ស​នេះ ពេល​ឡើង​ទម្ងន់​កាន់​តែ​ច្រើន ជា​ពិសេស​ស្ថិត​ក្នុង​វ័យ​កណ្តាល ពួក​គេ​បែរ​ជា​មាន​ជីវភាព​កាន់​តែ​ល្អ​ទៅ​វិញ ជីវិត​ជួប​រឿង​សុខសាន្ត ល្អឥតខ្ចោះ​កាន់​តែ​ច្រើន​ក្នុង​ជីវិត។ អ្នក​កើត​ឆ្នាំ​មមែ –…

New Copy
កីទ្បា

លោក Carlo Ancelotti របស់ Real Madrid បង្កើតប្រវត្តិសាស្ត្រជាអ្នកចាត់ការដំបូងគេដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ៥ ដងទល់នឹង Man City

លោក Carlo Ancelotti បានក្លាយជាអ្នកចាត់ការដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ចំនួន ៥ បន្ទាប់ពីក្រុម Real Madrid បានផ្តួលក្រុម Man City យ៉ាងអស្ចារ្យក្នុងលទ្ធផល ៦-៥ ដើម្បីរៀបចំការប្រកួតជាមួយក្រុម Liverpool ។ បន្ទាប់ពីក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះពានលីគកំពូលទាំ ៥ របស់អឺរ៉ុប លោក Carlo Ancelotti បានដាក់ឈ្មោះរបស់គាត់ក្នុងសៀវភៅប្រវត្តិសាស្ត្រម្តងទៀតដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៥ របស់គាត់។ ការទទួលជ័យជម្នះ ៤-០…

Picsart_22 05 07_09 26 54 474
មិត្តអ្នកអាន

តើមនុស្សដែលស្មោះប្រាកដប្រជាជាមួយអ្នក មាននិស្ស័យនិងភិនភាគបែបណា? តោះទៅបើកបៀមើលការពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាមនុស្សដែលស្មោះនឹងអ្នកមានភិនភាគ និងចរិតលក្ខណៈបែបណា? របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។   ទី1៖ មនុស្សដែលចូលមកប្រាកដប្រជាជាមួយអ្នកយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលនេះ គឺជាបុគ្គលដែលអ្នកស្គាល់ពីកន្លែងការងារឬសាលារៀន គេម្នាក់នោះមានភាពចាស់ទុំហើយការគិតរបស់គេក៏បានដិតដល់ជាងអ្នកដែរ ទំនោរជាមនុស្សស្មោះក្នុង​ជីវិត​របស់​អ្នក។ ទី2៖ អ្នកហាក់ដូចជាបានជួបមនុស្សដែលមាននិស្ស័យស្រដៀងគ្នា ជាមនុស្សដែលស្និទ្ធស្នាលល្អូកល្អើនស៊ីសង្វាក់គ្នា គេម្នាក់នោះប្រាកដប្រជាជាមួយអ្នកសម្បើមណាស់ ជាភិនភាគមនុស្សអាយុស្របាលៗគ្នា ។ ទី3៖ មើលទៅអ្នកទំនងជាមានមនុស្សផ្លូវឆ្ងាយ ឬក្រៅស្រុកចូលមកប្រាកដប្រជា ឬចង់បង្កើតទំនាក់ទំនងជាមួយអ្នក វាអាចមានឧបសគ្គច្រើនបន្តិចដោយសារតែរយៈចម្ងាយ…

Knongsrok
PR

ក្រុមហ៊ុន ព្រីនស៍ គ្រុប ក្លាយជាម្ចាស់​ឧបត្ថម្ភ​ធំនៅ​ក្នុង​ កម្មវិធី​ប្រកួត​វាយ​កូន​ហ្គោល​ Chambers & Friends Golf Tournament

ក្រុម​ហ៊ុន ព្រីនស៍ ហូល​ឌីង​ គ្រុប​ មានមោទនភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភធំ​នៃ​កម្មវិធី​​ប្រកួតកីឡាវាយកូនហ្គោល Chambers & Friends Golf ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំសម្រាប់សភាពាណិជ្ជកម្ម និងថ្នាក់​ដឹកនាំ​មក​ពី​ស្ថាប័ន​ផ្សេងៗ​ក្នុងប្រទេសកម្ពុជា។​ ​រៀបចំដោយសភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ (IndoCham) កម្មវិធីនេះ​ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​កាលពីថ្ងៃទី5 ខែឧសភា នៅក្លឹបវាយកូនហ្គោលហ្គាឌិន​ស៊ីធី។ ពាន​រង្វាន់ Prince Cup ដែល​ជា​ពាន​រង្វាន់​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប ត្រូវ​បាន​ប្រគល់​ជូន​ដល់​សមាជិកនៃ​​សភា​ពាណិជ្ជកម្ម​កូរ៉េ (The Korean Chamber of Commerce Cambodia)​ នៅ​វគ្គ​​បញ្ចប់នៃ​​ការ​ប្រកួតដែល​មាន​​រយៈពេល​មួយ​ថ្ងៃ។ ការប្រកួតនេះមានការអញ្ជើញ​ចូលរួមជាកិត្តិយស​ពី ឯកឧត្តម…

3
សេដ្ឋកិច្ច

បុរសមានលក្ខណៈ ៥ យ៉ាងនេះ បើស្រ្តីបានរៀបការជាគូ ជីវិតរស់សុខស្រួល មិនបាច់ខ្វល់ពីភាពខ្វះខាត

បុរស​ដែល​មាន​លក្ខណៈ​មួយ​ក្នុង​ចំណោម​ ៥​ យ៉ាង​នេះ​ ត្រូវបានកំណត់ថា ក្នុង​ជីវិតមានតែភាព​សម្បូរ​សប្បាយ មានមនុស្សជួយជ្រោមជ្រែងច្រើន នឹងទទួលបានជោគជ័យខ្លាំង ពិសេស ប្រសិនបើនារីបានរៀបការជាមួយ ពិតជាសំណាងណាស់៖ *កន្លែង ៣ កាន់តែធំ បុរសកាន់តែមានលាភមានជ័យ ដៃធំ៖ តាម​នរវិទ្យា និយាយថា បុរស​ដៃ​ធំ​មានន័យថា ជាមនុស្សមាន​កម្លាំង​ពលកម្ម ឧស្សាហ៍​ព្យាយាម នឹងមា​នភាព​ក្លាហាន ​បើ​ទោះ​ជា​មាន​ការ​លំបាក​និង​ជួបឧបសគ្គយ៉ាងណា​ក៏​ដោយ ក៏អាច​នឹង​រក​ឃើញ​វិធី​និង​ជំនះ​បាន​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះហើយ នារីណាម្នាក់ ដែលបានរៀបការជាមួយបុរសបែបនេះ ពិតជាសំណាងណាស់ មិនខ្លាចការលំបាកឡើយ។ ចង្កាធំ និងមូល៖ ក្នុងជីវិតសម័យទំនើប មនុស្សគ្រប់រូបតែងនិយាយថា…

៤
សុខភាព

៥ ទីតាំងលើរាងកាយ ចាំបាច់ណាស់ ស្រ្តីគួរសម្អាតឲ្យស្អាត ដើម្បីគេងលក់ស្រួលនឹងមានសុខភាពល្អ

ខាងក្រោមនេះជាទម្លាប់​តូចតាច​ ៥ យ៉ាង ដែលអ្នកគួរតែធ្វើមុនពេល​ចូល​គេង ដើម្បី​ពង្រឹងរាងកាយ​ឲ្យកាន់តែរឹងមាំ នឹងមានសុ​ខភាពល្អជាចម្បង៖ ជូតក្បាលពោះថ្នមៗ៖ តាម​វេជ្ជ​សា​ស្រ្ត​បាន​ឲ្យ​ដឹង​ថា មុន​ចូល​គេង ការ​ម៉ាស្សា​ពោះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការគ្រប់គ្រង​លំពែង ក្រពះ ពោះវៀន សម្រួល​ដល់​ការ​រំលាយ​អាហារ រាគ ទល់លាមក រលាក​ក្រពះ​រ៉ាំរ៉ៃជាដើម។ នៅពេលល្ងាចមនុស្សជាច្រើនមានទម្លាប់ញ៉ាំច្រើនខ្លាំង ដូច្នេះគួរតែធ្វើសកម្មភាពនេះរាល់មុនពេលចូលគេង ដើម្បីកាត់បន្ថយបន្ទុកនិងភាពមិនស្រួលនៅក្នុងពោះ នឹងជួយឲ្យគេងលក់បានស្រួល និងរស់នៅបានយូរ។ ផឹកទឹកក្តៅ ១០០ml៖ នៅពេលអ្នកចូលគេង រាងកាយនឹងស្ថិតក្នុងរបៀបជួសជុល ហើយត្រូវការទឹកច្រើនដើម្បីរំលាយអាហារ។ដូច្នេះ យកល្អគួរតែផឹកទឹកមួយកែវមុនពេលចូលគេង ពិសេសសម្រាប់អ្នកមានប្រវត្តិឈាមរត់មិនល្អ ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល។ បើសម្រាប់មនុស្សដែលមានសុខភាពល្អធម្មតា សកម្មភាពនេះនឹងជួយឱ្យសរីរាង្គក្នុងរាងកាយដំណើរការកាន់តែរលូន…

3
សុខភាព

ទម្លាប់ពេលព្រឹក ៤ កុំបំពាន ប៉ះពាល់សួតធ្ងន់ធ្ងរណាស់ កាត់បន្ថយអាយុសង្ឃឹមរស់

សួតមានតួនាទីទទួលខុសត្រូវចំពោះការផ្លាស់ប្តូរឧស្ម័នរវាងរាងកាយ និងបរិស្ថាន ដើម្បីរក្សាជីវិតមនុស្សគ្រប់គ្នាឲ្យរស់នៅបានយូរ។ ដូច្នេះការថែរក្សាសួតឱ្យមានសុខភាពល្អគឺមានសារៈសំខាន់ណាស់។ សូមមើលខាងក្រោមនេះជាទម្លាប់អាក្រក់ ៤ យ៉ាង ដែលអ្នកគួរតែបោះបង់ចោល។ ជក់បារី ទោះបីជាដឹងថាការជក់បារីមានគ្រោះថ្នាក់ដល់សុខភាពក៏ដោយ មនុស្សជាច្រើននៅតែមិនអាចបោះបង់ទម្លាប់នេះបានដែរ។  ជាពិសេស មនុស្សភាគច្រើនមានទម្លាប់មួយក្រោយពេល​ភ្ញាក់​ពី​គេង ត្រូវ​ជក់​បារី​ភ្លាម​មុន​នឹង​ធ្វើ​អ្វី​ផ្សេង​ទៀត ដោយ​អះអាង​ថា ការ​ជក់​បារី​ពេល​ព្រឹក​ធ្វើ​ឱ្យ​ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង។ យ៉ាងណាក៏ដោយ ការជក់បារីនៅពេលព្រឹកគឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារអំឡុងពេលនេះបរិមាណជាតិនីកូទីន និងជាតិពុលពីថ្នាំជក់ចូលក្នុងខ្លួនគឺខ្ពស់ជាងធម្មតា ដែលអាចធ្វើឱ្យអ្នកជក់បារីទំនងជាញៀនជាងអ្នកជក់បារីបន្ទាប់ពីភ្ញាក់ពីគេងកន្លះម៉ោង ឬយូរជាងនេះ។ លើសពីនេះ ការជក់បារីនៅពេលព្រឹកក៏ធ្វើឱ្យជាតិនីកូទីនក្នុងថ្នាំចូលទៅសួតដោយផ្ទាល់ កាត់បន្ថយមុខងារសួត បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងមហារីក។ អារម្មណ៍ខឹង មាន​មនុស្ស​ជា​ច្រើន​ដែល​ឆាប់​ខឹង បាក់​ទឹកចិត្ត ឬ​ងាយ​ខឹង ​ពេល​ភ្ញាក់​ពី​គេង​…

Picsart_22 05 06_11 28 44 829
មិត្តអ្នកអាន

តើអ្នកជាមនុស្សមានអារម្មណ៍ទន់ជ្រាយ ឬនឹងធឹង? តោះសាកមកតេស្តមើលទាំងអស់គ្នា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាម្លិះមួយភួងដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ភួងផ្កាម្លិះ ក៖ អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ ​មាន​ស្មារតី​ចង់ធ្វើឲ្យគ្រប់គ្នាមាន​សុភមង្គល​ ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។ បើនិយាយពីបុគ្គលិកលក្ខណៈវិញ អ្នកជាមនុស្សប៉ិននិយាយស្តីពូកែកំប្លុកកំប្លែងមិនសូវចូលចិត្តបង្ហាញអារម្មណ៍កើតទុក្ខឲ្យមនុស្សជុំវិញខ្លួនឃើញប៉ុន្មានទេ មានមនុស្សតិចណាស់ដែលយល់ពីអ្នកភាគច្រើនគ្រប់គ្នាមើលមកឃើញអ្នកញញឹមគ្រប់ពេល ទាំងដែលក្នុងស្ថានភាពលំបាកក៏ដោយ ។ ភួងផ្កាម្លិះ ខ៖ អ្នក​ជាមនុស្សទន់ភ្លន់…