
ជីវិតម្ចាស់ឆ្នាំ ៣ សល់តែដំណឹងល្អ កករគ្រោះហួសអស់ទៅ នៅ ១០ ថ្ងៃចុងក្រោយខែកក្កដា
បើតាមហោរាសាស្ត្រទស្សន៍ទាយមកថា នៅរយៈពេល ១០ ថ្ងៃចុងក្រោយនៃខែកក្កដា ពោលចន្លោះថ្ងៃទី ២១ ដល់ ៣១ កក្កដា ជីវិតម្ចាស់ឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានដំណឹងល្អចូលជុំទិស បើកទ្វារមុខក៏ឃើញសំណាង បើកទ្វារខាងក្រោយក៏ឃើញលាភ រីឯកករនៃគ្រោះក៏រលាយបាត់អស់ទៅ៖ អ្នកកើតឆ្នាំរោង – នាគ តាមជើងលេខ នៅរយៈពេល ១០ ថ្ងៃចុងក្រោយ នៃខែកក្កដាឆ្នាំ ២០២២ ម្ចាស់ឆ្នាំរោង ដែលប្រទះការលំបាក បញ្ហាច្រើនកាលពីដើមខែ ក៏នឹងផ្លាស់មករសាត់សល់តែសំណាង ហើយខ្សែជីវិតហោះខ្ពស់ ដូចខ្លែងដាច់ខ្សែឡើងទៅលើ។ បើមនុស្សចេះចាប់យកឱកាសទាន់ពេល…











